នាយករដ្ឋមន្ត្រី​ចិន​ចុះ​កិច្ចព្រមព្រៀង​ជាមួយនឹង​ឥណ្ឌា

​ប៉េកាំង​: លោក​នាយករដ្ឋមន្ត្រី​ចិន Li Keqiang ដែល​កំពុង​បំពេញ​ទស្សនៈកិច្ច​នៅ​ក្នុង​ទីក្រុង​ញូវដេលី​ស្ថិត​ក្នុង​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ឥណ្ឌា Manmohan Singh​កាលពី​ថ្ងៃ​ច័ន្ទ​នេះ​បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា​ក្នុង​កិច្ចសហប្រតិបត្តិកា​រដល់​ទៅ 8 កិច្ចព្រមព្រៀង​ទៅលើ​វិស័យសេដ្ឋកិច្ច កសិកម្ម វ​ប្បធ​ម៍ និង​កិច្ច​ការពារ​បរិស្ថាន​ផងដែរ​៕​ https://i1272.photobucket.com/albums/y389/domneng/india%20china/IndiaChina_Kand4_zpsbf52d62c.jpg https://i1272.photobucket.com/albums/y389/domneng/india%20china/M_Id_387060_LiKeqiang_zpsd4b0c430.jpg https://i1272.photobucket.com/albums/y389/domneng/india%20china/1369068293444_1369068293444_r_zpsd6db7b00.jpg

ទស្សនា​គំនូរ​បន្លំ​ភ្នែក​របស់​លោក Liu Bolin ទាំងអស់គ្នា​

​លោក Liu Bolin គឺជា​វិចិត្រករ​ផ្នែក​គំនូរ​បន្លំ​ភ្នែក​ក្នុង​លំហរ​ធម្មជាតិ​មួយរូប ដ៏​ល្បីល្បាញ​បំផុត​ទាំង​នៅ ក្នុង និង​ក្រៅប្រទេស ដោយ​ស្នាដៃ​របស់​លោក​ជាច្រើន ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅតាម​បណ្តា​សារមន្ទីរ សំខាន់​នានា​ជុំវិញ​ពិភពលោក​ទៀតផង​។​ ​វិចិត្រ​ករ Liu Bolin មាន​ដើមកំណើត​នៅក្នុង​ប្រទេស​ចិន ខេត្ត Shandong ក្នុង​ឆ្នាំ​១៩៧៣ ហើយ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គំនូរ​ស្រាវជ្រាវ ពី​សាកលវិទ្យាល័យ​សិល្បៈ Shandong…

បារាំង​ក្លាយជា​ប្រទេស​ទី 14 ក្នុង​ការយល់ព្រម​ឲ្យមាន​កា​ររៀបការ​ជាមួយ​ភេទ​ដូចគ្នា​

