ក្រុម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ភូមា ​បាន​សម្លាប់​សមាជិក​សន្តិសុខ​ភូមា​យ៉ាងហោច​ ១៣​នាក់​ និង​បាន​ចាប់​ខ្លួន​ប៉ូលិស​ ៤​ នាក់​

របាយការណ៍​ពី​ខាង​ប្រព័ន្ធផ្សព្វផ្សាយ​ផ្សេងទៀត​ បាន​និយាយថា​ មាន​សមាជិក​សន្តិសុខ​ភូមា​ចំនួន ១៥ នាក់​ត្រូវបាន​សម្លាប់​​នៅទីក្រុង​ម៉ូប៊ី (Mobye) ភាគខាង​កើតប្រទេសភូមា។ ចំណែក​កងកម្លាំង​ការ៉ែន​ ដែល​ជា​បណ្តាញ​ក្រុម​ប្រឆាំង​ក្នុង​ស្រុក​ បាន​ឲ្យដឹងថា​ សមាជិក​ក្រុម​ប្រយុទ្ធ​ម្នាក់​ត្រូវ​បាន​សម្លាប់​។ វីដេអូ​ស្តីអំពី​ហេតុការណ៍​វាយ​ប្រយុទ្ធគ្នា​នៅទីក្រុង​ Mobye បាន​បង្ហាញ​ពី​សាកសព​ជាច្រើន​ ដែល​មាន​ពាក់ឯកសណ្ឋាន​កង​កម្លាំង​សន្តិសុខភូមា​។ ចំណែក​ រូបភាព​ផ្សេងទៀត​បាន​បង្ហាញ​ពី​បុរស​បួននាក់​ ដែល​គេ​និយាយ​ថា​ជា​ប៉ូលិសភូមា​។ បុរសទាំង៤នាក់ បាន​ដាក់ដៃ​នៅ​ពី​ក្រោយ​ខ្នងរបស់ពួកគេ​…

ច្បាស់ការក្លឹបបាល់ទាត់នគរបាលជាតិយកទីលានមួយនេះធ្វើជាទឹកដីរបស់ខ្លួន

  ក្លិបបាល់ទាត់នគរបាលជាតិនឹងប្រើប្រាស់ទីលាន សេវីន អេន ជី (7NG) ជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលនេះ ព្រមទាំងពានរង្វាន់សម្ដេចហ៊ុន សែនផងដែរ​ នៅចុងសប្ដាហ៍នេះពួកគេ បើមិនមានអ្វីប្រែប្រួទេ ថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ នឹងបើកទ្វាទទួល ក្រុម​ NAGA។ នេះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៨ ដែលពួកគេបានប្រកាសយកទីលានមានមូលដ្ឋានក្នុងឃុំវិហារសួគ៌…

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​៖ រដ្ឋាភិបាល​ក្រុង​តូក្យូ​អាច​បង្កក​ជំនួយ​ទំាង​អស់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​

រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ បាន​ព្រមាន​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ​អាច​បង្កក​ជំនួយ​ទំាង​អស់​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា ស្របពេល​ដែល​ពួក​មេដឹកនាំយោធា​បន្ត​ប្រើកម្លាំង​យ៉ាង​សាហាវ​បង្ក្រាប​ក្រុម​ប្រឆាំង​រដ្ឋប្រហារ​របស់​ខ្លួន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ប្រទេស​ជប៉ុន​ គឺ​ជា​អ្នក​ផ្តល់​ជំនួយ​ដ៏​ធំ​មួយ​ដល់​មីយ៉ាន់ម៉ា​ ហើយ​ជប៉ុន​បាន​ផ្អាក​ជំនួយ​ថ្មី​រួច​ហើយ​បន្ទាប់​ពី​យោធា​បាន​ធ្វើ​រដ្ឋ​ប្រហារ​ដណ្ដើម​អំណាច​ពី​លោកស្រី Aung San Suu Kyi មេដឹកនាំ​ស៊ីវិល។ ក៏ប៉ុន្តែ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​លោក Toshimitsu Motegi បាន​ថ្លែង​ទៅ​កាន់​កាសែត Nikkei…

ជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបលុយអ៊ំស្រីម្នាក់ មិនបានសម្រេច ផ្តួលម៉ូតូរត់គេចខ្លួន

ភ្នំពេញៈ កាលពីវេលាម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បានធ្វើសកម្មភាពឆក់កាបូបអ៊ំស្រីម្នាក់មិនបានសម្រេច ផ្តួលម៉ូតូរត់គេចខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍ខាងលើនេះ នៅមុនពេលកើតហេតុ មានអ៊ំស្រីវ័យចំណាស់ម្នាក់ បានជិះម៉ូតូ១គ្រឿង ធ្វើដំណើរចេញមកពីព្រែកហូរ ដើម្បីទៅទិញបន្លែនៅម្តុំកួរស្រូវ…

មនុស្ស​៤០​នាក់​បានស្លាប់ នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​មួយរវាង​ក្រុម​ហាម៉ាស ​និង​កង​កម្លាំងសន្តិសុខ​អ៊ីស្រាអែល

ប្រទេស​អ៊ីស្រាអែល​បានចាប់​ផ្តើម​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ជា​ថ្មីទៅ​លើតំបន់ Gaza កាល​ពីព្រឹក​ព្រលឹមថ្ងៃ​ពុធ​ ដោយ​សំដៅ​ទៅ​លើ​គោលដៅ​ប៉ូលិស​ និងទីតាំង​កង​សន្តិសុខ​នានា។​ អគារ​លំនៅដ្ឋាន​និង​ការិយាល័យ​ធ្វើ​ការ​មួយ​កន្លែង​ បាន​បាក់​រលំ​ដោយ​សារ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល។​ ពុំ​មាន​មនុស្ស​ណា​ម្នាក់​ស្ថិត​ក្នុង​អគារ​ ដែល​ទទួល​រងការ​វាយប្រហារ​នោះ​ទេ។​ ​ ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​នេះ​ ដែល​អ៊ីស្រាអែល​ថា​ សំដៅ​ទៅ​លើ​គោលដៅទីតាំង​បាញ់​គ្រាប់​រ៉ុក្កែត ការិយាល័យ​ចារកម្ម​ និង​ផ្ទះ​របស់​មេដឹកនាំ​ក្រុម​ Hamasនោះ​ ​ បាន​សម្លាប់មនុស្ស​ចំនួន​៣៥​នាក់​ ដែល​រួម​មាន​កុមារ​ចំនួន​១០​នាក់​ផង​ដែរ។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​ក្នុង​តំបន់…

សកម្មជន​​ដ៏​លេច​ធ្លោ​របស់​ហុងកុង លោក Joshua Wong ត្រូវ​បានកាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ១០ ​ខែ​បន្ថែម​ទៀត

លោក Wong ដែល​មាន​អាយុ ២៤ ​ឆ្នាំ កំពុងត្រូវ​ជាប់​ពន្ធនាគារ​រយ:​ពេល ១៣ ខែ​កន្លះ​រួច​ទៅ​ហើយ ពី​បទ​រៀបចំ​បាតុកម្ម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​កាល​ពី​ឆ្នាំ ២០១៩។ លោក​ត្រូវ​បាន​គេ​កាត់​ទោស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​ ជាមួយ​សកម្មជន ​៣ ​នាក់​ផ្សេង​ទៀត ​រួម​មាន​លោក Lester Shum កញ្ញា Jannelle Leung…

ភា​ព​តាន​តឹង​បាន​ប៉ោង​ឡើង​ជា​ថ្មី ​រវាង ប៉ាឡេស្ទីន និង​កងកម្លាំង​​អ៊ីស្រាអែល ​មាន​​ការ​ប៉ះទង្គិច​ជា​ថ្មី ​នៅ​ហ្សេរុយសាឡិម

