កា​ប៉ះទង្គិច​នៅតែ​បន្ត​នៅក្នុង​ប្រទេស​តួ​គី បណ្តាលឲ្យ​មនុស្ស ២ នាក់​ស្លាប់​

​ក្រុម​ហ្វូង​បាតុករ​ដែល​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​តាំងពី​យប់​ថ្ងៃ​ចន្ទ​រហូតមក​ទល់​នឹង​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ក្នុង​ការព្យាយាម​ចូល​ទៅឲ្យ​ដល់​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី​តួ​គី Recep Tayyip Erdogan​។​ ​ប៉ូលិស​ក៏​បាន​បន្ត​ការប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅកាន់​ក្រុម​បាតុករ​ដែល​ប្រើប្រាស់​ដុំថ្ម​តបត​នឹង​ប៉ូលីស​វិញ​ផង​ដែរ​។​ក្រុមបាតុករ​បាន​ប្រើប្រាស់​កម្លាំង​របស់​ខ្លួន​ដើម្បី​បិទ​ផ្លូវ​សំខាន់ៗ​មួយចំនួន​ជា​ការតវ៉ា​ប្រឆាំង​។​ ​ក្រោយ​ការគ្រប់គ្រង​និង​បំបែក​ក្រុម​ហ្វូង​បាតុករ​ក្រុមការងារ​ចាប់ផ្តើម​ធ្វើ​ការសម្អាត​ឡើងវិញ​នូវតាម​ផ្លូវ​មួយចំនួន​ដែល​បាន​ប៉ះទង្គិច​គ្នា​ហើយ​បើ​ទោះបីជា​យ៉ាងណាក្តី​រដ្ឋាភិបាល​បាន​បន្ថែម​កងសន្តិសុខ​ជាច្រើន​ទៀត​នៅ​តំបន់​នោះ​។​ ​គួរបញ្ជាក់​ថា​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ​និង​ប៉ូលីស​អស់​រយះពេល​ប៉ុន្មាន​ថ្ងៃនេះ​បានសម្លាប់​អស់​មនុស្ស​ពីរ​នាក់​និង​របួស​ដល់​ទៅ 170 នាក់​ដែល​ក្នុងនោះ 150 នាក់​សុទ្ធតែ​ជា​ប៉ូលីស​៕​ https://i1272.photobucket.com/albums/y389/domneng/4%20Kill/Istanbul-protest-016_zps98ce6b87.jpg https://i1272.photobucket.com/albums/y389/domneng/4%20Kill/606x341_226822_turkey-clashes-continue-in-istanbul_zps1ba26f6b.jpg https://i1272.photobucket.com/albums/y389/domneng/4%20Kill/606x341_226940_clashes-continue-in-turkey_zps60263bf3.jpg https://i1272.photobucket.com/albums/y389/domneng/4%20Kill/606x341_226964_clashes-continue-in-turkey-istanbu_zpsed0487f3.jpg

ស្ត្រី​ទេសចរ​ជនជាតិ​អាមេរិក​ម្នាក់​ត្រូវបាន​បុរស​ឥណ្ឌា ៣ នាក់​រំលោភ​បាន​សម្រេច​

​ប្រភពព័ត៌មាន linktv បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី ៤ ខែ មិថុនា ឲ្យដឹងថា​បុរស​ជនជាតិ​ឥណ្ឌា ៣​នាក់ បាន​ចាប់រំលោភ​ស្ត្រី វ័យ​៣០ ឆ្នាំ​ម្នាក់​ដែលជា ជនជាតិ​អាមេរិក បានសម្រេច ខណៈពេល​ដែល​ស្ត្រី ដែល​អ្នកទេសចរ​រូបនោះ បាន​រួម​ដំណើរ របស់​ពួកគេ​ឆ្ពោះទៅកាន់ ទី​ក្រុម​ម៉ានីល ដែល​មាន​ចម្ងាយ ៥០០…