​ប៉ារីស​៖​លោក​ប្រធានាធិបតី Francois Hollande បាន​ចេញមក​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​លោក​និង​ចុះហត្ថលេខា​ទទួល​ស្គាល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​កា​ររៀប​អាពាហ៍ពិពាហ៍​ស្រប​ច្បាប់​រវាង​ពួក​ភេទ​ទី​បី​បន្ទាប់ពី​ត្រូវ​បាន​អនុម័ត​ច្បាប់​ដោយ​រដ្ឋធម្មនុញ្ញ​ជាតិ​កាលពី​ថ្ងៃ​សុក្រ​។​ ​ខ​ណះ​ដែល​កាល​ពី​លោក​ប្រធានាធិបតី​រូបនេះ​ធ្លាប់​បាន​សន្យា​រួច​មក​ហើយ​នៅក្នុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​ដែល​លោក​បាន​និយាយថា​ការ​រៀបការ​គឺ​សម្រាប់​មនុស្ស​រាល់គ្នា​ដែល​កាលនោះ​វា​បាន​ធ្វើឲ្យ​មាន​ភាព​មិន​ត្រូវ​រ៉ូវ​គ្នា​យ៉ាង​ពាសពេញ​ផ្ទៃ​ប្រទេស​នៅក្នុង​សង្គម​នៅក្នុង​ប្រទេស​បារាំង​។​ ​អស់​រយះពេល​ជាច្រើន​ខែ​ដែល​សេចក្តីព្រាងច្បាប់​មួយ​នេះ​បាន​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​បារាំង​រាប់ពាន់​នាក់​ដែល​ភាគច្រើន​មក​ពី​បក្ស​ឆ្វេងនិយម​និង​ក្រុម​សាសនា​មួយ​ចំនួន​នាំគ្នា​ធ្វើ​ការតវ៉ា​ប្រឆាំង​នៅ​តាម​ផ្លូវ​នានា​ពេញ​ប្រទេស​។​បើ​ទោះបីជា​យ៉ាងណា​ក្តី​នៅក្នុង​សេចក្តី​សម្រេច​ចិត្ត​ជា​លើកចុងក្រោយ​គឺ​ការ​រៀបការ​រវាង​ពួក​ភេទ​ទី​បី​គឺ​បាន​ទទួល​ជោគជ័យ​ហើយ​បាន​ធ្វើឲ្យ​ប្រទេស​បារាំង​ក្លាយជា​ប្រទេស​ទី 14 ដែល​អនុញ្ញាត្តិ​ឲ្យមាន​ច្បាប់​នេះ​ឡើង​។​ ​ប៉ុន្តែ​នៅ​ក្រោយ​ការសម្រេចចិត្ត​លើ​ក​នេះ​ក្រុម​ជំទាស់​ប្រឆាំង​ដែល​មក​ពី​គណះបក្សប្រឆាំង​គឺ​លោក Frigide Barjot បាន​បន្ទោស​ថា​វា​និង​ធ្វើឲ្យមាន​ការផ្លាស់ប្តូរ​នូវ​ភាព​រីកចម្រើន​នៃ​ប្រទេស​បារាំង​ហើយ​លោក​ក៏​បាន​ធ្វើ​ការអំពាវនាវ​ឲ្យមាន​ការចូលរួម​ក្នុង​ការ​ធ្វើការ​តវ៉ា​ប្រឆាំង​តាមរយះ​ការ​ដង្ហែ​និង​ធ្វើ​បាតុកម្ម​ប្រឆាំង​នា​ថ្ងៃទី 26 ខែ​ឧសភា​នេះ​៕​ https://i1272.photobucket.com/albums/y389/domneng/France/130114184300-francois-hollande-french-president-mali-story-top_zps2138649c.jpg https://i1272.photobucket.com/albums/y389/domneng/France/1297407168867_ORIGINAL_zpsdd776b34.jpg

Obama ​អញ្ជើញ​​ព្រះ​រាជាប្រទេស​ម៉ូ​រ៉ូកូ​​​ជួប​ពិភាក្សា​​គ្នា​​លើ​​បញ្ហា​សន្តិ​សុខ​

វ៉ាស៊ីនតោន​: លោក​ប្រធានាធិបតី​អាមេរិក Obama កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​នេះ​បាន​ប្រកាស​សូម​អញ្ជើញ​ព្រះរាជា​នៃ​ប្រទេស​ម៉ូ​រ៉ូកូ Mohammed ដើម្បី​នឹង​ជួប​សំនេះសំណាល​គ្នា​លើ​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​ ​សេត​វិមាន​បាន​និយាយ​ថា​ជំនួប​នៃ​មេដឹកនាំ​ទាំងពីរ​ត្រូវ​បាន​បញ្ជាក់ថា​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ​គឺ​នៅ​ពេល​ដែល​គេ​បាន​ជួប​ពិភាក្សា​គ្នា​នៅ​តាម​ទួរស័ព្ទ​ទៅ​លើ​ប្រធានបទ​នៃ​ការ​សហប្រតិបត្តិការ​ជា​ទ្វេភាគី​ជាពិសេស​ដើម្បី​ត្រួតពិនិត្យ​លើ​បញ្ហា​សន្តិសុខ​ក្នុង​ប្រទេស​ក្នុង​តំបន់​ជាធំ​។​មន្ត្រី​សេត​វិមាន​បាន​និយាយ​បន្ថែមទៀត​ថា​ការអញ្ជើញ​នេះ​គឺ​ដើម្បី​បន្ត​ការពិភាក្សា​ទល់មុខ​ឲ្យបាន​ច្រើនជាងនេះ​ហើយ​អាមេរិកគឺ​បាន​សម្លឹង​ឃើញ​ថា​ប្រទេស​ម៉ូ​រ៉ូ​កូនឹង​អាច​ក្លាយជា​ដែគូ​យ៉ាង​សំខាន់​ក្នុង​កិច្ច​ប្រតិបត្តិការ​ប្រឆាំង​ក្រុម​ភេ​វរ​កម្ម​ពិភពលោក​៕​ https://i1272.photobucket.com/albums/y389/domneng/timthumbphp_zps55395cf4.jpg

