នារី​បីនាក់​ត្រូវបាន​រកឃើញ​នៅ​មាន​ជីវិត​ក្រោយ​ការបាត់​ខ្លួន​អស់​រយះពេល​ជាង 10 ឆ្នាំ​

​នារី​បីនាក់​ដែល​បាន​បាត់​ខ្លួន​អស់​រយះពេល​ជិត​មួយ​ទស្សវត្ស​ត្រូវបាន​រកឃើញ​វិញ​ទាំង​បី​នាក់​កាលពី​ថ្ងៃ​ចន្ទ​ដែល​ពួកគេ​ត្រូវបាន​គេ​ចាប់ពង្រត់​ពី​កន្លែង​ផ្សេង​គ្នា​ហើយ​ត្រូវបាន​រាយការណ៍​ថា​នៅ​រស់រាន​មានជីវិត​នៅឡើយ​ហើយ​បុរស​បីនាក់​ក៏​ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។​ ​បុរស​ម្នាក់​ក្នុងចំណោម​បី​នាក់​នោះ​មាន​អាយុប្រមាណ​ជា 52 ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ពេល​ដែល​ត្រឡប់មក​ផ្ទះ​ខ្លួន​វិញ​ជា​កន្លែង​ដែល​ប៉ូលិស​បាន​រកឃើញ​នារី​ទាំង​បី​នាក់​នោះ​។​មាន​ម្នាក់​ឈ្មោះ​Amanda Berry ត្រូវ​បាន​បាត់​ខ្លួន​តាំងពី​ឆ្នាំ 2003 ហើយ​ចុងក្រោយ​ដែល​នាង​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​បងស្រី​គឺ​នៅ​ពេល​ដែល​នាង​ត្រឡប់​ពី​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​នាង​ធ្វើការ​។​នារី​ម្នាក់​ទៀត​ដែល​មានឈ្មោះ Gina DeJesus ត្រូវ​បាន​បាត់​ខ្លួន​នៅ​ពេល​នាង​មាន​អាយុ 14 ឆ្នាំ​ហើយ​នាង​បាត់​ខ្លួន​តាំងតែ​ពី​ថ្ងៃ​ទី 2 មេសា 2004 នៅពេល​នាង​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​។​នារី​ទី​បី Michelle Knight អាយុ…

គូស្នេហ៍​មួយគូរ​លួច​ប្រេងសាំង​នៅ​ស្ថានីយ៍ Mt Warren Park (​មាន​វីដេអូ​ខាងក្នុង​)

នៅ​ពេល​ថ្មីៗ​នេះដែរ នៅ​លើ​គេ​ហំ​ព័រ Youtube ដែល​ចុះ​បង្ហាញ​កាលពី​ថ្ងៃ​ទី ២៨ ខែ មេសា ឆ្នាំ ២០១៣ បានបង្ហាញ​វីដេអូ​មួយ និយាយ​ពី ជនល្មើស​ជា​គូស្នេហ៍ លួច​ប្រេងសាំង​នៅ​ស្ថានីយ៍​ចាក់​ប្រេង Mt Warren Park ក្នុង​សហរដ្ឋអាមេរិក ។​ https://i1272.photobucket.com/albums/y389/domneng/2013-04-29_202546_zps49365d5b.jpg ​វីដេអូ​ដែល​មាន​រយៈពេល…

ធុញទ្រាន់​នឹង​ការ​តាម​ចាប់​ពី​ប៉ូលិស​អស់​រយះពេល ១៤ ឆ្នាំ​ពេក​ក៏​ទូរ​សព្ទ​ហៅ​ប៉ូលីស​ដើម្បី​បាន​ចូល​ដេក​គុក​វិញ​

