សភាចារបុរសរបស់អាមេរិកកំពុងនឹងរៀបចំក្នុងការកាត់ក្តីទៅលើឧក្រិដ្ឋជន Tsarnaev ដែលបានបំផ្ទុះគ្រាប់បែកនៅទីក្រុងបូស្តុនកាលពីថ្ងៃច័ន្ទអាទិត្យមុន។ ក្នុងករណីប្រសិនបើគាត់ត្រូវបានគេចោទប្រកាន់ពីបទការប្រើប្រាស់អាវុធដែលអាចសម្លាប់មនុស្សយ៉ាងច្រើននៅមែននោះយ៉ាងហោចណាស់ Tsarnaev ក៏ត្រូវនឹងទទួលទោសប្រហារជីវិតដែរ។ជនសង្ស័យកំពុងបន្តសំរាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយនៅខណះដែលលក្ខណរបួសធ្ងន់ធ្ងរគឺរបួសត្រង់បំពង់កដែលមិនអាចឲ្យគេអាចនិយាយបាននៅឡើយ។ក្រុមប៉ូលិលបានចាប់ផ្តើមធ្វើការសាកសួរតាមរយះការសរសេរដែលវាមិនអាចគេយកជាផ្លូវការបាន 100 ភាគរយទេចំពោះចម្លើយដែលគេបានឆ្លើយ។ តាមការដកស្រង់សម្តីរបស់លោក Mayor Tom Menino ទៅកាន់ ABC បាននិយាយថាយើងមិនដែលដឹងសោះថាក្រុមប៉ូលីសបានសួរចម្លើយជនសង្ស័យតាមរយះការសសេរណាមួយនៅពេលដែលមានសារព៍តមានជាច្រើនដូចជា ABC, NBC និង CBS ជាដើមបានរាយការណ៍ថានៅល្ងាចថ្ងៃអាទិត្យជនសង្ស័យបានដឹងខ្លួនហើយបានឆ្លងឆ្លើយការសាកសួរតាមរយះការសសេរអំពីសមាជិកដែលនៅសេសសល់រឺគ្រាប់បែកដទៃទៀតដែលនៅសល់។…