ចៅក្រម​ទទួលបន្ទុក​រឿងក្តី​រប​ស់លោក​អតីត​ប្រធានាធិបតី Musharraf ត្រូវបាន​គេ​បាញ់សម្លាប់​

​ចៅក្រម​ដែល​បន្ទុក​រឿង​ក្តី​របស់​លោក​អតីត​ប្រធានាធិបតី​ប៉ា​គី​ស្ថាន Pervez Musharraf ត្រូវបាន​គេ​លួច​បាញ់​សម្លាប់​កាលពី​ព្រឹក​មិញ​ថ្ងៃ​សុក្រ​នេះ​។​ ​លោក Chaudhry Zulfikar ជា​ចៅក្រម​នៃ​ទីភ្នាក់ងារ​ស៊ើបអង្កេត​របស់​សហព័ន្ធ​នឹង​ធ្លាប់ជា​ប្រធាន​អង្គចៅក្រម​របស់​ប៉ា​គី​ស្ថាន​ដែល​ត្រូវបាន​គេ​បញ្ជា​ឲ្យទទួល​បន្ទុក​ក្នុង​ការកាត់ក្តី​រឿង​របស់​អតីត​ប្រធានាធិបតី​រូបនេះ​លើ​ករណី​ឃាតកម្ម​សម្លាប់​លោក​នាយក​រដ្ឋមន្ត្រី Benazir Bhutto ។​ របាយការណ៍​បានបញ្ជាក់​ថា​រូបលោក​ត្រូវបាន​ក្រុម​ខ្មាន់កាំភ្លើង​ដែល​ជិះ​ម៉ូតូ​មក​ក្បែ​របាញ់​ត្រូវ​មុខ​និង​ខ្លួន​ជាច្រើន​កន្លែង​នៅ​ខណ​ដែល​លោក​កំពុង​ធ្វើដំណើរ​ទៅកាន់​តុលាការ​ដើម្បី​បើក​រឿង​ក្តី​របស់ Musharraf ។​កូន​របស់​លោក​ចៅក្រម Zulfikar ដែល​ត្រូវបាន​គេ​បាញ់សម្លាប់​នោះ​បាន​និយាយថា​ឪពុក​របស់​ខ្លួន​ធ្លាប់បាន​ទទួល​លិខិត​គម្រាមកំហែង​ជាច្រើន​ដង់​ហើយ​ពី​ជន​អនាមិក​។​ ​គួរ​បញ្ជាក់​ដែរ​ថា​លោក Musharraf ត្រូវបាន​គេ​ចោទប្រកាន់​ពី​ករណី​ជា​ច្រើន​កាល​ពី​លោក​នៅ​ជា​ប្រធានាធិបតី​របស់​ប៉ា​គី​ស្ថាន​ហើយ​លោក​ត្រូវបាន​តុលាការ​ដាក់​បម្រាម​មិនឲ្យ​ធ្វើ​ដំណើ​រចេញ​ទៅ​ក្នុង​សាធារណ​នោះ​ទេ​បន្ទាប់​ពី​កាល​វិលត្រឡប់​មក​វិញ​ក្រោយ​ការធ្វើ​នេរទេស​ខ្លួន​អស់​រយះពេល 4…

រឿង White House Down បានបង្ហាញ​ប័ណ្ណប្រកាស​ហើយ​!!!

​វណ្ណ​កម្ម​ថ្មី ក្រោម​ចំណងជើង​ថា White House Down ដែល​បង្ហាញ​សកម្មភាព អាថ៌កំបាំង នា​រដូវ​កាល​ក្តៅ​នេះ បានដាក់​បង្ហាញ ប័ណ្ណប្រកាស​រឿង​(Poster) ២ ជា​ផ្លូវការ​។​ ​នៅក្នុង​ផ្ទាំង​ដំបូង​នោះ មាន​សកម្មភាព​របស់​តារា​សម្តែង Channing Tatum មាន​សភាព​ខ្លាំំង​កា្លតែ​ទឹក​មុខក្រៀ​ក្រំ​។​ ​នៅក្នុង​រឿង White House…

ជន​​សង្ស័យ​ដែល​សរ​សេរ​សំបុត្រ​​ដា​ក់​​សារ​ធា​តុ​ពុ​ល​​ម្យ៉ា​ង​ទៅ​កាន់​លោក Obama ត្រូវ​បាន​​ដោះ​លែង​

វ៉ា​ស៊ិន​តោន​:​មេធាវីក្តី​របស់​អាមេរិ​ក​បាន​ចេញ​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ដើម្បី​ដោះលែង​ជនសង្ស័យ​ដែល​ជាប់ទោស​ពី​បទ​បាន​ស​សេរ​សំបុត្រ​បី​ច្បាប់​ដែល​ផ្ទុក​ទៅ​ដោយ​សារធាតុពុល​ម្យ៉ាង​ទៅកាន់​លោក​ប្រធានាធិបតី​កាលពី​ពីរ​សប្តាហ៍​មុន​និង​ពីរ​ច្បាប់​ទៀត​ទៅ​កាន់​មនុស្ស​ពីរ​នាក់​ផ្សេង​គ្នា​ដែល​មាន​មុខងារ​ក្នុង​ជួរ​រដ្ឋាភិបាល​ផង​។​ https://i1272.photobucket.com/albums/y389/domneng/130418_paul-kevin-curtis_ap_605_zpseb2fce36.jpg ​លោក Paul Kevin Curtis ដែល​ត្រូវបាន​ចាប់ខ្លួន​ឃុំឃាំង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​នៅក្នុង​រដ្ឋ​មី​ស៊ី​ស៊ី​ពីក្រោយ​ការស៊ើបអង្កេត​មួយ​ដែល​បាន​រកឃើញ​ថា​សំបុត្រ​ទាំង​បី​ច្បាប់​នេះ​ជា​របស់​ខ្លួន​តែ​ទោះបីជា​យ៉ាងណាក្តី​មេធាវី​តំណាង​ឲ្យ​រដ្ឋាភិបាល​បា​ន​លប់ចោល​នូវ​ការចោទប្រកាន់​នេះ​ដោយសារ​មិន​អាច​រកបាន​ភស្តុតាង​ណាមួយ​ដែល​បញ្ជាក់ថា Paul បាន​បញ្ចូល​សារធាតុពុល​នោះទេ​។​គួរបញ្ជាក់​ផងដែរ​ថា​បើសិន​ការស្រាវជ្រាវ​ណាមួយ​បានបញ្ជាក់​ថា Paul ជា​អ្នក​នៅ​ពីក្រោយ​រឿងនេះ នោះ​ទោស​អាច​នឹង​យ៉ាងហោចណាស់​ក៏​ជាប់គុក 15 ឆ្នាំ​ដែរ​។​ ​ស្មាក្តី​របស់លោក Paul Kevin Curtis បាន​ប្តឹងផ្តល់​ថា​កូនក្តី​របស់​លោក​មិន​មាន​កំហុស​នោះ​ទេ​នៅពេល​ដែល​សំបុត្រ​នេះ​អាច​នឹង​មាន​ការឃុំ​ឃិត​គ្នា​ណាមួយ​ដែល​ចង់​ទម្លាក់កំហុស​មកលើ​កូនក្តី​របស់​ខ្លួន​៕​

