Miss Global កម្ពុជា បង្ហាញក្ដីសង្ឃឹមតិចតួច ក្នុងការដណ្ដើមមកុដ លើដីទឹកកំណើត
ក្នុងចំណោមបេក្ខនារីទាំង៦០ប្រទេសរាប់ទាំងម្ចាស់ផ្ទះកម្ពុជាផង កញ្ញា ផ លីណា ជាបេក្ខភាពតំណាងឲ្យប្រទេសកម្ពុជាត្រូវបានគេកត់សម្គាល់ថាមានលក្ខណៈសម្បត្តិទាំងចំណេះដឹង ភាសាបរទេស និងមានទាំងរូបសម្បត្តិគ្រប់គ្រាន់សម្រាប់ក្លាយជាម្ចាស់ពាន ដោយសារតែការប្រកួតនេះក៏ត្រូវធ្វើឡើងនៅកម្ពុជាផង។ យ៉ាងណាមិញ បេក្ខភាពរបស់កម្ពុជាបានបញ្ជាក់ថានាងសង្ឃឹមតិចតួចប៉ុណ្ណោះ សម្រាប់ព្រឹត្តការណ៍ Miss Global International ដែលនឹងប្រកួតដណ្ដើមមកុដនៅថ្ងៃទី១៧ វិច្ឆិកា ខាងមុខនេះ។ ក្នុងជំនួបសំណេះសំណាល និងថតរូបជាមួយតារាៗក្នុងក្រុមគ្រួសារតារាកម្ពុជាកាលពីថ្ងៃទី៥ វិច្ឆិកា…