ចាប់ខ្លួន​បាតុករចំនួន​ ១៧០០ នាក់​នៅ​តួ​គី​

​តួ​គី​: លោក​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​តួ​គី Muammer Guler បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​មនុស្ស​ដល់​ទៅ 1700 នាក់​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ការធ្វើ​បាតុកម្ម​ដែល​បាន​រង្គើ​ស​រង្គើ​ល​ប្រទេស​អស់​រយពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​។​ ​ប៉ូលីស​បាន​ប្រើប្រាស់​ឧស្ម័ន​បង្ហូរទឹកភ្នែក​និង​ការបាញ់ទឹក​ដើម្បី​បំបែកហ្វូង​បាតុករ​ដែល​មាន​នៅក្នុង​កណ្តាល​ទីក្រុង​អាន​កា​រា​របស់​តួ​គី​។​អជ្ញាធរ​ក៏បាន​ចាប់ខ្លួន​បាតុករ​ជាង 1000 នាក់​ដែល​បាននាំគ្នា​ទៅ​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​ការិយាល័យ​របស់​លោកនាយក​រដ្ឋមន្ត្រី​ផង​។​ ​ការប៉ះទង្គិច​គ្នា​នេះ​បាន​ធ្វើឲ្យ​មនុស្ស 53 នាក់​ដែល​មាន 19 នាក់​ជា​ប្រជាជន​មកពី​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ផង​បាន​រងរបួស​ហើយ​ប៉ូលិស 26 នាក់ ទៀត​ក៏​រងរបួស​ដែរ​។​ ​ការ​បាតុកម្ម​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​នៅពេល​ដែល​រដ្ឋាភិបាល​បាន​កំណត់​យក​ដី​ដែល​ជា​សួនច្បារ​ដ៏​ធំ​មួយ​កន្លែង​នៅក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ដើម្បី​អភិវឌ្ឍ​ជា​ផ្សារ​ទំនើប​ជំនួស​វិញ​ហើយ​ការរីក​រាលដាល​នៃ​ហ្វូង​បាតុករ​បាន​ទៅដល់​ទីក្រុង​ពីរ​បី​ទៀត​និង​អូសបន្លាយ​អស់​រយះពេល 5…

១៥ នាក់​បាន​ស្លាប់ និង ៦៥ នាក់​រងរបួស​ក្នុង​អំពើហិង្សា​បំផ្ទុះ​គ្រាប់បែក​នៅ​អ៊ីរ៉ាក់​

​បា​ដា​ដោ៖​:​មនុស្ស​ដល់​ទៅ​15​នាក់​ទៀត​ដែល​ត្រូវបាន​សម្លាប់​នៅ​ក្នុង​ការបាញ់ប្រហារ​និង​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ផ្សេងគ្នា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល 65 នាក់​ទៀត​ទទួល​រង​របួស​និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​ ​នៅក្នុង​ទីក្រុង​បា​ដា​ដ​ទាហាន​ម្នាក់​បាន​ស្លាប់​និង 6 នាក់​ទៀត​រងរបួស​នៅ​ខ​ណះ​ដែលឡាន​ដែល​បើកបរ​ដោយ​ជន​ធ្វើអត្តឃាត​ម្នាក់​បាន​បើក​សំដៅ​ចូល​ទីក្រុង​ហើយ​ចុច​បំផ្ទុះ​ឡាន​ខ្លួន​តែម្តង​។​ការ​បំផ្ទុះ​ឡាន​ពីរ​គ្រឿង​ផ្សេង​ទៀត​ដែល​ស្ថិត​នៅក្នុង​ស្រុក​មួយ​នៃ​ភាគ​ខាងជើង​ឆៀង​ខាងលិច​បាន​សម្លាប់​មនុស្ស 5 នាក់​និង​របួស 20 នាក់​។​នៅក្នុង​ស្រុក Karrada រថយន្ត​ពីរ​គ្រឿង​បាន​ផ្ទុះឡើង​សម្លាប់​ប្រជាពលរដ្ឋ​បី​នាក់​និង​របួស​ដល់​ទៅ 16 នាក់​នៅ​ពេល​ដែល 10 នាក់​ផ្សេង​ទៀត​រងរបួស​នៅ​ក្នង​ហេតុការណ៍​បំផ្ទុះ​ឡាន​ផ្សេង​ទៀត​នៅក្នុង​ខ្សែ​ផ្លូវ​ពី​ស្រុក Saidiyah​ទៅ​Baladiyat ភាគ​ខាងត្បួង​នឺទី​ក្រុង​បាដា​ដ​។​ ​នៅក្នុង​ហេតុការណ៍​បាញ់ប្រហារ​មួយ​នៅក្នុង​ថ្ងៃ​ដដែល​បាន​សម្លាប់​ប៉ូលិស​ព្រំដែន​ពីរ​នាក់​នៅ​ត្រង់​ចំណុច​ផ្លូវ​ហាយវេ​យ៍​មួយ​ដែល​ស្ថិត​នៅ​ចន្លោះផ្លូ​វ​ពី​តំបន់ Ramadi…