ភីលីពីន​មាន​គម្រោង​កាត់បន្ថយ​ភាពក្រី​ក្រប្រជា​ជន​ឲ្យបាន​ច្រើន

ម៉ានីល​:​រដ្ឋាភិបាល​ភី​លី​ពី​ន​បាន​ចេញ​ប្រកាស​កាលពី​ព្រឹក​មិញ​ថា​ខ្លួន​នឹង​មាន​គម្រោង​​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ច្រើន​បំផុត​​នៅក្នុង​ពេល​វេលា​នៅសល់​បី​ឆ្នាំ​ទៀត​របស់​អាណត្តិ​លោក​ប្រធានាធិបតី​ Aquino​។​ https://i1272.photobucket.com/albums/y389/domneng/24oras_120911_08_zps9af40a33.jpg ​អ្នកនាំពាក្យ​របស់​អនុ​ប្រធានាធិបតី​អ្នកស្រី ​Abigail Valte បានកំណត់​ផែនការ​រួចជាស្រេច​ចំពោះ​តំបន់​អាទិភាព​នានា​ដែល​អាច​ជា​ប្រភព​ចំណូល​និង​ឧិ​កាសការងារ​យ៉ាង​ច្រើន​ដល់​ប្រជាជន​។​អ្នកស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា​ពួកយើង​នៅ​មាន​រយះពេល​បី​ឆ្នាំ​ទៀត​សម្រាប់​ការអនុវត្ត​ផែនការ​នេះ​ហើយ​វា​គឺជា​រឿង​មួយ​ដែល​គ្រប់​គ្នា​កំពុង​រង​ចាំមើល​លទ្ធផល​ថា​តើ​វា​នឹង​ទៅជា​យ៉ាងណា​។​ ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ការប្រកាស​នេះ​គឺ​ស្ថិតនៅ​ពីក្រោយ​របាយការណ៍​ដែល​ចេញ​ដោយ​គណកម្មាការ​ជាតិ​សម្របសម្រួល​ស្ថិតិ​ដែល​បានបញ្ជាក់​ថា​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ក្នុង​រយះពេល​6​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​មិន​មាន​សញ្ញាណ​វិជ្ជមាន​ណាមួយ​នោះទេ​៕​

អតីត​ប្រធា​នា​ធិបតី​​របស់ប៉ា​គី​ស្ថាន​ជាប់​ឃុំ​​

ប្រភព​ពត៍​មាន​ពី​ស៊ិន​ហួរ​បានឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា​លោក​អតីត​ប្រធានាធិបតី Pervez Musharraf របស់​ប៉ា​គី​ស្ថាន​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​ឃុំឃាំង​នៅ​ផ្ទះ​មួយ​កន្លែង​នៅ​ជាយក្រុង Islamabad ក្រោម​ការ​យាមកាម​និង​ត្រួតពិនិត្យ​របស់​ប៉ូលិស​។​ ​លោក Ahmad Raza Kasuri មេធាវី​ការពារ​ក្តី​របស់​លោក Musharraf បាន​និយាយ​ទាំង​កំហឹង​ថា​វា​បាន​ធ្វើឲ្យ​ពិភពលោក​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេលដែល​លោក​ប្រធានាធិបតីមួយ​រូប​ខិតខំ​តស៊ូ​ប្រយុទ្ធប្រឆាំង​នឹង​ពួក​ភេរវកម្ម​អស់​រយះពេល ៨ ឆ្នាំ​ក្នុង​ការដឹកនាំ​បែរជា​មក​រង​ការចោទប្រកាន់​និង​បទ​ឧក្រិដ្ឋកម្ម​ភេ​វរ​កម្ម​ដល់​ទៅ ៦ ករណី​ទៅវិញ​។​លោក Musharraf ត្រូវបាន​ប្រកាស​ពី​តុលាការ​ឲ្យមាន​ការរ​ង​ចាំ​ក្នុង​រយះពេល ២…