​ទីក្រុង​អូ​ក្លា​ហូ​ម៉ា​:​បុរស​ម្នាក់​ដែល​មានឈ្មោះ David Lee Kemp ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​បាន​រត់​គេចខ្លួន​រួច​កាលពី​ឆ្នាំ ១៩៩៩ នៅពេល​អ្នកទោស ៨ នាក់​ទៀត​ដែល​បាន​ចួលរួម​ក្នុង​ការ​រត់​នេះ​ត្រូវបាន​ចាប់ខ្លួន​ទាំងអស់​។​ https://i1272.photobucket.com/albums/y389/domneng/AP938396112016-jpg_172544_zps9ba8bed4.jpg Kemp ត្រូវបាន​ចាប់ខ្លួន​និង​បញ្ជូន​ទៅកាន់​អជ្ញាធរ​នៃ​ទីក្រុង​អូ​ក្លា​ហូ​ម៉ា​ក្រោយពេល​ដែល​ខ្លួន​កំពុង​សម្ងំ​ខ្លួន​ពី​ការ​រត់​គេច​ចុង​ក្រោយ​ពី​សំណាក់​ក្រុម​ប៉ូលិស​ហើយ​នៅពេល​ដែល​កំពុង​លាក់ខ្លួន kemp បាន​ឃើញ​បុរស​បើកបរ​ម្នាក់​ដែល​កំពុង​គេង​ហើយ​ដាស់​ឲ្យ​ក្រោ​កនិង​សុំ​ខ្ចី​ទូរស័ព្ទ​ដើម្បី​ហៅ​ទៅ​ស្ថានីយ​ប៉ូលីស​ហើយ​ប្រាប់​អ្នកបើកបរ​នោះ​ថា​ខ្លួន​មាន​ការចង់​ពិភាក្សា​ជាមួយ​នឹង​ប៉ូលីស​។​ ​ក្រោយ​ការចាប់ខ្លួន kemp បាន​និយាយថា​ខ្លួន​ពិតជា​ធុញទ្រាន់​នឹង​ការ​រត់​គេច​ខ្លាំងណាស់​ហើយ​គួរ​ឲ្យ​នឿយហត់​បំផុត​។ Kemp ត្រូវ​បាន​ជាប់ចោទ​ដល់​ទៅ​ពីរ​ករណី​ផ្សេង​គ្នា​ក្រោយ​ការ​រត់​គេច​រយះពេល ១៤…

គ្រឿងញៀន និង​កាំភ្លើង​ត្រូវបាន​រកឃើញ​នៅក្នុង​រថយន្ត​ប្រើ​អគ្គិសនី​របស់ Justin Bieber

​តារាចម្រៀង Justin Bieber កំពុង​មាន​បញ្ហា ដោយ​ឡាន​របស់គាត់ ក្នុង​ដំណើរ​តន្ត្រី​ទេសចរ បាន​ផ្ទុក​ទៅ​ដោយ​ថ្នាំ ចំនួន​ដ៏​តិច​តូច និង​កាំភ្លើង​ដែល​ប្រើប្រាស់​ខុសច្បាប់​។​ ​ខណៈពេល​ដែល​ឡានក្រុង សំចត នៅ​ទីលាន​នៃ​ការសម្តែង តន្ត្រី​ទេសចរណ៍​របស់​ខ្លួន​នៅ Stockholm Globe Arena កាលពី​ថ្ងៃ​ទី ២៤ ខែ ៤…

អូស្ត្រាលី​ចាប់ខ្លួន​មេដឹកនាំ​ក្រុម Hacker អន្តរជាតិ LulzSec

​ភ្នាក់ងារ​ប៉ូលិស​របស់​ប្រទេស​អូស្ត្រាលី​បាន​ចាប់ខ្លួន​មេដឹកនាំ​ក្រុម Hack អន្តរជាតិ ដែល​បាន​ប្រកាស​ហៅ​ខ្លួនឯង​ថា LulzSec ជាប់​ពាក់ព័ន្ធ​នឹង​ការបិទ​គេហទំព័រ CIA​។​ ​ប៉ូលិស​បាន​និយាយថា បុរស​វ័យ ២៤​ឆ្នាំ ជា​អ្នកជំនាញ​ខាង​ព័ត៌មាន​មួយរូប ត្រូវបាន​ចាប់ខ្លួន​ដោយ​គេ​ជឿជាក់ថា ជា​មេដឹកនាំ​ក្នុង​ក្រុម Hack ដ៏​ធំ​មួយ ដោយ​ការចាប់ខ្លួន​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ម្សិលមិញ ដោយ​ចោទប្រកាន់​ពីបទ Hack ដោយ​អាច​នឹង​ត្រូវ​ជាប់គុក​យ៉ាងតិច…

រឿង White House Down បានបង្ហាញ​ប័ណ្ណប្រកាស​ហើយ​!!!

​វណ្ណ​កម្ម​ថ្មី ក្រោម​ចំណងជើង​ថា White House Down ដែល​បង្ហាញ​សកម្មភាព អាថ៌កំបាំង នា​រដូវ​កាល​ក្តៅ​នេះ បានដាក់​បង្ហាញ ប័ណ្ណប្រកាស​រឿង​(Poster) ២ ជា​ផ្លូវការ​។​ ​នៅក្នុង​ផ្ទាំង​ដំបូង​នោះ មាន​សកម្មភាព​របស់​តារា​សម្តែង Channing Tatum មាន​សភាព​ខ្លាំំង​កា្លតែ​ទឹក​មុខក្រៀ​ក្រំ​។​ ​នៅក្នុង​រឿង White House…

