បុណ្យល្ខោនធំមួយ ប្រកាសធ្វើអោយកក្រើកទីតាំងវិហារសួគ៍

ចាប់ពីថ្ងៃទី១០ ដល់១២មីនា ខាងមុខនេះ ព្រឹត្តិការណ៍ធំមួយដែលមានឈ្មោះថា«បុណ្យល្ខោនខ្មែរ និងការប្រកួតកីឡាយុវជននៅលើទឹកដីត្បូងពេជ្រវិហារសួគ៌» ត្រូវបានប្រកាសធ្វើឡើងជាលើកដំបូងនៅក្នុងតំបន់នោះ។ ព្រឹត្តិការណ៍នោះរួមមានការតាំងពិព័រណ៍ ការប្រគុំតន្ត្រីទ្រង់ទ្រាយធំការប្រកួតសិល្បៈ និងព្រឹត្តិការណ៍លេងកីឡាជាច្រើន ដោយគោលបំណងគឺមានតែមួយគត់គឺធ្វើអោយតំបន់អភិវឌ្ឍន៍ថ្មីនៅតំបន់វិហារសួគ៏ដែលមានដែលមានរស់នៅកុះករនាពេលនេះ មានភាពរីករាយ។ នេះបើយោងតាមការប្រកាសក្នុងកម្មវិធីសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២៣ ឆ្នាំ២០១៧ នៅភោជនីយដ្ឋាន Jet Star ដោយមានម្ចាស់ឧបត្ថម្ភកម្មវិធី ផលិតករ មន្ត្រីក្រសួងអប់រំយុវជននិងកីឡា មន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បករ…

Dj Cake លើកកម្ពស់​វប្បធម៌​បុរាណខ្មែរ​តាមរយៈបទថ្មី​

ក្រោយពីសហការ​​ផលិត​បទចម្រៀង​ជាមួយបរទេស​ប៉ុន្មានជាតិសាសន៍នោះ តារាចម្រៀ​ងរ៉េប លោក Dj Cake បានលើកមូលហេតុប្រាប់ Post Komsan អំពីការបញ្ចូលរបាំខ្មែរ និងឧបករណ៍ភ្លេងខ្មែរ ចូលក្នុងបទចម្រៀងថ្មីរបស់លោក ក្រោមចំណង​ជើងថា I AM OLD SCHOOL ។​ ក្នុងបទសម្ភាសន៍ ជាមួយ Post…

ថៃប្រកាស​ប្រាប់ពិភពលោក​ចំពោះប្រាសាទក្នុងខេត្តបីជារបស់កម្ពុជា​

ថៃប្រកាសប្រាប់ពិភពលោកថា ប្រាសាទបុរាណនៅក្នុងខេត្តទាំងបី ជារបស់កម្ពុជា នឹង ដំណាលរឿង ណាឃី ជារឿងពិតរបស់កម្ពុជា ដែលទាក់ទងនឹងរឿង ព្រះថោងនាងនាគ នៅក្នុងតម្រារឿងពិតរបស់ទីក្រុងមនុស្សជាតិខ្មែរ ដែលមានសម្ព័ន្ធភាពជាមួយក្រុងភុជុង្គនាគ ជាកំណើតដំបូងបង្អស់របស់កម្ពុជា ដែលបានចារជាប្រវិត្តសាស្រ្ដប្រាប់ដល់ ពិភពលោកបានដឹង ។ ដំណើររឿងព្រះថោងនាងនាគ បានចារនៅទុកនៅប្រាង្គប្រាសាទនានា ដែលបច្ចុប្បន្នស្ថិតនៅក្នុងទឹកដីប្រទេសថៃក៏មាន ដោយសារតែឬទ្ធីនុភាពរបស់ដូនតាខ្មែរ បានបណ្ដាលចិត្តឲ្យប្រទេសថៃ…

កម្ពុជាស្នើឲ្យសាលាបារាំងចុងបូព៌ាបន្តជួយអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ

ភ្នំពេញៈ ក្នុងជំនួបរវាងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការបរទេសជាមួយលោកស្រី អេឡែន ការេ ដង់កូស (Helene carrere d’Encausse) លេខាធិកាអចិន្ត្រៃយ៍នៃបណ្ឌិតសភាបារាំង អមដោយលោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបារាំងទទួលបន្ទុក ICC អង្គរ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យសាលាបារាំងចុងបូព៌ាបន្តជួយអភិរក្ស និងជួសជុលប្រាសាទបុរាណខ្មែរ។ ក្រោយជំនួបលោក អ៊ុ…

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី១ ដ៏ធំបំផុតពុំធ្លាប់មាន នៅថ្ងៃទី២៨ តុលានេះ

ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ ដ៏ធំបំផុត ត្រូវបានចាប់ផ្ដើមសកម្មភាពពីថ្ងៃទី២៥ ខែតុលា តទៅ ប៉ុន្ដែមិនទាន់មានការប្រកួតនៅឡើយទេ គឺគ្រាន់តែជាការជួបជុំនៅទីតាំងប្រកួត និងផ្គូរផ្គងគូប្រកួតប៉ុណ្ណោះ លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ចូលរួមទស្សនាគាំទ្រឲ្យបានច្រើនកុះករ ពិសេសគឺពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី២៨ ខែតុលាខាងមុខនេះ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា “នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ…

