គ្រាប់បែក​ដែល​ដាក់​បំផ្ទុះ​នៅក្នុង​ទីក្រុង​បូស្តុន​គឺ​ត្រូវ​គេ​ខ្ចប់​នៅក្នុង​ឆ្នាំង​ដាំបាយ​អគ្គិសនី​

​នៅក្នុង​រូបភាព​ដែល​ក្រុម FBI របស់​អាមេរិក​បាន​បង្ហាញ​ដែល​មាន​សំបក​លោហធាតុ​ដែល​រហែក​និង​ឆេះ​ខ្មៅៗ​គឺ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​ឆ្នាំង​ដាំបាយ​អគ្គិសនី​ដែល​ផ្ទុក​ទៅដោយ​គ្រាប់​ដែកគោ​និង​បាន​ផ្ទុះ​សម្លាប់​មនុស្ស​បី​នាក់​ដែល​មាន​ម្នាក់​ជា​ក្មេងប្រុស​អាយុ៨ ឆ្នាំ​ស្ត្រី​ម្នាក់​អាយុ ​២៩ ​ឆ្នាំ​និង​និសិត្ស​ស្រី​ជនជាតិ​ចិន​ម្នាក់​ផង​។​ ​នៅ​ក្នុង​វីដេអូ​ដែល​មាន​នៅ​ខាងក្រោម​គឺ​បាន​បង្ហាញ​ពី​ការចូលរួម​សម្តែង​ការសោកស្តាយ​ចំពោះ​គ្រួសារ​ជនរងគ្រោះ​ហើយ​ពួកគេ​នៅតែ​មាន​ចម្ងល់​និ​ចង់ដឹង​ពី​មូលហេតុ​ដែ​ល​នៅ​ពីក្រោយ​ការ​បំផ្ទុះ​នេះ​។​គួរ​បញ្ជាក់​ផង​ដែរ​ថា​លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ានឹង​ត្រៀម​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង​បូស្តុន​នៅ​ព្រឹក​ថ្ងៃ​ស្អែក​ដើម្បី​ចូលរួម​ក្នុង​ពិធីបុណ្យ​រំលឹក​សព​៕​ ទស្សនា​វិដេអូ​ឃ្លិបដូចខាងក្រោមនេះ​៖

​ប្រធាន​ធិបតី​អ៊ីតាលីប្រជុំ​​ស្វែង​រក​​ដំណោះស្រាយ​វិបត្តិ​នៃ​ការ​គាំង​ខាង​ផ្នែក​នយោបាយ

ស៊ិន​ហួរ​: លោក​ប្រធាន​ធិបតី​អ៊ីតាលី​Giorgio Napolitano និង​ចាប់ផ្តើម​ការប្រជុំ​ក្រុម​ជំនាញ​ដែល​លោក​បាន​ស្នើរ​ឲ្យជួយ​រក​ដំណោះស្រាយ​នានា​ដែល​អាច​ជួយ​ឲ្យ​វិបត្តិ​នៃ​ការ​គាំង​ខាង​ផ្នែក​នយោបាយ​របស់​ប្រទេស​មាន​ភាព​ធូរស្រាល​ឡើង​។​ ​លោក​ប្រធានាធិបតី​ថ្មី​ដែល​ទើបនឹង​ឡើង​កាន់តំណែង​កំពុងស្ថិត​នៅ​ក្នុង​ដំណើរការ​ដ៏​តានតឹង​ដើម្បី​ការពារ​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​បង្កើតឡើងបាន​ត្រឹម​រយះពេល​មួយ​ខែ​ក្រោយ​ការបោះឆ្នោត​។​ ​ទោះបីជា​យ៉ាងណា​លទ្ធផល​នៃ​ការប្រជុំ​នឹង​ប្រកាសប្រាប់​នាពេល​ក្រោយ​ហើយ​ដែល​ត្រូវបាន​គេ​មើលឃើញ​ថា​វា​នឹង​រួម​មាន​ការ​កាត់​ចំណាយ​ទៅលើ​ប្រព័ន្ធ​នយោបាយ​ដែល​បាន​កំពុង​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ​ដើម្បី​ឲ្យ​ជៀសវាង​នូវ​ការជាប់គាំង​ខាង​នយោបាយ​បែប​នេះ​ម្តងទៀត​។​ ​ការប៉ុនប៉ង​បង្កើតឲ្យមាន​ការ​រដ្ឋាភិបា​ល​សារ​ជា​ថ្មី​របស់​បក្ស​ឆ្វេងនិយម​ត្រូវ​បាន​បរាជ័យ​ខ​ណះ​ដែលប​ក្ស​ខាង​ស្តាំនិយម​កំពុងតែ​ស្នើរ​ឲ្យមាន​ការ​បញ្ចូលគ្នា​ក្នុង​រដ្ឋាភិបាល​រឺ​ក៏​បើក​ឲ្យមាន​ការបោះឆ្នោសា​ជា​ថ្មី​នៅក្នុង​មិថុនា​នេះ​៕​