ការ​ប៉ះទង្គិច​យ៉ាង​ហិង្សា​ខ្លាំង​មិន​ធ្លាប់​មាន​នៅ​ទីក្រុង​ចាស់ ក្រុង​សក្តិសិទ្ធ​​ក៏​បាន​ផ្ទុះ​ឡើង។ ក្រោយ​បាតុកម្ម​អស់​ពេញ​មួយ​យប់​​ថ្ងៃព្រហស្បតិ៍ រវាង​ម្ខាង​ជា​​បាតុករប៉ាឡេស្ទីន ម្ខាង​ជា​បាតុករ​អ៊ីស្រាអែល​ជាតិនិយមជ្រុល ​ការ​ប៉ះទង្គិច​ហិង្សា​រវាង​ជន​ប៉ាឡេស្ទីន​​និង​ប៉ូលិស​អ៊ីស្រាអែល​បាន​កើត​ឡើង​ បណ្តាលឱ្យ​មាន​របួស​ជាង​១២០នាក់ នៅ​ទីលាន​វិហារ​អ៊ីស្លាម​ ដែល​ជា​ក្រុង​សក្តិសិទ្ធ​ទីបី​របស់​សាសនាអ៊ីស្លាម និង​ដែល​មានប្រជាជនរាប់​សិប​ពាន់​នាក់​កំពុង​សូត្រ​ធម៌។ បាតុករប៉ាឡេស្ទីនជា​ច្រើន​​ក្រុមទៀត​ បាន​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត នៅ​តំបន់ហ្សេរុយសាឡិម​ខាង​កើត ដែល​សុទ្ធ​តែ​ត្រូវ​បញ្ចប់​ដោយ​ការ​ប៉ះទង្គិច​យ៉ាងហិង្សា និង​បន្ត​រហូត​ដល់​ថ្ងៃ​សុក្រទី ២៣​មេសាទៀត។   មិនបាន​ធូរ​ស្បើយ​ នៅ​យប់​ថ្ងៃសុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ រ៉ុកកែត​ចំនួន​៣៦​គ្រាប់​បាន​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សា ដែន​ដី​ប៉ាឡេស្ទីន​មួយ​ដុំ​​ទៀត​ដែលនៅ​ដាច់ពី​ស៊ីហ្សកដានីនិង​ហ្សេរុយសាឡិម។…

ស្ថានទូត​បារាំង​ប្រចាំ​ប៉ាគីស្ថាន​បាន​ជូន​ដំណឹង​ជំរុញ​ឲ្យ​ពលរដ្ឋ​ និង​ក្រុមហ៊ុន​បារាំង​ចាក​ចេញ​ពី​ប្រទេស​ប៉ាគីស្ថាន​ជា​បណ្តោះ​អាសន្នសិន

ក្រោយ​មាន​ការ​តវ៉ា​ប្រឆាំង​នឹង​បារាំង​ជាច្រើនខែ​ ស្ថានទូត​បារាំង​ប្រចាំ​នៅ​ប្រទេស​ប៉ាគីស្ថាន​បាន​ព្រមាន​កាលពី​ព្រហស្បតិ៍​ អំពី​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​ផល​ប្រយោជន៍បារាំង​នៅ​ប៉ាគីស្ថាន​។ ស្ថិតក្នុង​បរិបទនេះ​ និង​ដោយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ណាមួយ​​ផង​ ស្ថានទូត​បាន​ផ្តល់​អនុសាសន៍​ដល់​ប្រជាជន​បារាំង​ឲ្យ​ចាក​ចេញពី​ប៉ាគីស្ថាន​ជា​បណ្តោះអាសន្ន​ តាមរយៈ​ក្រុមហ៊ុន​អាកាសចរណ៍​ពាណិជ្ជកម្ម​ដែល​មានស្រាប់​។ យ៉ាងណាក្តី​ ប្រជាជនបារាំង​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ប៉ាគីស្ថាន​ ហាក់​មិន​ចង់​ចាក​ចេញ​ពី​ប្រទេសនេះ​តាម​ការ​ណែនាំ​របស់​ស្ថានទូត​ឡើយ​។ មាន​ប្រជាជន​ខ្លះ​បដិសេធ​ទៅនឹង​ការ​អំពាវនាវ​ពីខាង​ស្ថានទូត​របស់ខ្លួន​ទៀតផង​។ សហគមន៍​បារាំង​នៅ​ប៉ាគីស្ថាន​កំពុង​មាន​ការខ្វែងគំនិតគ្នា​ដោយ​អ្នកខ្លះ​ មិន​ជឿ​ទុកចិត្ត​ អ្នក​ខ្លះបារម្ភ​ ហើយ​អ្នកខ្លះទៀត​មិនគាំទ្រ​ចំពោះ​ការ​អំពាវនាវ​របស់​ស្ថានទូត​ដែល​ជំរុញ​ឲ្យពួកគេ​ចាកចេញពី​ប៉ាគីស្ថាន​។ ប្រជាជន​បារាំង​ភាគច្រើន​ហាក់បី​ដូចជា​បាន​សម្រេច​ចិត្ត​ហើយ​ថានឹង​បន្ត​ស្នាក់នៅ​ប៉ាគីស្ថាន​ បើទោះបី​ជាមាន​កុបកម្ម​ប្រឆាំង​បារាំង​នៅ​សប្តាហ៍​នេះ​ក្តី​។ នេះ​បើតាម​ព័ត៌មានចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​។ សូមជ្រាបថា​…

