គណបក្សប្រជាជនកម្ពុជា បានជ្រើសតាំង ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពជានាយករដ្ឋមន្ត្រី នាពេលអនាគត

នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់ខ្លួន ដើម្បីសម្រេចលើបេក្ខភាពនាយករដ្ឋមន្រ្តីរបស់បក្សនេះ សម្រាប់ថ្ងៃអនាគត រួមទាំងមានរបៀបវារៈមួយចំនួនទៀត។ សន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង…

លោក ចូ បៃដិន ថាអាចនឹងឈរឈ្មោះជាបេក្ខជនប្រធានាធិបតី នៅឆ្នាំ២០២៤ បើនៅតែមានសុខភាពល្អ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហើបថាលោកមានផែនការចូលរួមក្នុងការបោះឆ្នោតសម្រាប់អាណត្តិទី២ របស់លោក នៅឆ្នាំ២០២៤ ខាងមុខនេះ ប្រសិនបើលោកនៅតែមានសុខភាពល្អ។ លោក បៃដិន ធ្វើការកត់សម្គាល់បែបនេះជាការឆ្លើយតបទៅនឹងពិធីករទូរទស្សន៍ ABC News លោក David Muir ដែលបានសួរប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ…

ប្រធានាធិបតីហ្វីលីពីន លោក ឌូតើតេ ដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតើតេ នៅថ្ងៃអង្គារនេះបានដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ហើយ។ នេះបើតាមអ្នកនាំពាក្យគណៈកម្មាការជាតិរៀបចំការបោះឆ្នោតហ្វីលីពីន។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ ថាតើហេតុអ្វីបានជាលោកសម្រេចចិត្តដកខ្លួនចេញពីការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភានៅឡើយទេ ហើយក៏មិនទាន់មានការអត្ថាធិប្បាយអ្វីចេញពីគណបក្ស របស់លោកដែរ។ ប៉ុន្តែ កាលពីខែតុលា កន្លងទៅ លោក ឌូតើតេផ្ទាល់ធ្លាប់បានប្រកាសថាលោក នឹងចូលនិវត្តន៍ពីឆាកនយោបាយ។ អាណត្តិជាប្រធានាធិបតីរយៈពេល…

សេដបាត់! ពេលនេះ ឌីជេ Drake ប្រកាសដកខ្លួនពីកម្មវិធី Grammy Awards ក្រោយរិះគន់ថាកម្មវិធីនេះមិនយុត្តិធម៌

(បរទេស)៖ កម្មវិធី Grammy ជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ផ្នែកតន្ត្រីដែលសិល្បករជាច្រើនឲ្យតម្លៃបំផុត ដោយការជ្រើសរើសបេក្ខភាពប្រកួតយកពានគឺធ្វើឡើងដោយសមាជិកនៃក្រុមហ៊ុន Recording Academy (រីខកឌីង អេខាតឌឺមី) រួចមានការបោះឆ្នោតជ្រើសរើសមួយតង់ទៀតដែលធ្វើឡើងដោយសមាជិកដដែល។ ដោយឡែកអ្វីដែលអ្នកនិយមតាមដានចម្រៀងរ៉េបបរទេស ហាក់មានការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារារ៉េបសញ្ជាតិកាណាដា Drake (ដ្រេក) បានប្រកាសដកខ្លួនចេញពីកម្មវិធីពានរង្វាន់ Grammy Awards (ហ្គ្រេមមី អេវ៉ត)…

ហួសចិត្ត! ពេជ្រ សោភា ស្រាប់តែត្រូវបានបុរសម្នាក់ឆាតមក ថាឲ្យគ្មានប្រណី ក្រោយចេញមុខខ្លាំងរឿងបវរកញ្ញា (មានវីដេអូ)

(ភ្នំពេញ)៖ ដូចទស្សនិកជនបានជម្រាបស្រាប់ហើយថា មួយរយៈចុងក្រោយនេះ តារាចម្រៀងល្បីឈ្មោះ ពេជ្រ សោភា បានចេញមុខចេញមាត់ខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីគាំទ្រដល់បេក្ខនារីបវរកញ្ញាតំណាងកម្ពុជា ទៅចូលរួមប្រកួតកម្មវិធីលំដាប់ពិភពលោកនានា។ ក្នុងនោះ ក៏មានការរៃលុយគ្នា ដើម្បីបោះឆ្នោតជាដើម។ តែយ៉ាងណា ស្រាប់តែមានបុរសម្នាក់ ឆាតមកថាឲ្យពេជ្រ សោភា ចំណាយប្រាក់ខុសគោលដៅទៅវិញ។ តាមរយៈវីដេអូដែល តារាចម្រៀង ពេជ្រ…

