នៅក្មេងៗណាស់! សិស្សសាលា ២នាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់អ្នកដំណើរតាមផ្លូវ មិនសម្រេចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ យុវជនវ័យក្មេងពីរនាក់ ត្រូវបានសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ធ្វើការជិះប្រដេញ និងចាប់វាយខ្នោះភ្លាមៗ ត្រង់ចំណុចខាងក្រោយស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់ មិនបានសម្រេចនៅត្រង់ចំណុចខាងមុខឃ្លោងទ្វារវត្តសំរោងអណ្ដែត ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។…

បើមានប៉ុស្តិ៍ណាមិនទទួលពាក្យបណ្ដឹងអាចខំមិនចូលផេកលោកស្នងការផ្ទាល់

ភ្នំពេញៈ យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា បើជាព័ត៌មានពិតដូចបងបានបញ្ជាក់ថា តែស្តាយពេលខ្លះពលរដ្ឋទៅប្តឹងដល់ប៉ុស្តិ៍ហើយមិនទទួលពាក្យបណ្តឹង ខ្ញុំគិតថា មួយរយៈចុងក្រោយនេះប្រាកដជាគ្មានករណីប៉ុស្តិ៍ណាមិនទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋឡើយ ព្រោះក្រោមការណែនាំជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា បើមានប៉ុស្តិ៍ណាមិនទទួពាក្យបណ្តឹងសូមខំមិនផ្ទាល់ចូលមកក្នុងផេកឯកឧត្តមផ្ទាល់ (ស ថេត) ឬក៏ខំមិនចូលមកក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នោះក្រុមការងារនឹងចាត់វិធានការភ្លាមៗ ម្យ៉ាងវិញទៀតករណីកម្លាំងប៉ុស្តិ៍បឹងកក់១ ទៅធ្វើពាក្យបណ្តឹងដល់ផ្ទះរបស់ជនរងគ្រោះ…

ស្រវឹងបើករថយន្ត ទៅបុកម៉ូតូកង់បីឥណ្ឌា និងរបងថ្មអគារទុកចោលមួយកន្លែង បណ្តាលឲ្យរងរបួសមនុស្ស ៣នាក់

ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ បើកបររថយន្តហាយទ្បែនឌ័រមួយគ្រឿង ដឹកនារីរូបស្រស់ពីរនាក់បោះពួយយ៉ាងលឿន ក៏ជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌា ដែលកំពុងបើកឆ្លងផ្លូវ រួចបន្តទៅបុករបងថ្មអគារទុកចោលមួយខ្នង កាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេសំរិទ្ធពេជ្រ ស្ថិតតាមបណ្ដោយផ្លូវ៥៩៨ កែងនិងផ្លូវ១៩៨៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូកង់បីឥណ្ឌាមួយគ្រឿង…

ករណីអំពើហិង្សាមកលើកញ្ញា ថៃ ស្រីនាង

បន្ទាប់ពីបានឃើញការចុះផ្សាយនៅលើ Account Facebook របស់ជនរងគ្រោះឈ្មោះ ថៃ ស្រីនាង ក៏ដូចជាការចុះផ្សាយរបស់សារព័ត៌មាន ជាច្រើននៅលើបណ្តាញសង្គម ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការណ៍ជាមួយប៉ុស្តិ៍នគរបាលបឹងកក់១ ខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវ និងទំនាក់ទំនងទៅកាន់ជនរងគ្រោះដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងទៅនឹងករណីហិង្សានេះ ដោយស្ថានភាពរងរបួសធ្ងន់ធ្វើអោយជនរងគ្រោះអស់កម្លាំងខ្លាំងដែលមិនអាចចេញពីផ្ទះទៅដាក់ពាក្យបណ្តឹងបាន គាត់ក៏បានសំណូមពរអោយសមត្ថកិច្ចទៅជួយទៅធ្វើពាក្យបណ្តឹងនៅផ្ទះរបស់គាត់ ប៉ុស្តិ៍បានធ្វើពាក្យបណ្តឹងរួចរាល់ហើយ និងបន្តចាត់ការតាមនិតិវិធីច្បាប់៕  

ថ្លើមធំមិនធម្មតា ហ៊ានក្លែងបន្លំជាអាវុធហត្ថហើយនិងឆបោកប្រាក់អ្នកដ៏ទៃ ដើម្បីចូលក្របខណ្ឌរដ្ឋទៀត!

