គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដែលទើបតែងតាំងថ្មីលោក ប្រាក់ សុវណ្ណារ៉ា បានថ្លែងក្នុងសន្និសីទសារព័ត៌មានមុននេះថា “មិនបាច់ឈ្នះទេ ឲ្យតែបានស្មើជាមួយហ្សកដានី គឺល្អខ្លាំងណាស់សម្រាប់ខ្ញុំ”។ អតីតគ្រូបឹងកេតបាននិយាយថា៖ «ជាធម្មតានៅក្នុងការប្រកួតយើងតែងតែចង់បានលទ្ធផលល្អ បើទោះបីជាដឹងថាកម្រិតលេងរបស់ហ្សកដានីល្អយ៉ាងណាក៏ដោយ សម្រាប់ខ្ញុំមិនបាច់តែឈ្នះទេ ឲ្យតែបានត្រឹមស្មើគឺជាមោតនភាពណាស់ហើយ»។ ហើយបានបន្តទៀតថា កាលពីជើងទី១ យើងចាញ់គេដល់ទៅ ៧-០ ដូច្នេះការប្រកួតនៅថ្ងៃស្អែក ជាជំនួបដ៏តឹងតែងបំផុត សម្រាប់សមត្ថភាពមិនចាំបាច់ខ្ញុំនិយាយទេ អ្នកទាំងអសគ្នាដឹងហើយថាកម្រិតរបស់យើងនឹងហ្សកដានី…