ពេជ្រ សោភា បន្តគាំទ្របវរកញ្ញាខ្មែរ ខិតខំរៃប្រាក់ដើម្បី Vote ជូន «Miss Universe» ខ្មែរ កំពុងប្រកួតនៅអ៉ីស្រាអែល

(ភ្នំពេញ)៖ តារាចម្រៀង សំនៀងពិរោះមានទឹកដម ដែលមហាជនខ្មែរដឹងថា តែងតែគាំទ្រកម្មវិធីប្រកួតបវរកញ្ញា គឺ ពេជ្រ សោភា នៅពេលនេះ កំពុងតែរៃប្រាក់ជាបន្តបន្ទាប់ ដើម្បីយកទៅបោះឆ្នោតជូន «Miss Universe» ខ្មែរ កំពុងប្រកួតនៅអ៉ីស្រាអែល ខណៈបច្ចុប្បន្នគឺបានជិត១ពាន់ដុល្លារហើយ។ តាមរយៈបណ្តាញសង្គម តារាចម្រៀង ពេជ្រ សោភា…

លទ្ធផលបណ្តោះអាសន្ន! កម្ពុជាស្ថិតនៅលំដាប់ទីពីរ ក្នុងវគ្គ «ឈុតតំណាងជាតិល្អបំផុត»

(ភ្នំពេញ)៖ ខណៈកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក «Miss Grand International» ជិតឈានដល់វគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី០៤ ខែធ្នូខាងមុខនេះ គណៈកម្មការប្រកួតបានប្រកាសជាបណ្តោះអាសន្ននូវឈុតតំណាងជាតិល្អបំផុតទាំង១០ប្រទេស ក្នុងចំណោមនោះ ឈុតរបស់កម្ពុជាឈរនៅលេខរៀងទី២។ សម្រាប់លទ្ធផលកំពូលទាំង ១០ ត្រូវ បាន រក ឃើញ និងបង្ហាញ ដូចខាងក្រោម៖ ១៖…

សេដ្ឋីនីពីររូបនេះ! ចាយលុយរាប់ពាន់ដុល្លារ ដើម្បី Vote គាំទ្របេក្ខនារី «Miss Grand Cambodia»

(ភ្នំពេញ)៖ បេក្ខនារីកម្ពុជាកញ្ញា ប៉ូ គីមថេងសុតធីតា បានគ្រងឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅលើឆាកអន្តរជាតិនៃកម្មវិធី «Miss Grand International» ឆ្នាំ២០២១នេះ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នឈុតតំណាងជាតិ នៅមិនទាន់រកឃើញអ្នកឈ្នះទេ ពោលកំពុងដល់ដំណាក់កាលបោះឆ្នោត។ ស្របពេលដែលប្រជាជនកម្ពុជារាប់ម៉ឺននាក់កំពុងខិតខំចែករំលែកយកពិន្ទុ និងបោះឆ្នោតជួយជ្រុំជ្រែង ឱ្យ បវរ កញ្ញា…

សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការ គាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី តាមរយៈការបោះឆ្នោត

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា បន្ទាប់ពីសម្តេច គឺ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជាបេក្ខភាព នាយករដ្ឋមន្ត្រី ដោយមានការគាំទ្រពីសម្តេចតាមរយៈការបោះឆ្នោត។ ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន…

ចូលរួមបោះឆ្នោត! ជូនបេក្ខនារីកម្ពុជា ដើម្បីឈ្នះក្នុងឈុតតំណាងជាតិ នៃកម្មវិធី «Miss Grand International»

(ភ្នំពេញ)៖ បេក្ខនារីកម្ពុជាកញ្ញា ប៉ូ គីមថេងសុតធីតា បានគ្រងឈុតតំណាងជាតិមានឈ្មោះថា «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» នៅវេលាយប់ម៉ោង៧៖០០នាទីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ម្សិលមិញនេះ ខណៈបច្ចុប្បន្នចូលដល់វគ្គបោះឆ្នោត ដើម្បីទទួលបានជ័យជំនះលើឈុតតំណាងជាតិ ពីកម្មវិធី «Miss Grand International»។ ដើម្បីឲ្យបេក្ខនារីកម្ពុជាដែលគ្រងឈុតតំណាងជាតិឈ្មោះ «ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌» បានទទួលជ័យជំនះសូមចូលរួមបោះឆ្នោតតាមរយៈទី១៖ តាមរយៈ…