ពិធីអុំទូកនៅក្នុងខេត្តកំពង់ធំបានចប់ប្រកបដោយសុវត្ថិភាពល្អ

កំពង់ធំៈ សម័យអង្គរនាគ្រឹស្តសករាជសតវត្សទី ១២ ក្នុងប្រទេសកម្ពុជា មានសេចក្តីសុខក្សេមក្សាន្តរុងរឿងណាស់ ដោយព្រះបាទជយវរ្ម័នទី ៧ ស្តេចចេញធ្វើសង្រ្គាមជើងទឹកបង្រ្កាបពួកចាម ដោយកងទ័ពទូកជាចម្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតស្រឡះចេញពីខ្មាំងសត្រូវ (គ.ស ១១៧៧-១១៨១) រឿងចម្បាំងគ្រានេះ មានឆ្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ននិងបន្ទាយឆ្មារ ព្រះបាទជយវរ្ម័នទី៧ ប្រថាប់ឈរ លើទីតាំង នាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ក្នុងចំណោមកងទ័ពទូកទាំងឡាយ ។…

កំពូលតារាចម្រៀង៤រូប ត្រៀមអង្រួនពិធីបើកការប្រកួតកីឡាជាតិលើកទី១

កំពូលតារាចម្រៀង៤រូបប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបង្ហាញខ្លួនក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី១ នាថ្ងៃទី២៨ ខែតុលា ខាងមុខនេះ។ តាមការបញ្ជាក់របស់អគ្គនាយកដ្ឋានកីឡាឲ្យដឹងថា ការប្រកួតកីឡាជាប្រវត្តិសាស្ត្រនេះ នឹងមានវត្តមានលោក ព្រាប សុវត្ថិ លោក ខេមរៈ សេរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាស សុខ សោភា។…

មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ផ្តល់ថវិកាដល់ក្រសួងវប្បធម៌

ភ្នំពេញៈ ដោយមើឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ដោយមិនខ្លាចនឿយហត់ ដើម្បីអភិរក្ស បេតិកភណ្ឌវប្បធម៌របស់ខ្មែរ មូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌(AFCP)នៅថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៦ បានផ្តល់ថវិកាចំនួន ១២១ ៧៤៥ ដុល្លារអាមេរិក ដល់ក្រសួងប្បធម៌ និងវិចិត្រសិល្បៈសម្រាប់អនុវត្តគម្រោងរយៈពេល២ឆ្នាំលើការថែរក្សាវប្បធម៌ និងធ្វើផែនការហានិភ័យលើប្រាសាទបុរាណខ្មែរនៅតំបន់ភាគខាងត្បូងប្រទេសកម្ពុជា។ ថ្លែងនៅក្នុងពិធីចុះហត្ថលេខា ផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌នៅភ្នំដា ខេត្តតាកែវ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Wiiam Heidt មានប្រសាសន៍ថា…

ក្រុមសិល្បៈបុរាណធ្វើពិធីសុំខមាលទោស មុនបុណ្យបេតិកភណ្ឌ

ភ្នំពេញៈ កាលពីថ្ងៃទី២២ កញ្ញា ក្រុមសិល្បៈបុរាណ រួមមានក្រុមល្ខោនស្បែកធំ និងក្រុមសិល្បៈបុរាណជាច្រើនទៀត បានប្រារព្ធពិធីក្រុងពាលី និងសុំខមាលទោសបុព្វបុរសដែលជាសិល្បៈករ និងសិល្បៈការិនី ដែលបានចែកឋានទៅ។ ពិធីនេះប្រារព្ធឡើង ដើម្បីបួងសួងសុំឲ្យវិញ្ញាណរបស់បុព្វបុរសជាអ្នកបង្កើត និងឃុំគ្រងសិល្បបុរាណមកជួយសណ្ឋិត និងថែរក្សាដល់សិល្បករសិល្បការិនីជំនាន់ថ្មី ឲ្យបន្តរក្សាសិល្បៈបុរាណឲ្យបានគង់វង្ស។ ពិធីនេះដែរ ក៏ប្រារព្ធដើម្បីសុំឲ្យវិញ្ញាណបុព្វបុរសជួយឲ្យអ្នកស្នងសិល្បៈបុរាណទាំងអស់ឲ្យទទួលជោគជ័យ ក្នុងការរៀបចំពិធីបុណ្យបេតិកភណ្ឌលើកទី៣ ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១៤ ដល់១៦…

ម៉ូដែលមួយក្រុមនៅតែលេចធ្លោនៅវៀតណាម

ភ្នំពេញៈ បើទោះជាព្រឹត្តិការរណ៍ Cambodia Night ដែលបានរៀបចំនៅក្នុងប្រទេសវៀតណាមកាលពីថ្ងៃទី៨ កញ្ញា ត្រូវបានបញ្ចប់ទៅហើយក្ដី ក៏ឥទ្ធិពលនៃភាពទាក់ទាញនៅត្រូវគេកត់សម្គាល់ ជាពិសេសសំលៀកបំពាក់របស់តារាម៉ូដែលខ្មែរមួយក្រុមដែលត្រូវគេស្គាល់ថាជាក្រុមម៉ូដែល របស់ Arise Agency ត្រូវបានគេស្សែចែកចាយ និងមានបណ្ដាញសារព័ត៌មានរបស់វៀតណាមយកទៅបំផុសបន្ត។ លោក មែន និមលរតន៍ ប្រធានប្រតិបត្តិនៅ Arise Agency…