ភ្នំពេញៈ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណី ឆបោក។ ជនសង្ស័យឈ្មោះ ជួង សេត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ…

រថយន្តម៉ាកអូឌី គ្មានស្លាកលេខ សង្ស័យដាច់ក្រទ្បេ បើកបុករបាំងពុះចែកផ្លូវ និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើករថយន្តម៉ាកអូឌី គ្មានស្លាកលេខ បានជ្រុលទៅបុករបាំងពុះចែកផ្លូវ និងម៉ូតូកង់បីឥណ្ឌា បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២៨៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះ មិនបណ្ដាលឲ្យរងរបួសមនុស្សទេ។ មូលហេតុ៖ សង្ស័យរថយន្តដាច់ក្រទ្បេ។ កើតហេតុនៅវេលាម៉ោង ៤…

សង្ស័យប្រើសារធាតុញៀនហួសកម្រិត បុរសម្នាក់ យកដុំថ្មគប់កញ្ចក់រថយន្ត បង្កការភ្ញាក់ដល់ពលរដ្ឋ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីបុរសម្នាក់ សង្ស័យប្រើសារធាតុញៀនហួសកម្រិត បានយកដុំថ្មទៅគប់លើកញ្ចក់ រថយន្តប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ…

ប៉ះគ្នាតិចតួច ម្ចាស់រថយន្តស៊េរីទំនើបអាងខ្នងអធិការឲ្យម្ចាស់កង់បីលត់ជង្គុងសំពះសុំទោសដល់បាតជើងដើម្បីរួចខ្លួន

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តស៊េរីទំនើប និងអ្នករត់កង់បីឥណ្ឌា ត្រង់ចំណុចផ្លូវប្រសព្វ កាលពីវេលាម៉ោង ១២និង២០នាទីឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវលេខ៧០ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ មុនពេលកើតហេតុ ឃើញមានកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភំ្នពេញ 1HN-4765 បើកបរដោយបុរសម្នាក់…

បុរសស្រវឹងស្រាម្នាក់ បើកម៉ូតូកង់បីឥណ្ឌាមកឈប់ដេក នៅតាមផ្លូវហើយស្រែកឲ្យគេជួយ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញៈ បុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង មកឈប់ដេកនៅតាមដងផ្លូវ និងស្រែកឲ្យគេជួយ ធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាចោមរោមមើល សង្ស័យថា ត្រូវគេដាក់ថ្នាំសណ្តំតាមពិតស្រវឹងស្រាសោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចជាប់របងសាលាបឋមសិក្សានាគវ័ន្ត តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតគេឃើញបុរសខាងលើ…

មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ ឱនរើសទូរស័ព្ទ មិនប្រយ័ត្នបើករថយន្តបុករះម៉ូតូ និងម៉ូតូកង់បីឥណ្ឌាចំនួន៥គ្រឿង

ភ្នំពេញ: មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខ បានបើករថយន្តឆ្លាមមួយគ្រឿង ក៏រេចង្កូតជ្រុលទៅបុកម៉ូតូ និងម៉ូតូកង់បីឥណ្ឌាចំនួន៥គ្រឿង ដែលចតស្ងៀមរង់ចាំដឹកភ្ញៀវ បណ្តោយឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១២ កណ្តាលអធ្រាត្រថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចខាងកើតប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ប្រមាណ១០០ម៉ែត្រ ស្ថិតតាមបណ្ដោយផ្លូវ៥៩២ កែងនិងផ្លូវ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ…