ថន លក្ខិណា លេងអស់ដៃថ្ងៃសម្ពោធវីឡាតម្លៃជិត២០ម៉ឺនដុល្លារ យប់មិញ
កាលពីយប់ថ្ងៃទី២៧ កញ្ញា តារាសម្ដែង និងជាពិធីការិនីកញ្ញាថន លក្ខិណា បានឡើងវីឡារបស់ខ្លួនយ៉ាងធំចាស់ដៃតែម្ដងដោយសូម្បីតែភ្ញៀវកិត្តិយសរបស់នាងក៏មកសឹងតែគ្មានសល់តារាសិល្បៈយ៉ាងច្រើនកុះករផងដែរ។ អ្វីដែលគេកត់សម្គាល់គឺនាងរៀបចំដេគ័រម៉ាចាស់ដៃ ដោយក្នុងពិធីទាំងមូលគឺមិនក្រោមម៉ឺនដុល្លារនោះទេបើទោះជានាងមិនចង់បង្ហាញតួលេខ។ គ្មានអ្នកនាងមិនភ្ញាក់ផ្អើលនោះទេ ក្នុងពេលដែលពិធីការិនីនាងថន លក្ខិណា ចំណាយលុយសម្ពោធវីឡាយ៉ាងហ៊ឹកហាក់មិនធម្មតាដើម្បីអោយសមនឹងវីឡាយ៉ាងធំស្កឹមស្កៃរបស់នាង ដែលគ្រាន់តែការបំពាក់គ្រឿងសង្ហារឹម និងដេគ័រខាងក្នុងឡូយមិនចាញ់វីឡាអ្នកមានស្ដុកស្ដម្ភនោះ។ វីឡានេះមិនត្រូវបាននាងបញ្ចេញតួលេខនោះទេ ប៉ុន្តែយោងតាមប្រភពបុរីប៉េងហួតនៅជ្រោយចង្វារដែលនាងបានទិញ គឺគ្រាន់តែផ្ទះទទេតម្លៃប្រមាណជា១៨ម៉ឺនដុល្លារទៅហើយ។ កញ្ញាថន លក្ខិណា បានអះអាងថានេះជាផ្ទះដែលនាង…