ក្មេងស្រី​ម្នាក់​បង្ហាញ​អាជីវកម្ម​ផ្លូវភេទ​នៅលើ​ហ្វេ​សប៊ុក​

​នាង Huyen បាន​ថត​រូបភាព​ខ្លួនឯង និង​អ្នកធ្វើកា​ជាមួយ​ដាក់​នៅ​លើ​ហ្វេ​សប៊ុក ដើម្បី​លេង​ជាមួយនឹង​អតិថិជន​របស់​ខ្លួន ដើម្បី​ធ្វើឲ្យ​ពួកគេ​សប្បាយរីករាយ ដែល​ថត​នៅ​សណ្ឋាគារ ផ្កាយ ៣ ។​ ​កាលពី​ថ្ងៃ​ទី ២២ ខែ មេសា ឆ្នាំ ២០១៣ កន្លងទៅ នេះ ប៉ូលិស BA…

ជនល្មើស​ទី ២ ត្រូវបាន​ចាប់ខ្លួន​នៅ ញ៉ូវ​ដេលី ក្នុង​ករណី​រំលោភ និង​ជំរិត​ក្មេងស្រី​អាយុ ៥ ឆ្នាំ

​ដំណឹង​ទើបនឹង​ស​សេរ​ព័ត៌មាន​មួយ​កាល​ពី​ម្សិលមិញ​ដែល​ទាក់ទង​នឹង​ក្មេង​ស្រី​អាយុ 5 ឆ្នាំ​ម្នាក់​បាន​ទទួលរង​នូវ​ការរំលោភ​និង​ចាប់ជំរិត​ពី​សំណាក់​អ្នកជិតខាង​របស់​នាង​ខ​ណះ​ដែល​ជនល្មើស​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​និង​ម្នាក់ទៀត​កំពុងតែ​រត់​គេច​។​ ​មកទល់​នឹង​នឹង​ពេល​នេះ​បុរស​ម្នាក់​ទៀត​អាយុ 22 ឆ្នាំ​មុខរបរ​កម្មករ​ដែល​ជា​មិត្ត​ភឿន​របស់​បុរស​ទី​មួយ​ក៏​ត្រូវបាន​ចាប់ខ្លួន​ហើយ​ដែរ​ក្នុង​ពេល​ដែល​ក្មេងស្រី​រងគ្រោះ​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​នៅឡើយ​ប៉ុន្តែ​លក្ខណ​របស់​នាង​បាន​ធូរស្រាល​បន្តិច​ហើយ​។​ ​សូមបញ្ជាក់​ថា​ឪពុក​ម្តាយ​របស់​ក្មេងស្រី​រងគ្រោះ​បាន​និយាយថា​ក្រុម​ប៉ូលិស​បាន​ផ្តល់ឲ្យ​គ្រួសារ​ខ្លួន​នៅ​ទឹកប្រាក់ 35 ដុល្លារ​អាមេរិក​ជា​ថ្នូរ​នឹង​ការ​មិនឲ្យ​មាន​ការផ្សព្វផ្សា​យ​ជា​សា​ធា​រណះ​ចំពោះ​ការ​បាត់​ខ្លួន​កូនស្រី​របស់​គាត់​៕​ ទស្សនា​វិដេអូ​មហាជន ប្រឆាំងនិងអំពើរំលោភ និង​ទាម​ទារ​យុត្តិធម៌ជូន ក្មេងស្រីអាយុ ៥ ឆ្នាំ៖ https://i1272.photobucket.com/albums/y389/domneng/4645770-3×2-700x467_zpsb53c31db.jpg https://i1272.photobucket.com/albums/y389/domneng/4645042-16×9-700x394_zpsd79ab931.jpg https://i1272.photobucket.com/albums/y389/domneng/Delhi_rape_case_second_accused_Pradeep_295_zps5f5f8330.jpg