ស្ដាប់​សម្ដី​តារា​ហូ​លី​វ៉ូត ដែល​គាំទ្រ​មង្គលការ​ភេទ​ដូចគ្នា​

​ការស្រឡាញ់​ភេទ​ដូចគ្នា ជា​ទង្វើរ​មួយ​ដែល​ខុស​នឹង​ច្បាប់ធម្មជាតិ ជាពិសេស​មនុស្ស​ភាគច្រើន​មិន​ទ​ទូល​ស្គាល់ ព្រមទាំង​ស្អប់ខ្ពើម​ថែម​ទៀតផង​។​ ​ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ មាន​ប្រទេស​ជាច្រើន​បានចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​គូស្នេហ៍​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា អាច​រៀបការ​បាន ហើយ​ខាងក្រោម​នេះ ជាតា​រាហូ​លី​វ៉ូត​ល្បីៗ​ដែល​គាំទ្រ​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​រៀបការ​៖ 1.​ ​តារាចម្រៀង​ស្រី​ដែល​ល្បីល្បាញ Madonna ​នាង​បាន​និយាយថា “​ខ្ញុំ​មិនដឹងថា អ្នក​គិត​យ៉ាងណា​នោះទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ គាំទ្រ​ជានិច្ច ព្រោះថា​នេះ​ជាការ​ផ្ដល់នូវ​យុទ្ធ​ធម៌​មួយ​ដល់​ពួកគេ​”​។​ 2.​ ​តារាចម្រៀង…

បា​រ៉ា​ក់​​អូ​បា​​​ម៉ា​ទ​ទួ​ល​​ស្វា​គ​ម​ន៍​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​​សិ​ង្ហ​​បុ​រី​​ពិ​ភា​ក្សា​​បញ្ហា​​សេ​ដ្ឋ​កិ​ច្ច​​​នៅ​​ថ្ងៃ​​អ​ង្គា​រ​​ស​ប្តា​ហ៍​​ក្រោ​យ​

វ៉ាស៊ីនតោន​: បើ​យោង​តាម​សម្តី​នៃ​អ្នក​នាំពា​ក្យ​​​របស់​សេត​វិមាន​បានឲ្យដឹងថា​លោក​ប្រធានាធិបតី​បារ៉ាក់​អូបា​ម៉ានឹង​ទទួល​ស្វាគមន៍​វត្តមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​Lee Hsien​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ​ហើយ​ក្នុង​គោលបំណង​ពិភាក្សា​គ្នា​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​បញ្ហា​សេដ្ឋកិច្ច​ដែល​មាន​ឥទ្ធិពល​ទៅ​ប្រជាជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​។​ ​លោក​Jay Carney អ្នកនាំពាក្យ​របស់​សេត​វិមាន​បាន​និយាយ​ថែម​ទៀត​ថា​អាមេរិក​និង​សិង្ហ​បុរី​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​និង​ស្ថេរភាព​រឹងមាំ​ហើយ​យុទ្ធសាស្ត្រ​ជា​ដៃគូ​របស់​យើង​គឺ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​ដើម្បី​បន្ត​កិច្ច​ប្រតិ​ប​ត្ត​ការ​ដើម្បី​សន្តិភាព​សេ្ថរ​ភាព​និង​ភាព​ស្ថិតស្ថេរ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ​លោក​Carney​ក៏​បាន​រៀបរាប់​ប្រាប់​ថា​មេដឹកនាំ​ទាំង​ពីរ​និង​ធ្វើ​ការប្រជុំ​ជា​លក្ខណ​ឧបតោភាគី​លើ​បញ្ហា​ស៊ីជម្រៅ​​តែ​នឹង​ធ្វើ​ការអនុវត្ត​ជាមួយគ្នា​នឹង​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ទៀត​ក្នុង​តំបន់​អាស៊ី​បូពា៍​និង​អាស៊ី​ប៉ាស៊ីហ្វិក​ហើយ​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​សន្យាថា​នឹង​បន្ត​ការ​ដំណើរការ​នៃ​ការចចារ​និង​ពិភាក្សា​ជាមួយ​និង​តំបន់​ប៉ាស៊ីហ្វិក​៕​

