ប៉ែន ចំរ៉ុង ចង់ឃើញមុខកូនស្រី នៅមន្ទីរពេទ្យ

ភ្នំពេញៈ បន្ទាប់ពីរូបថតកូនស្រីរបស់ភិន សុដាលីស ត្រូវបានបង្ហោះឡើងជាសាធារណៈ លោកប៉ែន ចំរ៉ុង ដែលត្រូវមហាជនចោទថាជាឪពុកដាច់ធម៌មេត្តា ព្រោះតែគ្មានការទទួលខុសត្រូវចំពោះដំណក់​ឈាមរបស់ខ្លួននោះ ក៏មានប្រភពជិតស្និទ្ធចេញមុខទម្លាយថា លោកក៏មានចិត្តអាណិត និង ចង់ឃើញមុខកូនស្រី​ដោយ​ផ្ទាល់មិនខុសពីឪពុកទូទៅដែរ។ ប្រភពដដែលថែមទាំងអះអាងថា ពាក្យសម្ដីដែលប៉ែន ចំរ៉ុង ប្រកាសប្រាប់​តុលា​ការថាកូននោះសង្ស័យមិនមែនជាឈាមរបស់ខ្លួន គ្រាន់តែជាសម្ដីឌឺភិន សុដាលីសនាពេលនោះប៉ុណ្ណោះ។ តារាម្នាក់ដែលត្រូវគេស្គាល់ថាជាសមាជិកក្នុងGroup «គ្រួសារតារាកម្ពុជា»…

ទាយមើល ថាកូនស្រីភិន សុដាលីស ដូចប៉ែន ចំរ៉ុងត្រង់ណាខ្លះ?

នៅទីបំផុតតារាសម្ដែងនាងភិន សុដាលីស មិនអាចសម្រាលកូនស្រីដោយធម្មជាតិតាមការចង់បាននោះទេ ដោយសារតែនាងឈឺពោះតាំងពីម៉ោង៧យប់ថ្ងៃទី៥ តុលា ប៉ុន្តែមកទល់នឹងម៉ោង២រសៀលថ្ងៃទី៦ តុលាទៅហើយនៅតែមិនអាចកើតបាន។ នាងត្រូវក្រុមគ្រូពេទ្យសម្រេចវះកាត់ និងទទួលបានជោគជ័យនៅវេលាម៉ោង៤ និង៤២ល្ងាច ដោយកូនស្រីរបស់នាងមានភាពទ្រលុកទ្រលន់ និងគួរឲ្យស្រឡាញ់មិនអន់នោះទេ ខណៈដែលមុខមាត់របស់ក្មេងតូចនេះ ក៏ត្រូវគេកត់សម្គាល់ថាមានមុខមាត់ដូចប៉ែន ចំរ៉ុងច្រើនជាងម្ដាយ។ លោកអ៉ិន និងភរិយា គឺជាមនុស្សដំបូងដែលបានបីកូនរបស់នាងចេញពីបន្ទប់វះកាត់ ខណៈដែលក្មេងស្រីតូចនេះ ក៏មានរង្វង់មុខមិនទាន់មើលដឹងថាកាត់ទៅភិន…

ភិន សុដាលីស ឈឺពោះច្រើនម៉ោង ទើបសម្រាលកូនមុននេះ

ភ្នំពេញៈ ព័ត៌មានផ្លូវការពីលោកអ៉ិន ថៅកែផលិតកម្មមហាហង្សបានអះអាងថា កូនស្រីរបស់លោកទើបនឹងបានសម្រាលកូនស្រី នៅវេលាម៉ោងប្រមាណជា៤ និងជាង២០នាទី(ថ្ងៃ៦ តុលា) មុននេះប៉ុណ្ណោះ បន្ទាប់ពីនាងឈឺពោះតាំងពីល្ងាចថ្ងៃទី៥ តុលា។ នាងកំពុងត្រូវបានក្រុមគ្រូពេទ្យមើលថែ យ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទឹកថ្លា ដោយសុខភាពរបស់នាង និងកូនស្រីដែលជាដំណក់ឈាម របស់លោកប៉ែន ចំរ៉ុង គឺមានសភាពធម្មតានោះទេ។ លោកអ៉ិន និយាយថាកូនស្រីរបស់លោកបានឆ្លងផុតគ្រោះថ្នាក់ដោយជោគជ័យហើយ…

