ថៅកែហាងស៊ុបយីហោ សាគីស៊ុគី និងប៊ីប៊ីឃ្យូ បើកលុចស៊ីស NX200t ចេញពីហ៊ាង ត្រូវម៉ូតូជិះមកបុក បណ្ដាលឲ្យនារីរងរបួស

ភ្នំពេញៈ ស្ត្រីជាថៅកែហាងស៊ុបយីហោ សាគីស៊ុគី និងប៊ីប៊ីឃ្យូម្នាក់ បានបើករថយន្តលុចស៊ីស NX200t មួយគ្រឿងថយចេញពីក្នុងហាង ក៏ត្រូវបានម៉ូតូមួយគ្រឿងជិះមកបុក បណ្ដាលឲ្យមានអ្នករងរបួស កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខហាងស៊ុបយីហោសាគីស៊ុគី និងប៊ីប៊ីឃ្យូ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់…

ស្ត្រីម្នាក់ស្រវឹងស្រារបើកម៉ូតូបុកគូទរថយន្តលុចស៊ីស NX200T ស្លាកលេខភ្នំពេញ2AY-8778 រងការខូចខាត

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងម៉ូតូស្កុបពី បុកជាមួយរថយន្តលុចស៊ីស NX200T ស្លាកលេខភ្នំពេញ2AY-8778 បណ្តាលឲ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង០០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕  

ជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួចម៉ូតូ

ភ្នំពេញៈ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៤និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកម៉ូតូ) នៅចំណុចមុខផ្ទះលេខ១៧៤ ផ្លូវ១៩២៨ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ មីន សាឡេះ ភេទប្រុស អាយុ២៥ឆ្នាំ…

ម៉ូតូ១គ្រឿងជិះគ្នា ៣នាក់ បើកលឿនជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងរបួស

ភ្នំពេញៈ បុរសម្នាក់បានរងរបួសបាក់ភ្លៅខាងឆ្វេង និង២នាក់ទៀតបានរងរបួសរលាត់ដៃរលាត់ជើង បន្ទាប់ពីជិះដឹកគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបខាងមុខកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសបីនាក់ខាងលើ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាភីស៊ីអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CX-5502…

ស្រវឹងធ្លាក់ភ្នែក បើករថយន្តទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុប រងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងជោកជាំ បើករថយន្តហាយឡែនឌ័រមួយគ្រឿង បោះពួយយ៉ាងលឿន ក៏ជ្រុលទៅបុកគូទរថយន្តព្រូស របស់ជនជាតិចិនមួយគ្រឿងទៀត ដែលកំពុងឈប់ស្តុក បណ្ដាលឱ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង១ រំលងអធ្រាត្រឈានចូលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបជិតកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្ថិតតាមបណ្ដោយផ្លូវ២៨៩ កែងនិងផ្លូវ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា…

រថយន្តឡង់គ្រឺស័រ បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តព្រូសរងការខូចខាត

ភ្នំពេញៈ រថយន្តឡង់គ្រឺស័រមួយគ្រឿង បានបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ជ្រុលចង្កូតទៅបុករថយន្តតូយូតាព្រូសមួយគ្រឿងចំហៀងខាងឆ្វេង បណ្ដាលឲ្យរងកាខូចខាត សំណាងដែរមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង២០នាទីយប់ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់៧០ កែងនិងផ្លូវR៨បឹងកក់ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ…

រថយន្តបុកបាក់បង្គោលខ្សែបណ្តាញ បណ្ដាលឲ្យដាច់ភ្លើងតំបន់ពីរខណ្ឌនៅរាជធានីភ្នំពេញ

ភ្នំពេញៈ យោងតាមផេកអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ២ និង៥០នាទីរសៀល អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី៥ (GS5-F16) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការដាំបង្គោលខ្សែបណ្តាញ តង់ស្យុងមធ្យម(MV) ដែលរថយន្តបុកបាក់ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិភ្នំពេញថ្មី ភូមិពោងពាយ…

អាជ្ញាធរចុះទៅកាត់ចេញ ស្លាកប៉ាណូ ស្លាកយីហោ និងឡូហ្គោផ្សាយពាណិជកម្ម គ្មានសណ្តាប់ធ្នាប់

ភ្នំពេញៈ យោងតាមផេកសាលាខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩នេះ ស្លាកប៉ាណូ ស្លាកយីហោ និងឡូហ្គោផ្សាយពាណិជកម្ម ផ្សេងៗដែល អ្នកលក់ដូរតាមផ្ទះតាមហាង ដាក់នៅតាមចិញ្ចើមផ្លូវសាធារណៈ គ្មានសណ្តាប់ធ្នាប់ គ្មានការអនុញ្ញាតនៅតាម ផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ត្រូវបានអាជ្ញាធរចុះទៅកាត់ចេញ៕

រន្ធត់ណាស់! រថយន្ត ៥គ្រឿង និងម៉ូតូ១គ្រឿងបុករះគ្នាក្រឡប់ពេញផ្លូវ បណ្ដាលឲ្យរបួសធ្ងន់ស្រាល

កណ្ដាលៈ នៅវេលាម៉ោង ៥និង២០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ៥គ្រឿង និងម៉ូតូ លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិចេតីយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទិសដៅបញ្ច្រាស់គ្នាបណ្ដាលឲ្យ៖ -របួសធ្ងន់ ០២នាក់ (ព្រះសង្ឃ ០១អង្គ) -របួសស្រាល…

ស្រវឹងជោកជាំ បើករថយន្តព្យាយាមវ៉ាជែង ទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់មួយកង់

ភ្នំពេញៈ បុរសម្នាក់បើករថយន្តចេញពីហាងផឹកស៊ី ក្នុងស្ថានភាពស្រវឹងជោកជាំ បានបោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកនិងក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តទៅមុខលែងរួច។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់…