បន្លំលួចរថយន្តតាក់ស៊ីម៉ែត្រ ស៊យអីរថយន្តមានជាប់ GPS ម្ចាស់តាមទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពបន្លំលួចរថយន្តតាក់ស៊ីម៉ែត្រក្រហម ហើយព្យាយាមបើករត់ តែដោយរថយន្តដាក់ GPS ម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចទួលគោក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចជិតវត្តនាគវន្ត័ តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល។ ជនសង្ស័យទី១ ឈ្មោះ ស៊ឹម…

កឺៗបើករថយន្តដឹកស្រីក្មេង២នាក់ លឿនដូចហោះទៅបុកម៉ូតូមួយទំហឹង បណ្ដាលឲ្យយុវជន២នាក់របួស

ភ្នំពេញៈ នៅវេលាម៉ោង ១០យប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចខាងមុខវិទ្យាល័យឥន្ទ្រទេវី តាមបណ្តោយផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសពីរនាក់បើកបរម៉ូតូមួយគ្រឿងម៉ាក ស៊ូមើអ៊ិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1FX-5590 ធ្វើដំណើរពីជើងទៅត្បូង…

រថយន្ត និងម៉ូតូពន្លះគ្នាបណ្ដាលឲ្យបុរស ២នាក់របួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង ១២និង១៦នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៩៤ កែងនឹងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល។ យោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋ ដែលនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក លុចស៊ីស RX330 មួយគ្រឿង…

បើស្រវឹងកុំបើកបរ បើបើកបរកុំផឹកស្រា!!!

ភ្នំពេញៈ នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីបុរស៣នាក់បើករថយន្តបុកក្បាលនាគពុះចែកទ្រូងផ្លូវ។ ដំណើររឿង៖ មុនពេលកើតហេតុ ខ​ណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង គេឃើញរថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-6706…

បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ មួយក្រុមស្រវឹងជោកជាំ បើករថយន្តម៉ាស័រដាបុកក្បាលនាគចែកទ្រូងផ្លូវ

ភ្នំពេញៈ កាលពីវេលាម៉ោង ១១យប់ថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២៨៩ ត្រង់ចំណុចស្តុបផ្សារ៧មរាក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានករណីរថយន្តមួយគ្រឿងបើកបុក ក្បាលនាគពុះចែកផ្លូវពេញ ហើយព្យាយាមបើករត់គេច។ រថយន្តបង្កម៉ាក ម៉ាស័រដា BT50 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AN-8610 ដោយបុរសម្នាក់ជា បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ…

យុវជន ៣នាក់ចេញពីក្លឹបជិះម៉ូតូបុកបង្កាន់ដៃស្ពាន់ស្លាប់និងរបួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ កាលពីវេលាម៉ោង ៣និង៥៥នាទីឈានចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ មានយុវជន ៣នាក់ ជិះម៉ូតូឌុបគ្នាចេញពីក្លឹបជ្រុលចង្កូតបុកបង្កា​ន់ដៃស្ពាន បណ្ដាលឲ្យស្លាប់និងរបួសធ្ងន់២នាក់ នៅលើស្ពាន់អាកាសស្ទឹងមានជ័យ ភូមិស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ជនរងគ្រោះឈ្មោះ ផា ចាន់ភឿក អាយុ ២១ឆ្នាំ មុខរបរជាងឡាន ស្រុកកំណើតនៅខេត្តតាកែវ…

កាច់សោកម៉ូតូបានសម្រេច ម្ចាស់ក្រឡេកឃើញទាន់ ស្រែកផ្អើលដេញចាប់បានម្នាក់ រត់រួចម្នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ មានករណីចោរលួចកាច់សោកម៉ូតូ ស្ថិតមុខឃ្លាំងអេតចាយ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ។ ជនរងគ្រោះឈ្មោះ ម៉ាង មេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិលៀច…

ជនសង្ស័យជាង៤០០នាក់ដែលស្នងការនគរបាលបង្រ្កាបបានក្នុងខ្លឹប LUXURIOUS ខ្លះមានមុខមានមាត់នៅតុលាការ និងខ្លះត្រូវបានត្រឡប់ទៅផ្ទះ

ភ្នំពេញៈ កាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទី រំលងអធ្រាត ស្នងការនគរបាលរាជធានីភ្នំពេញ និងលោក លី សុផាណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ការិយាល័យបានសហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ កម្លាំងកងអន្តរាគមន៍ពិសេស កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានចុះធ្វើការបង្រ្កាបក្នុងបទល្មើសជាក់សែ្តងទីតាំង ក្លឹបកំសាន្តលុចសារី(LUXURIOUS)…

សន្សំរាប់ពាន់ដុល្លារ គ្រាន់តែក្លាយជាសមាជិក VIP Card របស់ហាងម៉ូដស្ទ័រ

ម៉ូដស្ទ័រ (Modestore) ជាហាងលក់ទំនិញ និងជាផ្សារអនឡាញធំមួយ ក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ជូននូវម៉ូតទាន់សម័យ ពេញនិយម និងសុទ្ធ១០០% នាំចូលពីអឺរ៉ុប ​សហរដ្ឋអាមេរិក បានបង្កើតព្រឹត្តិការណ៍ដ៏ល្អប្រណិតមួយ ឈ្មោះថា ម៉ូដស្ទ័រវីអាភី ដឹព្រីវិឡិច ផាធី (Modestore VIP, The Priviledged Party)…

ទីតាំងហ្គេមបាញ់ត្រី មិនត្រឹមជាកន្លែងលេងល្បែងស៊ីសង់ ថែមទាំងជាសម្បុកគ្រឿងញៀន អាជ្ញាធរ ហាក់មិនមានវិធានការតឹងរ៉ឹង

ភ្នំពេញៈ នៅវេលាម៉ោង១ និង៣ រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សមត្ថកិច្ច បានវាយឆ្មក់បង្ក្រាបគ្រឿងញៀនទាំងយប់ នៅតំបន់រោងចក្រឆ្នាំង (បឹងកក់ ) ផ្លូវR6 ត្រង់ចំណុចភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនបានយុវជន១ក្រុម។ វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន ៥១៩កញ្ចប់តូច និង៥កញ្ចប់ធំ…