សូមចូលរួមរំលែកទុក្ខ! ទេវនាដនិម្មិត ឯម ធាយ ដែលពោរពេញដោយទេពកោសល្យ និងសមត្ថភាព ផ្នែករបាំក្បាច់បុរាណ បានទទួលមរណភាព ដោយជរាពាធ

  (ភ្នំពេញ)៖ ជាដំណឹងដ៏សោកស្តាយបំផុត សម្រាប់ប្រជាជនខ្មែរ ដែលបានបាត់បង់មរតកមនុស្សរស់មួយរូបទៀត ដោយទេវនាដនិមិ្មត ឯម ធាយ ដែលលោកបានអនិច្ចកម្ម កាលពីរំលងអាធ្រាត្រថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ លោកស្រី ភឿង សកុណា បានថ្លែងសារក្នុងផេកផ្លូវការថា «កម្ពុជាបានបាត់បង់មរតកមនុស្សរស់មួយរូបទៀតនាថ្ងៃនេះ…

សិល្បករចូលរួមបំផុស សិល្បៈបុរាណ ក្នុងទិវារវប្បធម៌ជាតិ

ទិវារវប្បធម៌ជាតិលើកទី២២ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២០ គ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករតប តាមការអញ្ជើញរបស់ក្រសួងវប្បធម៌មួយក្រុមចូលរួម។ នៅក្នុងឱកាសនោះ សមាជិកភាគច្រើន បានទទូចអោយមានការបំផុសពីទម្រង់សិល្បៈវប្បធម៌បុរាណ របស់ខ្មែរអោយបានច្រើន ក្នុងស្រទាប់មហាជន ជាពិសេស គឺការបង្ហាញអត្តសញ្ញាណនូវវប្បធម៌របស់ខ្លួន នៅគ្រប់សកម្មភាព ដើម្បីបង្ហាញពីការលើកស្ទួយសិល្បៈវប្បធម៌របស់ជាតិ។ លោក ផាត់ តារារដ្ឋ…

ប្រជាពលរដ្ឋជិតឆ្ងាយ ចូលរួមពិធីចាប់ត្រី តាមទំនៀមទម្លាប់បុរាណខ្មែរ រហូតទៅដល់ជាង១ម៉ឺននាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅបឹងក្រម ឃុំជាំក្រវៀន ស្រុកមេមត់ បានរៀបចំពិធីចាប់ត្រីតាមទំនៀមទម្លាប់បុរាណខ្មែរ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺមានប្រជាពលរដ្ឋជិតឆ្ងាយ ចូលរួមចាប់ត្រីមាន រហូតទៅដល់ជាង១ម៉ឺននាក់។ ជាមួយគ្នានោះ អ្នកដែលចាប់បានត្រីច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៥០ម៉ឺនរៀលទៀតផង៕

Update៖ ផ្អើលទាំងយប់តែម្ដង បេះដូងស្ទើរលោតចេញមកក្រៅ! មនុស្សម្នានាំគ្នា យកទឹក និងបំពង់ពន្លត់អគ្គិភ័យមកបាញ់ ភ្លើងឆេះរោងថ្នាំបូរាណខ្មែរ

ភ្នំពេញៈ រោងស្តុកថ្នាំបុរាណខ្មែរ ប្រក់ស័ង្កសីមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងរថយន្តពន្លត់អគ្គិភ័យ ចុះមកធ្វើការអន្តរាគមន៍។ ហេតុការណ៍នេះ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះលក់ឱសថបុរាណខ្មែរមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា…

អគ្គិភ័យឆាបឆេះឃ្លាំងស្តុកឳសថបុរាណខ្មែរមួយកន្លែងក្នុងខណ្ឌសែនសុខ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវាលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្តុកថ្នាំបុរាណខ្មែរនៅក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។ ព័ត៌មានលម្អិតPost News និងផ្សាយជូននៅពេលក្រោយ៕  

សិល្បករចាស់ក្មេងពិតជាស្រស់ស្អាត ពេលគ្រងឈុត២សម័យមុនអង្គរ

សម្រាប់ឈុតបុរាណកាលពីអតីតកាល មហាជនមិនច្រើនប៉ុន្មានទេ ដែលស្គាល់ពីម៉ូដម៉ាយនៃឈុតក្នុងសម័យនគរភ្នំ និងឈុតសម័យចេនឡាច្បាស់លាស់ បើធៀបនឹងសម័យអង្គរ និង សម័យក្រោយអង្គរ។ អ៊ីចឹងហើយ ទើបបានជាការរំលេចឈុតក្នុងសម័យមុនអង្គរទាំងពីរសម័យ ដែលបានគ្រងដោយសិល្បករសិល្បការិនីគ្រួសារតារាកម្ពុជា កាលពីថ្ងៃទី១៦ សីហា ឆ្នាំ២០១៩ នៅទូរទស្សន៍ CNC បានធ្វើអោយមានការចាប់អារម្មណ៍ខ្លាំង ដោយសារតែឈុតក្នុងពីរសម័យនោះ ភាគច្រើនអ្នកដែលមិនស្គាល់ យល់ថាជាឈុតឥណ្ឌា ឬ…