ប៉ែន ចំរ៉ុង ថតរឿងចុងក្រោយ ផលិតករប្រកាសមិនឲ្យបញ្ចាំង

ភ្នំពេញៈ មានការភ្ញាក់ផ្អើលគួរសម បន្ទាប់ពីរឿង «អាមោកលក់ម៉ាំ» ដែលត្រូវគេអះអាងថា បានផលិតឡើងអស់ប្រាក់ច្រើនម៉ឺនដុល្លារ ស្រាប់តែបានប្រកាសថា មិនដាក់បញ្ចាំង ឬទុកចោល ដោយសារតែហេតុផលលោកប៉ែន ចំរ៉ុង គឺជាតួសម្ដែង។ ការសម្រេចនេះ គឺដោយសារខាងផលិតករបញ្ជាក់ថា ប៉ែន ចំរ៉ុង បានក្លាយជាតារារងការរិះគន់ដោយសារព័ត៌មានបែកបាក់ជាមួយ ភិន សុដាលីស ជាភរិយាមានអេតាស៊ីវិលនោះ។…

អ៉ិន៖ មិនដឹងថា ចៅមុខកាត់ដូចម្តាយគេ ឬ ប៉ែន ចំរ៉ុង

ភ្នំពេញៈ បន្ទាប់ពី​ជ្រះស្រឡះ លែង​ទទួលស្គាល់ជាប្តីប្រពន្ធ រវាង ប៉ែន ចំរ៉ុង និង ភិន សុដាលីស ភាគីខាងស្រី បានកូន និងភាគីខាងប្រុស បានរថយន្ត មានការលើក​ជាមតិថា តើកូន​ក្នុងផ្ទៃ នោះ កាត់ទៅ​ខាង​ម្តាយ ឬខាងឪ ?​ លោក…

លេចឮរឿង ប៉ែន ចំរ៉ុង សន្យាឈប់បែកសង្សារចាស់

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីថាតារាសម្ដែងលោកប៉ែន ចំរ៉ុង សម្រេចចិត្តបោះបង់ភរិយាគឺភិន សុដាលីស ហើយងាកទៅរកអតីតសង្សារចាស់គឺអ្នកនាងផល្លា ថាច់ ជាអាណិកជននៅអាមេរិកវិញ។ ប្រភពមួយបានអះអាងថា លោកប៉ែន ចំរ៉ុង បានសន្យាថាឈប់បែកនឹងសង្សារចាស់នេះទៀតហើយ ទើបធ្វើឲ្យនារីនៅអាមេរិកសម្រេចចិត្តបោះបង់លោកហេង ស៊ីមន ជាតួជំនួស ហើយត្រលប់ទៅត្រូវរ៉ូវជាមួយបុរសពោះម៉ាយនេះវិញ។ ប្រភពដែលអាចទុកចិត្តបានអះអាងថា ក្នុងពេលទាក់ទងជាមួយលោក ប៉ែន ចំរ៉ុង…

ប្រិយមិត្តសូមទស្សនាព័ត៌មានដ៏ទាក់ទាញប្រចាំសប្តាហ៍ថ្ងៃទី២៨ សីហានេះ

ភ្នំពេញៈ សូមប្រិយមិត្តអ្នកអានទាំងអស់ងាកមកចាប់អារម្មណ៍ព័ត៌មានសំខាន់ៗទាំងក្នុងប្រទេស និងក្រៅប្រទេសរយៈពេល១សប្តាហ៍ដែល Post News សង្ខេបឡើងមកសម្រាប់ឲ្យមិត្តអ្នកអានងាយស្រួលក្នុងការតាមដានលើគេហទំព័ររបស់យើងខ្ញុំ ៖ ហង់ ជួនណារ៉ុន ប្រកាសផ្ដល់១៥០០០ដុល្លារ ដល់សិស្សអទិភាព Grade A និង B អ្នកកាសែតត្រូវបានហាមចូលយកព័ត៌មានក្នុងប្រតិបត្តិការឆែកឆេរឃ្លាំងលោកអធិការសិរីសោភ័ណ បង្កាត់ភ្លើងស្នេហ៍យូរពេក អាចប៉ះពាល់ដល់សុខភាពដែរឬទេ? ឪពុកចិត្តឃោរឃៅ ធ្វើទារុណកម្មលើកូន…

