រុស្ស៊ី ព្រមានថានឹងដាក់ទណ្ឌកម្មវាយបកឱ្យលោកខាងលិច រងការឈឺចាប់វិញម្ដង!
(ឡុងដ៍)៖ រុស្ស៊ី នៅថ្ងៃពុធនេះបានព្រមានថាខ្លួនកំពុងរៀបចំការដាក់ទណ្ឌកម្ម វាយបកត្រឡប់ទៅវិញ ដែលនឹងធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រងការឈឺចាប់ ខណៈទីក្រុងម៉ូស្គូ កំពុងរងទណ្ឌកម្មស្ទើរជុំទិស ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន។ ការព្រមានខាងលើរបស់ទីក្រុងម៉ូស្គូ ធ្វើឡើងដោយលោក Dmitry Birichevsky ជាប្រធាននាយកដ្ឋានសហប្រតិបតិ្តការ សេដ្ឋកិច្ចនៃក្រសួងការបរទេសរុស្ស៊ី។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កាលពីថ្ងៃអង្គារសប្ដាហ៍នេះ…