មនុស្ស ២​នាក់​បាន​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​ប្រទេស​យ៉េមែ​ន​

​ជន​ប្រដាប់​ដោយ​អាវុធ​បី​នាក់​ដែល​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​ក្រុម​ផ្តាច់ខ្លួន​ចេញពី​រដ្ឋាភិបាល​បាន​ធ្វើការ​បាញ់ប្រហា​រម​កលើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង​ស្ថិត​នៅ​ភាគខាងត្បូង​នៃ​ខេត្ត​Al-Dhalea​របស់​ប្រទេស​យ៉េមែ​នហើយ​បានសម្លាប់​ទាហាន​យ៉ាងហោចណាស់​2​នាក់ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ពី​ក្រុម​ប៉ូលីស​និង​ប្រជាជន​ក្នុង​តំបន់​ប្រាប់​ដល់​សារ​ពត៍​មាន​ស៊ិន​ហួរ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​ ​តាមរយះ​ការផ្តល់​ព័ត៌មាន​មួយចំនួន​ពី​សំណាក់​ប្រជាជន​បាន​ប្រាប់ថា​ក្រុម​ឧក្រិដ្ឋជន​មាន​គ្នា​បី​នាក់​មក​ជាមួយនឹង​ម៉ូតូ​ពីរ​គ្រឿង​បាន​គប់​គ្រាប់បែក​ពីរ​គ្រាប់​ចូល​ប៉ុស្តិ​ត្រួតពិនិត្យ​។​បើ​យោង​តាម​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​បន្ត​ប្រាប់​ទៀត​ថា​ក្រោយ​បន្តិច​កងកំលាំង​ទ័ព​បាន​ប្រមូលគ្នា​នៅតាម​តំបន់​មូលដ្ឋាន​ទ័ព​។​ ​កាល​ពី​អាទិត្យ​មុន​លោក​ប្រធានាធិបតីយ៉េមែ​ន​Abd-Rabbu Mansour Hadi​បាន​ព្យាយាម​ធ្វើឲ្យ​មាន​ការពិភាក្សារវាង​ក្រុម​អបគមន៍​ផ្តាច់ខ្លួន​ជាមួយ​នឹង​រដ្ឋាភិបាល​ដែល​ក្នុង​គោលបំនង​ដើម្បី​បញ្ចប់​ការធ្វើ​អបគមន៍​ពី​ភាគខាងត្បូង​នៃ​ប្រទេស​នេះហើយ​រៀបចំ​រដ្ឋធម្មនុញ្ញ​សាជាថ្មី​និង​ត្រួសត្រាយ​ផ្លូវ​ឲ្យមាន​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​និងរ​ដ្ឋ​សភា​នា​ឆ្នាំ​2014​។​ ​ប៉ុន្តែ​បើ​ទោ​បី​ជា​យ៉ាងណា​ក៏ដោយ​មេដឹកនាំ​នៃ​ក្រុម​ផ្តាច់ខ្លួន​នេះ​នៅតែ​បដិសេធ​ធ្វើពហិកា​មិន​ព្រម​ចូលរួម​ក្នុង​ការពិភាក្សា​ឡើយ​ហើយ​ខ្លួន​នៅតែ​ព្យាយាម​ទទូច​ឲ្យ​រដ្ឋាភិបាល​ត្រូវតែ​ដកទ័ព​ពី​តំបន់​ភាគខាងត្បូង​នោះ​ដែល​ក្រុម​ខ្លួន​មាន​ទីតាំង​នៅ​៕​