ធ្លាយដំណឹង ហេង ស៊ីម៉ន និង ប៉ែន ចំរ៉ុង កុងគ្នារឿងដណ្ដើមស្រី

ភ្នំពេញៈ ក្រោយពីមានការបញ្ចេញទិន្នន័យបញ្ជាក់ថាលោកប៉ែន ចំរ៉ុង និងសង្សារចាស់គឺនារីនៅអាមេរិកបានត្រលប់មកល្អូកល្អិនគ្នាវិញ ក្រោយលោកលែងលះជាមួយភិន សុដាលីស បានធ្វើឲ្យមានការលើកឡើងជាច្រើនថាទំនាក់ទំនងត្រូវគ្នារបស់តារារូបនេះ បានក្លាយជារឿងជម្លោះផ្លូវចិត្តជាមួយតារាសម្ដែងលោកហេង ស៊ីម៉ន ដោយសារតែក្នុងពេល ប៉ែន ចំរ៉ុង នៅជាប្ដីនឹងភិន សុដាលីស អ្នកណាក៏ល្បីថានារីអាមេរិកនោះបានងាកទៅជ្រើសយកលោកហេង ស៊ីម៉ន ដោយបានទាំងបណ្ដើរគ្នាទៅក្រៅប្រទេសសាងស្នេហ៍នោះផង។ ប្រភពជាច្រើនបានអះអាងថា ប៉ែន ចំរ៉ុង…

ប៉ែន ចំរ៉ុង ល្បីល្អូកល្អិនជាមួយសង្សារចាស់

ភ្នំពេញៈ ខណៈដែលលោកប៉ែន ចំរ៉ុង ត្រូវគេរិះគន់ពេញទំហឹងរឿងបោះបង់ភរិយាមានអេតាស៊ីវិល ទាំងនាងមានពរពោះជិតគ្រប់ខែផងនោះ តារារូបនេះក៏ត្រូវគេទម្លាយថាបានបង្កាត់ទំនាក់ទំនងជាមួយអតីតកំណាន់ចិត្តចាស់ដែលរស់នៅអាមេរិកដូចដើមនោះដែរ។ បើទោះជាសាមីខ្លួនបដិសេធផ្ដល់បទសម្ភាសន៍ ក៏គេកត់សម្គាល់ទិន្នន័យកាន់តែច្រើនថាលោក និងកញ្ញាផល្លា ដែលធ្លាប់ចងសម្ព័ន្ធគ្នាឲ្យខ្ចីលុយខ្ចីកាក់នោះ ត្រលប់មកល្អូកល្អិនវិញ។ ប្រភពទុកចិត្តបានអះអាងថា លោកប៉ែន ចំរ៉ុង និងស្រ្តីឈ្មោះផល្លារស់នៅសហរដ្ឋអាមេរិក ដែលពីបានផ្ទុះកំហឹងដាក់គ្នារហូតផ្អើលហ្វេសប៊ុកនោះបានត្រលប់មកទាក់ទងគ្នាវិញហើយ បន្ទាប់ពីតារារូបនេះមានដំណឹងលែងលះជាមួយភិន សុដាលីស។ ហេតុផលនៃការបកក្រោយ គេនៅមិនទាន់ដឹងថាតើជាស្នេហាដូចមុន…

ទេព បូព្រឹក្ស ប្រកាសបកស្រាយការរិះគន់

ភ្នំពេញៈ នៅយប់ថ្ងៃចន្ទ ទី១ សីហា នេះ តារាចម្រៀងវ័យក្មេងនាង ទេព បូព្រឹក្ស បានអះអាងថា នឹងចេញមុខបកស្រាយជាសាធារណៈ ពាក់ព័ន្ធនឹងការរិះគន់ចំពោះនាងលើវីដេអូចម្រៀង Twerk ក្នុងកម្មវិធីស៊ីអារម្មណ៍របស់ទូរទស្សន៍ភីអិនអិន។ គេមិនដឹងថា នាងនិយាយបរិយាយពីអ្វីខ្លះនោះទេ ដោយគ្រាន់តែនាងបញ្ជាក់ថា រាល់ការរិះគន់ដែលបានធ្វើឡើងចំពោះនាង គឺនាងត្រូវលាតត្រដាងនៅក្នុងយប់នេះ វេលាម៉ោង៨កន្លះយប់ ក្រោមការចោទសួររបស់លោក…