មនុស្ស៩នាក់ រួមទាំងខ្មាន់កាំភ្លើងស្លាប់ក្នុងការបាញ់ប្រហារក្នុងទីក្រុង Indianapolis, សហរដ្ឋអាមេរិក

  (វ៉ាស៉ីនតោន)៖ មនុស្សចំនួន០៩នាក់ រួមទាំងខ្មាន់កាំភ្លើងផងដែរ បានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana។   បើតាមស្ថាប័នប៉ូលិសនៃទីក្រុង Indianapolis កម្លាំងប៉ូលិសបានឆ្លើយតបចំពោះហេតុការណ៍បាញ់ប្រហារមួយ នៅឯឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុនដឹកជញ្ជូន FedEx ហើយមនុស្សមួយចំនួន ត្រូវបានបាញ់ប្រហារ ក្នុងនោះ០៨នាក់ស្លាប់…

ក្រោយ​មាន​ហេតុការណ៍​ប៉ូលិស​ស្បែកស​បាញ់​សម្លាប់​ពលរដ្ឋ​ស្បែក​ខ្មៅ ច្បាប់​សង​ជំងឺចិត្ត​ដល់គ្រួសារ​​ទាសករដ្ឋ​ស្បែក​ខ្មៅ ​ត្រូវ​បាន​​ អនុម័តរួច​​

បើ​តាមគម្រោង​​សេចក្តីព្រាង​ច្បាប់​ អាមេរិក​នឹង​បង្កើត​គណៈកម្មការជំនាញ​មាន​សមាជិក​១៣​រូប ទទួល​បន្ទុកលើក​​​សំណើ​ជាចំនួន​ទឹក​ប្រាក់​សំណង​ ទៅ​ឱ្យពលរដ្ឋ​ស្បែ​កខ្មៅ​​ចំនួន​ប្រមាណ​ ៤លាន​នាក់ ជា​កូន​ចៅ​​ជំនាន់​ក្រោយ​របស់​​​ទាសករ​​ដែល​អាមេរិក​ចាប់​យក​មក​ដោយ​បង្ខំ នៅ​រវាង​ពី​ឆ្នាំ​១៦១៩ដល់​ឆ្នាំ១៨៦៥។ ពលរដ្ឋ​ដែល​បំពេញ​គ្រប់​លក្ខខណ្ឌ អាច​ទទួល​បាន​ប្រាក់​សំណង​ដល់​ទៅ ២៥០០០​ដុល្លារម្នាក់ សម្រាប់​ទៅ​បង់​រំលោះ​ទិញ​ផ្ទះ ឬ​ជួសជុលលំនៅដ្ឋាន។ សេចក្តី​ព្រាង​ច្បាប់​នេះ ជា​តំណាង​នៃការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ ភាព​អយុត្តិធម៌ ឃោរឃៅ ព្រៃផ្សៃ និង ​​អមនុស្សធម៌​ ក្នុង​សម័យ​ទាសករផង…