ជ​ន​ស​ង្ស័​យ​​ម្នា​ក់​​ចា​ប់​ខ្លួ​ន​​ពី​​​ប​ទ​​​ផ្ញើ​រ​​សំ​បុ​ត្រ​​មួ​យ​ច្បា​ប់​ផ្ទុ​ក​សា​រ​​ជាតិ​​ពុ​ល​​ម្យ៉ា​ង​​ទៅ​កា​ន់​​លោ​ក​​ប្រ​ធា​នា​ធិ​ប​តី​​បា​​​រ៉ាក់​​អូ​បា​​ម៉ា​​

វ៉ា​ស៊ិន​តោន​:​ភ្នាក់ងារ​ស៊ើបអង្កេត FBI កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​បាន​ប្រាប់​ទៅ​សារ​ព័ត៌​មាន​ថា​ខ្លួន​បាន​ចាប់​ជនសង្ស័យ​ម្នាក់​ពី​បទ​ផ្ញើរ​សំបុត្រ​មួយច្បាប់​ដែល​ផ្ទុក​ទៅ​ដោយ​សារជាតិ​ពុល​ម្យ៉ាង​ទៅកាន់​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ា​។​ https://i1272.photobucket.com/albums/y389/domneng/166670391jpgCROPrectangle3-large_zps47239166.jpg ​នៅក្នុង​សេចក្តីប្រកាស​មួយ​ដែល​បាន​និយាយ​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​មានឈ្មោះ​Paul Kevin Curtis អាយុ​ 45 ​ឆ្នាំ​ជា​ប្រជាជន​រស់នៅ​ក្នុងរ​ដ្ឋ​មី​ស៊ី​ស៊ី​ប​ពី​ដែល​ត្រូវបាន​ជឿជាក់ថា​ជា​អ្នក​ធ្វើ​រឿង​នេះ​ក្រោយពី​ការសរសេរ​ផ្ញើរ​សំបុត្រ​ទៅកាន់​ប្រេស​ណីយ​របស់​អាមេរិក​ហើយ​ត្រូវបាន​អ្នកជំនាញ​ពិនិត្យឃើញ​មាន​សារធាតុពុល​។​ ​សំបុត្រ​ដែល​ជនសង្ស័យ​បាន​សរសេរ​មាន​ទៅ​ដល់​បី​ច្បាប់​ដែល​ពីរ​ច្បាប់​ទៀត​គឺ​បំណង​ទៅ​កាន់​ព្រឺទ្ធសភា​របស់​អាមេរិកនោង​មួយទៀត​គឺ​ទៅ​កាន់​មន្ត្រី​របស់​ក្រសួង​យុត្ត​ធ​ម៍​ម្នាក់​នៅរ​ដ្ខ​មី​ស៊ី​ស៊ី​ប​ពី​។​ FBI ​បាន​និយាយទៀតថា​អ្នកជំនាញ​បាន​រារាំង​មិន​ឲ្យ​សំបុត្រ​មួយ​ច្បាប់​ដែល​សរសេរ​ផ្ញើរ​ទៅកាន់​លោក​អូ​បា​ម៉ា​និង​យកមក​ធ្វើការ​ត្រួតពិនិត្យ​បាន​ឃើញ​សារធាតុ​ម្យ៉ាង​ដែលមាន​ជាតិពុល​ប៉ុន្តែ​បើ​ទោះបីជា​យ៉ាងណាក្តី​ទី​ភ្នាក់ងាររបស់ ​FBI ​បាន​ពន្យល់​ថា​វា​មិន​មាន​ជាប់​ការ​ពាក់ព័ន្ធ​ទៅនឹង​ការ​បំផ្ទុះ​នៅក្នុង​ទីក្រុង​បូស្តុន​កាលពី​ថ្ងៃ​ច័ន្ទនោះ​ទេ​៕​