ចាប់​បាន​ឧក្រិដ្ឋជន​ខាង​រូបភាព​អា​អាភាស​ក្មេងៗ​ដែល​ FBI​ ចង់​ចាប់​ខ្លួន​បំផុត​

​ម៉ា​ណាហ្គ័រ​: ប្រភព​ព៍ត​មាន​ពី​ស៊ិន​ហួរ​បាន​រាយការណ៍​ថា​ឧក្រិដ្ឋជន​ឈ្មោះ Eric Justin ជា​ជនជាតិ​អាមេរិក​ម្នាក់​ជា​មនុស្ស​ដែល​ក្រុម​ទីភ្នាក់ងារ​​ FBI តាម​ចាប់​និង​ចង់បាន​បំផុត​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ក្រុម​ប៉ូលិស​របស់​ប្រទេស​នី​កា​រ៉ា​ហ្គ័​រ​។​ Toth ជា​អតីត​គ្រូបង្រៀន​ម្នាក់​និង​ជា​អ្នក​ប្រឹក្សា​ខាង​ផ្នែក​បោះជុំរំ​ផង​ត្រូវបាន​ចាប់ខ្លួន​កាលពី​ចុង​សប្តាហ៍​នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង Esteli របស់​ប្រទេស​នី​កា​រ៉ា​ហ្គ័​រ​ពីបទ​ជួញដូរ​និង​ផលិត​រូប​អាសអាភាស​របស់​កុមារ​។​ក្រោយ​ការចាប់ខ្លួន​ភ្លាមៗ​អាមេរិក​កំពុង​ព្យាយាម​ដំណើរការ​ក្នុងការ​នាំ​ខ្លួន​ជន​រូប​នេះ​មកកាន់​អាមេរិក​វិញ​ដើម្បី​ធ្វើ​ការកាត់ក្តី​។​ Eric Toth អាយុ 31 ឆ្នាំ​ត្រូវបាន​គេ​តាម​ចាប់​ខ្លួន​តាំងពី​ឆ្នាំ 2008 ជា​អ្នកជំនាញ​ម្នាក់​ខាង​ផ្នែក​កំព្យូទ័រ​ហើយ​គាត់​បានផ​លិ​តនូវ​រូប​អា​អាភាស​ជាច្រើន​ពី​តំបន់ Maryland ដែល​មាន​នៅក្នុង​កាមេរ៉ា​ដែល​ខ្លួន​មាន​៕​…

ប៉ូ​លិ​ស​​បូ​ស្តុ​ន​​៖​ជ​ន​ស​ង្ស័​យ​​ពី​រ​​នា​ក់​​ក្នុ​ង​​បំ​ផ្ទុះ​​គ្រា​ប់​​បែ​ក​​នៅ​ ​បូ​​ស្តុ​ន​​មា​ន​​គ​ម្រោ​ង​​ដា​ក់​​គ្រា​ប់​បែ​ក​​ទៀ​ត​

​ប៉េកាំង​:​ក្រុម​ភ្នាក់ងារ​ប៉ូលិស​ស​របស់​ទីក្រុង​បូស្តុន​បាន​និយាយថា​ពួកគេ​ទាំង​ពីរ​នាក់​បងប្អូន​នឹង​មាន​គម្រោង​ដាក់​គ្រាប់បែក​ជា​បន្តទៀត​ដោយ​ពឹងផ្អែក​ទៅលើ​ការសន្និដ្ឋាន​ដែល​បានមកពី​ការប្រមូល​វត្ថុតាង​ជា​អាវុធ​ជាច្រើន​ដែល​បានមក​ពី​បងប្អូន​ទាំងពីរ​។​ https://i1272.photobucket.com/albums/y389/domneng/bskyb_image_233253_v1_166953879_copy_1_400x240_zps6cde7325.jpg ​ក្រុម​អជ្ញាធរ​ប៉ូលិស​បាន​រកឃើញ​ប្រភេទ​គ្រឿងផ្ទុះ​ជាច្រើន​នៅក្នុង​រោង​អាវុធ​ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​បាន​ប្រើប្រាស់​និង​ឧបករណ៍​បំផ្ទុះ​មួយចំនួន​នៅក្នុង​ឡាន​របស់​គេ​ផង​។​ ​ក្នុងពេល​ដែល​បងប្រុស​ជា​ជនសង្ស័យ​ត្រូវបាន​ស្លាប់​ហើយ​ប្អូន​ដែល​កំពុង​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​នោះ​ប៉ូលិស​មិនមាន​ភាពច្បាស់លាស់​នោះទេ​ដែល​ថា​ពួកគេ​នឹង​អាច​រក​បាន​ចម្លើយ​ពិត​ពី​ជនសង្ស័យ​ហើយ​ខណៈ​ដែល​ការដាក់ទោស​ទៅលើ​ការប្រព្រឹត្ត​កំហុស​ដែល​បាន​ប្រើប្រាស់​អាវុធ​ប្រភេទ​ធំ​បែប​នេះ​នឹង​អាច​ទទួល​ទោស​ប្រហារជីវិត​ផង​ដែរ​។​ ​វីដេអូ​ចុងក្រោយ​ដែល​បង្ហាញ​នៅ​ពេល​ដែល​ជនសង្ស័យ​ដែល​ជា​បងប្រុស​ព្យាយាម​ដើរ​ចេញ​បន្ទាប់​ពី​ទម្លាក់ចោល​នូវ​កាតា​ប​ដែល​មាន​គ្រាប់​ផ្ទុះ​នៅ​ខាងក្នុង​នោះ​ហើយ​៕​