ជនសង្ស័យ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ប៊ូ​ស្តុន​អាច​​ក្រោ​ក​​ដើរ​បានហើយ​

Tsarnaev ដែល​នៅ​រស់រាន​មានជីវិត​ក្រោយ​ការ​តាម​បាញ់ប្រហារ​មួយ​ពី​សំណាក់​ក្រុម​ប៉ូលីស​ដែល​ខ្លួន​ត្រូវបាន​គេ​សង្ស័យ​ថា​ស្ថិត​នៅ​ពីក្រោយ​ការ​បំផ្ទុះ​សម្លាប់​មនុស្ស​ដល់​ទៅ​បី​នាក់​និង​បណ្តាលឲ្យ​រងរបួស 260 នាក់​ផ្សេង​ទៀត​កាលពី​ខែ​មុន​នៅក្នុង​ព្រឹត្តិការណ៍​រត់ប្រណាំង​មួយ​នៅ​កណ្តាល​ទីក្រុង​បូ​ស្តុន ដែល​មិនអាច​និយាយ​កើត និង​ក្រោក​ដើរ​កើត​កាលពីមុន ​ពេល​នេះ អាច​និយាយបាន និង​​ក្រោក​ដើរ​ក្នុង​​ល្វែងគុក​បាន​ហើយ​។​ ​ម្តាយ​របស់ Tsarnaev បាន​និយាយថា​កូន​របស់​គាត់​គ្រាន់តែ​មាន​អារម្មណ៍​តក់ស្លុត​ខ្លាំង​នៅពេលដែល​មាន​ការតាមប្រមាញ់​ពី​សំណាក់​ប៉ូលិស​ប៉ុន្តែ​គេ​មិន​បាន​ជាប់​ទាក់ទង​នឹង​រឿងរ៉ាវ​នៃ​ការ​បំផ្ទុះ​នោះ​ទេ​ដោយ​គេ​បាន​និយាយ​តាម​ទូរស័ព្ទ​ថា​គេ​និង​បងប្រុស​ពិតជា​បាន​សម្លាប់​ប៉ូលិស​ម្នាក់​មែន​នៅ​ក្នុង​ហេតុការណ៍​បាញ់ប្រហារ​នោះ​។​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាល​អាមេ​រិក​បើក​ការតាមដាន​បន្ថែមទៀត​ទៅ​លើ​ឧក្រិដ្ឋជន​ហើយ​សង្ឃឹមថា​នឹង​វែកមុខ​រកឃើញ​ការពិត​និង​យុត្ត​ធម៌​មក​លើ​កូន​គាត់​ដែល​រងគ្រោះ​និង​បាត់បង់​ជីវិត​នោះ​។​ ​គួររំឭកថា​ដែរ​ថា​បើ​តុលាការ​បើក​ស៊ើបអង្កេត​ហើយ​ពិនិត្យឃើញថា Tsarnaev ពិត​ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ​ពិតមែន​នោះ​ការដាក់ទោស​អាច​ទៅដល់​ការប្រហារជីវិត​ផង​៕​ https://i1272.photobucket.com/albums/y389/domneng/3%20lady/dzhokhar-tsarnaev-lead1_zpsbbfac916.jpg https://i1272.photobucket.com/albums/y389/domneng/sympathydevil_zps616f0911.jpg

18 នាក់​ស្លាប់ និង 44 នាក់​រងរបួស​ក្នុង​បំផ្ទុះ​គ្រាប់បែក​នៅ​កន្លែង​ផ្សេង​គ្នា ក្នុង​ទីក្រុង បា​ដា​ដ​

