ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្សម្នាក់ និង៤នាក់របួសនៅរដ្ឋតិចសាស់, សហរដ្ឋអាមេរិក
(វ៉ាស៉ីនតោន)៖ ប៉ូលិសអាមេរិកបានឲ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និងយ៉ាងហោច០៤នាក់ទៀត បានរងរបួសធ្ងន់ ក្នុងករណីបាញ់ប្រហារមួយ ដែលកើតឡើងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅអាមេរិក) ក្នុងរដ្ឋតិចសាស់។ ហេតុការណ៍ខាងលើ បានកើតឡើងនាវេលាម៉ោង០២៖៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក) នៅតំបន់សួនឧស្សាហកម្មមួយ ក្នុងក្រុង Bryan នៃរដ្ឋតិចសាស់។ បើតាមការបញ្ជាក់របស់ប៉ូលិសអាមេរិក ជនសង្ស័យជាខ្មាន់កាំភ្លើង…