ឡើងទៅកាប់គេ៣ពូថៅចុះទៅដេកក្រោមផ្ទះធ្វើមិនដឹង
កណ្តាលៈជនសង្ស័យម្នាក់បានឡើងទៅកាប់បុរសវ័យចំណាស់ម្នាក់ដល់លើផ្ទះចំនួន៣ពូថៅរួចចុះមកដេកក្រោមផ្ទះជនរងគ្រោះធ្វើមិនដឹងត្រូបបានប៉ូលិសឃាត់ខ្លួន។ ករណីប៉ុនប៉ងឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី០៩ខែមេសាឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទីចំណុចលើផ្ទះជនរងគ្រោះ ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ យី ផល្លី ភេទប្រុស អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរ នៅផ្ទះមានទីលំនៅសព្វថ្ងៃភូមិ-ឃុំកើតហេតុ (រងរបួសចំលើក្បាលផ្នែកខាងមុខ ១កន្លែង របួសគុម្ពត្រចៀកខាងឆ្វេង១កន្លែងនិងជង្គង់ខាងស្ដាំ១កន្លែង)។ ជនសង្សយ័ឈ្មោះ អុល សំអ៊ាន់ ភេទប្រុស…