​បា​ដា​ដ​:​មនុស្ស​រហូតដល់​ទៅ 18 នាក់​បាន​ស្លាប់​និង 44 នាក់​ទៀត​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ក្រោយ​ការ​បំផ្ទុះ​និង​វាយប្រហារ​គ្នា​នៅ​កន្លែង​ផ្សេងៗ​គា្ន​នៅក្នុង​ទីក្រុង​បា​ដា​ដ​និង​កន្លែង​មួយ​ចំនួន​ទៀត​គឺ​គ្រាន់តែ​ក្នុង​រយះពេល​មួយថ្ងៃ​អង្គារ​កាល​ពី​ម្សិលមិញ​ប៉ុណ្ណោះ​។​ ​ប្រហែលជា 400 គីឡូ​ម៉ែត​ពី​ទីក្រុង​បា​ដា​ដ​មាន​ឈុត​ឆាក​បាញ់ប្រហារ​មួយ​រវាង​ក្រុមប៉ូលិស​សន្តិសុខ​និង​ក្រុម​ខ្មាន់កាំភ្លើង​មួយក្រុម​ដែល​ចុងក្រោយ​បាន​បណ្តាលឲ្យ​ស្លាប់​សន្តិសុខ​បី​នាក់​បាន​ស្លាប់​និង​បួន​នាក់​នៃ​ក្រុម​ខ្មាន់កាំភ្លើង​ផងដែរ​ហើយ​ទាហាន 15 នាក់​ទៀត​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​ការសង្ស័យ​។​ ​ក៏​មាន​ការ​បំផ្ទុះ​ពីរ​ផ្សេង​គ្នា​ដែល​កើតឡើង​ក្នុង​ទីក្រុង​បា​ដា​ដដែល​បាន​សម្លាប់​មនុស្ស​អស់ 10 នាក់​រួមមាន​ទាំង​ភេ​វរ​ករ​មា្ន​ក់​ផង និង របួស​ជាច្រើន​នាក់​ខ​ណះ​ដែល​ការបាញ់ប្រហារ​មួយ​ផ្សេងទៀត​នៅ​តំបន់ Dowr ប្រហែលជា 150 គីឡូ​ម៉ែត​ពី​បា​ដា​ដ​បាន​សម្លាប់​មនុស្ស​ពីរ​នាក់​និង​របួស​ពីរ​នាក់​បន្ថែមទៀត​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ការបាញ់ប្រហារ​និង​ការ​បំផ្ទុះ​ដែល​បាន​កើតឡើង​ម្សិលមិញ​គឺ​ស្ថិត​នៅ​ក្រោយ​តែ​មួយ​ថ្ងៃ​នៃ​ការកើតឡើង​ស្រដៀង​គ្នា​ហើយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ…

បុរស​ដែល​រស់នៅ​ដោយ​គ្មាន​លលា​ដ៏​ក្បាល​

​មិន​មាន​នរណា​ម្នាក់​អាច​ជឿជាក់ថា ក្មេង​ជនជាតិ​អាមេរិកកាំង​ម្នាក់​អាច​រស់នៅ ជាមួយនឹង ក្បាល​ដែល​មាន​លក្ខណៈ​តែ​ពាក់កណ្តាល​នោះទេ​។​ ​បុរស​ក្មេង​ដែល​លោក​អ្នក​បាន​ឃើញ​ដូច​រូបភាព​ខាងក្រោម​នេះ ក្បាល​របស់​គាត់​មាន​សភាព​បែប​នេះ​បណ្តាល​មក​ពី​ការយាយី​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាមួយនឹង​បងប្អូន។​ក្នុង​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​លលាដ៏ក្បាលផ​ត​ចុះ​ក្រោម​ពោលគឺ មើល​ទៅ​ក្បាល​មាន​តែ​មួយ​ចំហៀង ដោយ​មាន​លក្ខណៈ​កំពិត​កំប៉ោង Carlos Rodriguez គេ​ស្មានតែ​មិន​អាច​រស់​ទៅ​បាន​ហើយ តែ​លើសពី​ការ​នឹកស្មាន​គាត់​អាច​រស់រាន​មានជីវិត​ដូច​មនុស្ស​ទូទៅ​។​ ​បុរស​ដែល​រស់នៅ​ដោយ​គ្មាន​លលា​ដ៏​ក្បាល​រូបនេះ ត្រូវបាន​គេ​គ្រប់​គ្នា​ដាក់ឈ្មោះឲ្យ​ហៅ​ក្រៅ​ថា Carlos ។ Carlos បាន​រំឭក​ពី​គ្រោះថ្នាក់​ដែល​ធ្វើឲ្យ​ខ្លួន​ទៅ​ជា​បែប​នេះ កាលពី​គាត់​នៅ​ក្មេង គាត់​តែងតែ​ជក់​ថ្នាំ…

ស្ថានីយ៍ទូរទស្សន៍ KBS បដិសេធ Park Shi Hoo

​ប្រភព​ព័ត៌មាន​ចុងក្រោយ បានឲ្យដឹងថា តារា​សម្តែង Park Shi Hoo មិនបាន​ស្ថិត​ក្នុង​ការស៊ើបអង្កេត​នោះទេ ខណៈ​ដែល​បញ្ហា​ជនរងគ្រោះ​ដែល​ត្រូវ​បាន​រំលោភ​នោះ បាន​ដក​ពាក្យបណ្តឹង​ចំពោះ​គាត់ ។ ស្រប​ជាមួយនឹង​គ្នា​នេះ ខាង KBS ក៏​មិន​បាន​យល់ស្រប​ដាក់​បញ្ជូល​តារា​សម្តែង​រូប​នេះ​ដែរ​។​ ​តំណាងឲ្យ KBS បាន​និយាយថា Park Shi Hoo…