ប្រ​ធា​នា​ធិ​ប​តី​​អា​មេ​រិ​ក​​បា​​​រ៉ា​ក់​​អូ​បា​​​ម៉ា​ធ្វើ​ដំ​ណើ​រ​ទៅ​កា​ន់​​អ៊ី​​ស្រា​​អ៊ែ​​ល​​​ជា​​លើ​ក​ដំ​បូង​​​​(មា​ន​វី​ដេ​អូ​​)​

ការធ្វើ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​អ៊ី​ស្រា​អ៊ែល​របស់​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់​អូបា​ម៉ាជា​លើកដំបូង​តាំងតែ​ពី​ការឡើង​កាន់អំណាចអ​ស់​រយះពេល​4​ឆ្នាំ​។​ នេះ​ជា​ជំនួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​Benjamin Netanyahu​ក្នុង​ប្រធានបទ​ពីភាក្សា​លើ​បញ្ហា​អាវុធ​នុយក្លេអ៊ែ​ររបស់​អ៊ីរ៉ង់ ជម្លោះ​ក្នុង​ប្រទេស​ស៊ី​រី​និង​ជម្លោះ​របស់​អ៊ី​ស្រា​អ៊ែល​និង​ប៉ាលី​ស្ទី​ន​។​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អូ​បា​ម៉ា​រយះពេល​បី​ថ្ងៃនេះ​ក៏​មាន​ជំនួប​ជាមួយ​និង​មេដឹកនាំ​របស់​ប៉ា​លី​ស្ទីន​ផងដែរ​។​ ​យើង​នាំគ្នា​ទៅ​មើល​ការ​ធ្វើ​គេរ​វ​កិច្ច​របស់​អ៊ី​ស្រា​អ៊ែល​ចំពោះ​មេដឹកនាំ​អាមេរិក​ទាំងអស់គ្នា​៖

អា​មេ​រិក​​ធ្វើ​ពិ​ធី​រំ​ឭក​ខួប ១០ ឆ្នាំ សង្គ្រាម​លុកលុយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់

លោក​ប្រធានាធិបតី​បា​រ៉ាក់​អូបា​ម៉ានិង​លោក​រដ្ឋលេខាធិការ​ក្រសួង​ការពា​រជាតិកាល​ពី​ម្សិលមិញ​បាន​ធ្វើ​ពិធី​រំឭក​​ខួប​10​ឆ្នាំ​នៃ​ការ​សង្គ្រាម​លុកលុយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។​ ​នៅក្នុង​សន្ទរកថា​លោក​អូ​បា​ម៉ា​បាន​និយាយ​យ៉ាង​ក្រៀមក្រំ​ពី​ការលះបង់​ទាហាន​អាមេរិក​ប្រហែល​4500​នាក់​នៅក្នុង​សង្គ្រាម​ហើយ​លោក​បាន​សន្យា​បន្ត​ការសហការ​ជាមួយ​អ៊ីរ៉ាក់​ក្នុងការ​ធ្វើឲ្យ​ប្រសើរ​ឡើងនៃ​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អ៊ីរ៉ាក់​។​លោក​ក៏​សន្យា​ជូន​ទាហាន​30000​នាក់​ទៀត​ដែល​បាន​រង​ពលី​និង​របួស​ឲ្យទទួល​បាន​សំណង​និង​ការថែរក្សា​យ៉ាង​គ្រប់គ្រាន់​បំផុត​ពី​សំណាក់​រដ្ឋាភិបាល​អាមេរិក​។​ ​លោក​រដ្ឋលេខាធិកា​ររ​បស់​អាមេរិក​ក៏​បាន​និយាយ​ដែលថា​ប្រជាជន​អ៊ីរ៉ាក់​នឹង​ក្លាយជា​អ្នកកំណត់​អនាគត​ប្រទេស​ជាតិ​ខ្លួន​ហើយ​អាមេរិក​នឹង​នៅ​គ្រាន់តែ​ជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ពី​ក្រោយ​ប៉ុណ្ណោះ​។​ ​នៅ​ចាំបាន​ថា​កាលពី​10​ឆ្នាំមុន​កងកំលាំង​ទាហាន​អាមេរិក​បាន​ចាប់ផ្តើម​ធ្វើ​សង្គ្រាម​ចូល​អ៊ីរ៉ាក់​ហើយ​បន្ទាប់មក​ក៏​បាន​ទម្លាក់​និង​កំចាត់​អំណាច​របស់​លោក​សា​ដាម​ហ៊ូ​សេន​បានសម្រេច​ទាំងស្រុង​នា​ឆ្នាំ​2011​។​ ​ប្រទេស​អាមេរិក​ជា​អ្នកគាំទ្រ​និង​បោះឆ្នោតឲ្យ​មាន​សង្គ្រាម​ជាមួយ​អ៊ីរ៉ាក់​ ​កើតឡើង​តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ឥឡូវ​នេះ​ខ្លួន​ហាក់ដូចជា​បង្ហាញ​ពី​ភាព​សោកស្តាយ​ចំពោះ​វិនាសកម្ម​សង្គ្រាម​មួយ​នេះ​ដែរ​៕​