អស្ចារ្យរកគ្មាន ក្បួនដង្ហែរឈុតបុរាណ នៅប្រាសាទសំបូរព្រៃគុក

ពិតជាកម្របានឃើញ នៅពេលក្បួនដង្ហែរឈុតបុរាណត្រូវបានលេចឡើង កាលពីព្រឹកថ្ងៃទី៨ កក្កដា ឆ្នាំ២០១៩ ក្រោមការរៀបចំរបស់ក្រុមហ៊ុនហុងដាជួបកៅប្រចាំខេត្តកំពង់ធំ និងគ្រួសារតារាកម្ពុជា នៅប្រាសាទសំបូរព្រៃគុក។ ពិធីនេះរួមមានក្បួនដង្ហែរដោយម៉ូតូ រថយន្ត និងក្បួនដង្ហែរដោយថ្មើជើងយ៉ាងកក្រើក យ៉ាងកក្រើក ចេញពីទីរួមខេត្តកំពង់ធំ ទៅទីតាំងតំបន់វប្បធម៌បុរាណប្រាសាទសំបូរព្រៃគុក ខណៈដែលតារាសិល្បៈ ដែលចូលរួម ក៏មិនខុសពីទេពបុត្រទេពធីតា មកពីឋានសួគ៌ប្រមូលផ្ដុំគ្នា។ លោក ជួប…

ម្ចាស់ពាន៦រូប កំពុងប្រជែងពានប្រចាំឆ្នាំ តាមរយៈការបោះឆ្នោត

យោងតាមការប្រកាសរបស់ព្រឹត្តិការណ៍ “ទិវាវប្បធម៌បេតិកភណ្ឌជាតិ” ដែលនឹងប្រារព្ធធ្វើឡើង នៅបរិវេណប្រាសាទសំបូរព្រៃគុក នៅថ្ងៃទី៨ កក្កដានេះ ក៍នឹងមានការប្រកួតឈុតបុរាណ ពីសំណាក់តារាចាស់ថ្មីយ៉ាងច្រើនកុះករ នៅក្នុងពិភពសិល្បៈផងដែរ។ នៅក្នុងពិធីនោះ ក្រៅពីមានការប្រគល់ពាន ពីម្ចាស់ពាន៦រូបកាលពីឆ្នាំ២០១៨ អ្នកទាំង៦ ក៏ត្រូវគេអ្នករៀបចំកម្មវិធីប្រកាស អោយមានការបោះឆ្នោត យកតួលេខ Like និង Share ដើម្បី…

មហាព្រឹត្តិការណ៍គ្រងឈុតបុរាណឆ្នាំទី២ ប្រកាសឡើងនៅប្រាសាទសំបូរព្រៃគុក

នៅថ្ងៃទី៨ កក្កដា ក្នុងឆ្នាំ២០១៩នេះ មហាព្រឹត្តិការណ៍គ្រងឈុតបុរាណ និងការប្រកួតឈុតបុរាណ ត្រូវបានប្រកាសធ្វើឡើងទៀតហើយ ដោយការរៀបចំនៅក្នុងឆ្នាំនេះ គឺមានការសហការចូលរួមពីស្ថាប័ន៣ គឺក្រុមហ៑ុនហុងដាជួបកៅ នៅទីរួមខេត្តកំពង់ធំ អាជ្ញាធរខេត្តកំពង់ធំ និង គ្រួសារតារាកម្ពុជា។ សិល្បករទាំងចាស់ទាំងថ្មី ប្រមាណជាង៨០រូប នឹងចូលរួមហែរក្បួនឈុតបុរាណវចេញពីខេត្តកំពង់ធំ និងបើកការប្រកួតឈុតបុរាណ នៅបរិវេណប្រាសាទសំបូរព្រៃគុក ដើម្បីអបអរប្រាសាទសំបូរព្រៃគុក ចូលជាបេតិកភ័ណ្ឌពិភពលោក។…

ពិតជាកក្រើកកូរ៉េខាងត្បូង ជាមួយនឹងវត្តមានឡូរ៉ាម៉ម និងតារាល្បីៗកុះករ នៅថ្ងៃទី២០ នេះ

យោងតាម ការបង្ហោះពីសំណាក់ស្ថានភាពទូតកម្ពុជា ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង តារាចម្រៀងកូនកាត់កញ្ញា ឡូរ៉ាម៉ម នឹងចាកចេញពីកម្ពុជា ទៅច្រៀងរាំជាមួយពលករខ្មែរ នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃទី២០ មេសានេះហើយ អមដោយតារាល្បីៗ ពីកម្ពុជាប្រមាណជាង១០រូបផ្សេងគ្នា។ សង្ក្រាននៅកូរ៉េឆ្នាំនេះ ត្រូវបានគេអះអាងថា នឹងធ្វើទ្រង់ទ្រាយធំជាងមុន ក្រោមទុនពីក្រុមហ៑ុនយក្សឡេងណាវ៉ាត្រា ដែលធ្លាប់ចំណាយផលចំណេញរបស់ខ្លួន អញ្ជើញតារាល្បីៗ អោយទៅបង្ហាញខ្លួន ក្នុងប្រទេសនេះ ច្រើនលើកមកហើយ។…