ជនល្មើស​ដែល​រំលោភ​ភ្ញៀវ​ទេសចរណ៍​នៅ​ប្រេ​ស៊ីល​ចេញមុខ​សារភាព​

​ថ្ងៃមុន​អត្ថបទ​ដែល​ដំណឹង​បាន​សរសេរ​ពី​ករណី​រំលោភ​ភ្ញៀវ​ទេសចរណ៍​ស្រី​ម្នាក់​នៅលើ​រថយន្ត​ក្រុង​ក្នុង​ទីក្រុង Rio De Janeiro ដែល​បាន​ធ្វើឲ្យ​រង្គោះរង្គើ​រដល់​ការព្រួយបារម្ភ​របស់​មតិ​ជាតិ​និង​អន្តរជាតិ​នៅ​ពេល​ដែល 2016 ទីក្រុង​នេះ​នឹង​ក្លាយជា​អ្នក​ទទួល​ស្វាគមន៍​ការប្រកួត​បាល់ទាត់​ពិភពលោក​អូឡាំពិក និង​បាល់ទាត់​ពិភពលោក​នា​ឆ្នាំ​ក្រោយ​។​ ​ប៉ុន្តែ​មក​ដល់​ថ្ងៃនេះ​យើង​ទើបបាន​ទទួល​ដំណឹង​ថា​ក្មេងប្រុស​ដែល​មាន​អាយុ​ត្រឹមតែ 16 ឆ្នាំ​ម្នាក់​ដែល​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​នោះ​បាន​មក​សារភាព​ដល់​ស្ថានីយ​ប៉ូលិស​។​រូបគេ​បាន​ប្រាប់​ប៉ូលិស​ទាំង​សោកស្តាយ​ថា​ខ្លួន​បាន​ប្រព្រឹត្ត​នូវ​ទង្វើ​នោះ​មែន​ហើយ​ថែម​ទាំង​និយាយថា​ខ្លួន​បាន​ប្រើប្រាស់​ជាតិ​កូកាអ៊ីន​មុនពេល​ធ្វើ​សកម្មភាព​។​បន្ថែមទៀតថា​នៅពេល​ដែល​កំពុង​ឲ្យ​អ្នកដំណើរ​ដទៃ​ទៀត​ដើរ​ទៅ​ខាងក្រោយ​ឡាន​ហើយ​ខ្លួន​បាន​បញ្ជារ​ឲ្យ​តៃកុង​ឡាន​បើកបរ​បន្ត​ក្នុង​ខ​ណះ​នោះ​ហើយ​ដែល​រូបគេ​បាន​ចាប់​បាន​ស្ត្រី​ជា​ភ្ញៀវ​ទេសចរណ៍​ម្នាក់​មក​រំលោភ​អស់​រយះពេល​ដល់​ទៅ 30 នាទី​៕​ https://i1272.photobucket.com/albums/y389/domneng/2_zpse57a0ad5.jpg

Jenfer Lopez អរ​ភ័យ​ខណៈ​គ្រាប់កាំភ្លើង​បាន​ផ្ទុះ​កៀក​នឹង​កន្លែង​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង​

​តារាចម្រៀង Jenfer Lopez បាន​ប្រញាប់ប្រញាល់​ធ្វើដំណើរ​ទៅ​កាន់​ទី​សុ​វត្ថ​ភាព​បន្ទាប់​ស្នូរ​កាំភ្លើង​ផ្ទុះ​ឡើង ពី​កន្លែង​ថត​វីដេអូ​ចម្រៀង​ថ្មី​របស់​នាង ប្រហែលជា ៣០០ ម៉ែត្រ​។​ ​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​កន្លងទៅនេះ ខណៈ​ដែល​តារាចម្រៀង Jenfer Lopez បាន​កំពុង​ថត​វីដេអូ​ចម្រៀង ក្រោម​ចំណងជើង​ថា “Live It Up” នៅ​ឆ្នេរ​ខ្សាច់​រដ្ឋ Florida រំពេច​នោះ​ក៏​ឭ​សូរ​ស្នូរ​កាំភ្លើង…