អារ៉ាប់​រួមសម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យធំ​​ជាង​គេ​លើ​ពិ​ភព​លោក​

លោក​ប្រធានាធិបតី​នៃ​សហរដ្ឋអារ៉ាប់​រួម​Sheikh Khalifa Bin Zayed Al-Nahyan​កាលពី​ថ្ងៃ​អាទិត្យ​នេះ​បាន​ធ្វើ​ពិធី​សម្ពោធ​បើ​កឲ្យប្រើប្រាស់​នូវ​រោងចក្រ​ផលិត​ថាមព​ល​ដែល​ទទួលបាន​ពី​ព្រះអាទិត្យ​ដែល​មាន​ទំហំ​ដល់​ទៅ​១០០​មេហ្គា​វ៉ាត់​ដែល​មាន​ទីតាំង​នៅ​វាល​ខ្សាច់​នៃ​ទីក្រុង​អា​ប៊ូ​ដាបៃ​ហើយ​ត្រូវបាន​គេ​ជឿជាក់​ថា​ជា​រោងចក្រ​ដ៏​ធំ​ជាងគេ​លើ​លោក​ដែល​ផលិត​នូវ​ថាមពល​ប្រភេទ​នេះ​។​ ​រោងចក្រ​មួយ​នេះ​ត្រូវបាន​សាងសង់​ឡើង​លើ​ដី​ទំហំ​ប្រមាណ​២,៥​គីឡូ​ម៉ែត​ក្រឡា​ដែល​ចំណាយ​ទឹកប្រាក់​អស់​៦០០​លាន​ដុល្លារ​គឺជា​ការ​បញ្ចូល​គ្នា​នៃ​បច្ចេក​វីទ្យា​ចុងក្រោយ​ដោយ​មាន​កញ្ចក់​២៥៨០០០​ផ្ទាំង​។​លទ្ធផល​ដែល​អាច​ទទួលបាន​គី​ប្រជាជន​ប្រហែល​ជា​២០០០០​គ្រួសារ​នឹង​អាច​ប្រើប្រាស់​នូវ​ថាមពល​ដែល​ប្រមូល​បាន​នេះ​។​ ​លោក​ប្រធាន​ធិបតី​បាន​អបអរសាទរ​និង​លើក​សរសើរ​ថា​រោងចក្រ​ដែល​មានឈ្មោះ​Sham1​គឺជា​បង្គោល​យ៉ាងសំខាន់​នៃ​សេដ្ឋកិច្ច​ជាតិ​និង​វា​បាន​បង្ហាញ​ពី​សញ្ញាណ​នៃ​ដំណើរការ​ឆ្ពោះ​ទៅ​មុខ​នៃ​សន្តិសុខ​វិស័យ​ថាមពល​របស់​ខ្លួន​ហើយ​ទ្រង់​មាន​ព្រះរាជបន្ទូល​ថា​សហភាព​អារ៉ាប់​និង​បន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការបន្ត​ការអភិវឌ្ឍ​និង​ថែរក្សា​ក្នង​នាមខ្លួន​ជា​អ្នក​ផ្គត់ផ្គង់​ថាមពល​ដ៏​ធំ​ក្នុង​តំបន់​។​ ​សហរដ្ឋអារ៉ាប់​រួម​ពឹងផ្អែក​សំខាន់​លើ​ការនាំចេញ​ប្រេងកាត​ហើយ​ខ្លួន​មាន​គោលបំណង​ក្នុង​ការកាត់បន្ថយ​នូវ​ការប្រើប្រាស់​ប្រេង​ក្នុងស្រុក​ពី​ប្រមាណ​ជា​៩៩​ភាគរយ​នា​ពេលបច្ចុប្បន្ន​មក​ត្រឹមតែ​៧៥​ភាគរយ​នៅ​ឆ្នាំ​២០៣០​។​ការចាប់ផ្តើម​នៃ​ការបង្កើត​ឲ្យមាន​រោង​ចក្រ​Sham1​គី​ជា​ជំហាន​ដ៏​ជោគជ័យ​ហើយ​វា​ក៏​ជា​គោលបំណង​របស់​ទីក្រុង​អា​ប៊ូ​ដាបៃ​ដើម្បី​ទទួលបាន​នូវ​ថា​មពលប្រើប្រាស់​សរុប​៧​ភាគរយ​នា​ឆ្នាំ​២០២០៕​

ប្រធា​នា​ធិបតី​ថ្មីចិន​ពិភាក្សាការ​ងារ​ជាមួយនិង​ Barak Obama​​តាម​រយៈ​ទូរ​ស័ព្ទ​

ប្រជា​នា​ធិបតី​ថ្មី​នៃ​ប្រទេស​ចិន​បាន​ជួប​សំណេះសំណាល​ជាមួយ​នឹង​លោក​ប្រធានាធិបតី​របស់​អាមេរិក​កាលពី​ថ្ងៃ​ម្សិលមិញ​តាមរយះ​ប្រព័ន្ធ​ទូរស័ព្ទ​ក្នុង​គោលបំណង​បង្កើន​និង​ពង្រីក​ទំនាក់ទំនង​ថែមទៀត​និង​ការគោរព​រវាង​គ្នា​នឹង​គ្នា​ផង​ដែរ​។​ ​ក្នុង​ឱ​កាស​ដើម្បី​អបអរ​ការ​ឡើងកាន់តំណែង​របស់លោក​Xi Jinping​លោក​Barak Obama​បាន​មាន​ប្រសា​ស​ថា​ទំនាក់ទំនង​របស់​ចិន​និង​អាមេរិក​ក្នុង​រយះពេល​4​ឆ្នាំ​ចុងក្រោយ​នេះ​គឺ​ពិតជា​ល្អ​ខ្លាំងណាស់ ទំនាក់ទំនង​រវាង​ពួកយើង​អាមេរិក​និង​ចិន​គឺ​អាច​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​មួយ​នៃ​ការអភិវឌ្ឍន៍​នា​ថ្ងៃ​អនាគត​។​ Obama​បាន​និយាយ​បន្ថែម​ទៀតថា​ភាគី​ខាង​អាមេរិក​មាន​បំណង​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​រវាង​គ្នា​តាមរយះ​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ការមើល​ថែរក្សា​ស្ថេរភាព​និង​សន្តិភាព​ជូន​ប្រជាជាតិ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​។​ ​លោក​Xi​បាន​ឆ្លើយតប​ទៅ​វិញ​ថា​ចិន​នឹង​អាមេរិក​គឺ​ពិតជា​អាច​ថែរក្សា​និង​ពង្រីក​ចំណង​ទំនាក់ទំនង​តាមរយះ​ភាព​ទុកចិត្ត​គ្នា​ទៅវិញទៅមក​និង​ភាព​ជា​ដៃគូ​ដែល​មាន​លក្ខណះ​រឹងមាំ​និង​ស្ថិតស្ថេរ​។​លោក​Xi​ក៏​បាន​សង្កត់ធ្ងន់​ដែល​ថា​រយះពេល​យូរ​យ៉ាងណា​ដែល​ភាគី​ទាំង​​សងខាង​គោរព​និង​ឲ្យ​ភា​ពទុក​​ចិត្ត​រវាង​គ្នា​និង​គ្នា នោះ​ប្រជាជាតិ​អាស៊ី​អាគ្នេយ​និង​ជា​អ្នក​ទទួលផល​ច្រើនជាងគេ​ហើយ​វា​នឹង​អាច​ប្រែក្លាយ​ទ្វីប​មួយ​នេះ​ជា​តំបន់​ដែល​មាន​សន្តិសុខ​និង​សន្តិភាព​ពេញ​បូរិបូរ​ណ៍​។​ ​អ្នក​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​គ្នា​ទៅលើ​ស្ថានភាព​មួយចំនួន​នៅលើ​ពិភពលោក​ដូចជា​បញ្ហា​ឧបទ្វីប​កូរ៉េ​និង​តំបន់​មានវិបត្ត​ជាច្រើន​ទៀត​ហើយ​លោក​Xi​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ចិន​នឹង​រក្សា​ចំហរ​របស់​ខ្លួន​ក្នុង​ការធានា​ឲ្យមាន​ការកែ​ប្រែ​នូវ​វិបត្ត​ទាំងនោះ​។​

ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduroជាបេក្ខភាព​បោះ​ឆ្នោត​​ជាតិ​

លោក​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​វេ​ណេ​ស្ស៊ុយ​អេ​ឡា​Nicolas Maduro​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅនេះ​បាន​ចុះ​ឈ្មោះ​ឈរ​តាំង​បោះឆ្នោត​ជា​បេក្ខភាព​ប្រធានាធិបតី​មកពី​គ​ណះ​បក្ស​សង្គមនិយម​រួចរាល់​ហើយ​។​ ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​The National Electoral Council(CNE)​បាន​ប្រកាស​ពី​ការរៀបចំ​ការបោះឆ្នោត​សារ​ជា​ថ្មី​កាលពី​ថ្ងៃ​អង្គារ​បន្ទាប់ពី​ការស្លាប់​របស់​ប្រមុខ​រដ្ឋ​រួច​មក គឺ​តាម​ការកំណត់​របស់​រដ្ឋធម្មនុញ្ញរ​បស់​ជាតិ​ដែល​ត្រូវ​មាន​រយះពេល​30​ថ្ងៃ​បន្ទាប់​ពី​បុណ្យសព​។ ​លោក​Maduro​បាន​មាន​ប្រសា​ស​ថា​”​ខ្ញុំ​មិនមែន​ជា​លោក​ប្រធានាធិបតី​Charvez​ទេ តែ​ខ្ញុំ​ជា​កូន​របស់​គាត់​ហើយ​អ្នក​រាល់គ្នា​ជា​មនុស្ស​របស់​Chavez​។​ខ្ញុំ​នៅ​ទីនេះ​ដើម្បី​បន្ត​គោលនយោបាយ​របស់​គាត់​ហើយ​ខ្ញុំ​នឹង​ប្តេជ្ញាចិត្ត​សម្រាប់​​មនុស្ស​រាល់គ្នា​”​។​ ​លោក​ក៏​បាន​សន្យា​ទៀត​ថា​លោក​នឹង​បន្ត​កំណត់​ឲ្យបាន​ភាព​ជោគជ័យ​នៃ​យុទ្ធសាស្ត្រ​ប្រវត្តសាស្ត្រ​ទាំង​ប្រាំ​ដែល​លោក​Chavez​បាន​សន្យា​កាលពី​ការឃោសនា​បោះឆ្នោត​លើក​មុន​របស់​លោក​ដើម្បី​ប្រែក្លាយ​ប្រទេសជាតិ​ឲ្យ​កាន់តែ​ខ្លាំងក្លា​។​លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នកគាំទ្រ​នឹង​ប្រជាពលរដ្ឋ​ទាំងអស់​ថែរក្សា​នូវ​សន្តិភាព​និង​ការពារ​កុំឲ្យ​មាន​អំពើអ​ហិង្សា​នានា​ដែល​អាច​កើតឡើង​ក្នុងកំឡុងពេល​ឃោសនា​រក​សំឡេងឆ្នោត​រវាង​គ្នា​និង​គ្នា​ឲ្យសោះ​។​ ​ក្រុមប្រឹក្សា​បោះឆ្នោតជាតិ​បាន​កំណត់​យក​ថ្ងៃ​ទី​14​មេសា​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​លើក​នេះ​ហើយ​ប្រកាស​ទុក​រយះពេល​10​ថ្ងៃ​សម្រាប់​ការ​ប្រជែង​និង​ឃោសនា​រក​សំឡេងឆ្នោត​របស់​បក្ស​ទាំងឡាយ​៕​