រថយន្តស៊ីណាបុករ៉ឺម៉កដឹកផ្លែឈឺមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ដោយបន្សល់ទុកកូន២នាក់ឲ្យកំព្រា

ភ្នំពេញ: នៅវេលាម៉ោង០៥និង០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក Sienna ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AT-8571 បើកបរបុករ៉ឺម៉កដឹកផ្លែឈើ មួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងស្រ្តីម្នាក់រងរបួស បានបន្សល់ទុកកូន០២នាក់កំព្រា ទីតាំងស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចម្ការមន…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរ៉ឺម៉កនិងម៉ូតូបុកគ្នា បណ្តាលឲ្យប្តីប្រពន្ធពីរនាក់របួសធ្ងន់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញៈ នាវេលាម៉ោង២និង១២នាទីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរ៉ឺម៉ក និងម៉ូតូបុកគ្នាពេញទំហឹង បណ្ដាលឲ្យប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉ក១គ្រឿង បើកបរចុះពីផ្លូវ៣៧១ យ៉ាងលឿន ។…

Update៖ ឃាត់ខ្លួនបានហើយ! ជនសង្ស័យម្នាក់យកកន្សែងពោះគោខ្ទប់ច្រមុះ បណ្ដាលឲ្យស្រ្តីម្នាក់ស្លាប់ក្នុងបន្ទប់ជួល សង្ស័យភ្លើងប្រចណ្ឌ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម (យកកន្សែងពោះគោ ខ្ទប់ច្រមុះនិងមាត់បណ្ដាលអោយស្លាប់) កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង៥០នាទី ត្រង់ចំណុចបន្ទប់ជួលលេខ១ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ លោកវរសេនីយ៍ឯក…

ជនសង្ស័យចំនួន០៣នាក់ ធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនម្នាក់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី​ ០៤​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១៦និង១០នាទី នៅចំណុចក្រោមស្ពានឆ្លងរំលងផ្លូវល្បឿនលឿន​ ភូមិត្រពាំងសុព័រ​ ឃុំឆក់ឈើនាង​…

សមត្ថកិច្ចបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនបាន៣នាក់ ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត

ភ្នំពេញៈ ព័ត៌មានលម្អិត យោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជុំវិញការបង្ក្រាបក្រុមចោរកាច់កម៉ូតូ នៅខណ្ឌបឹងកេងកង រួចយកទៅលាក់ទុកនៅខណ្ឌមានជ័យ, ជនសង្ស័យ៣នាក់ត្រូវបានចាប់ខ្លួន ជាមួយម៉ូតូ PCX ពីរគ្រឿង និងវត្ថុតាងមួយចំនួនទៀត ។ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០និង១០នាទី…

បុរសម្នាក់ជាកម្មករធ្វើការសំណង់ ឆក់ត្រីខុសបច្ចេកទេស បណ្តាលឲ្យឆក់ខ្លួនឯងស្លាប់បាត់បង់ជីវិត

កណ្តាលៈ នាវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ មានករណីបុរសម្នាក់ជាកម្មករធ្វើការសំណង់ ឆក់ត្រី ខុសបច្ចេកទេស បណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ កាន់ឧបករណ៍សម្រាប់ឆក់ត្រីនៅទីតាំងទឹកមួយកន្លែង ។…

មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​៤​នាក់​ ក្នុង​គ្រួ​សារបាន​ស្លាប់​ភ្លា​មៗ​ និង​ម្នាក់​ទៀត​របួសធ្ងន់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​និង​រថយន្ត​បុក​គ្នា​ នៅខេត្ត​ត្បូងឃ្មុំ​​

​ត្បូងឃ្មុំៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ មនុស្ស​ប្រុស​ស្រី​ ក្មេង​ចាស់​ ចំនួន​៤​នាក់​ ក្នុង​គ្រួ​សារបាន​ស្លាប់​ភ្លា​មៗ​ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​ម៉ូតូ​ និង​រថយន្ត​បុក​គ្នា​ នៅ​ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​។​ ​សូម​បញ្ជាក់​ថា​​ នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក​ ថ្ងៃអាទិត្យ​ទី​៤​ ខែធ្នូ​ ឆ្នាំ​២០២២​…

បុរស​ម្នាក់​ជិះ​ម៉ូតូ​​លឿន​ ជ្រុល​​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា​ បណ្តាលឲ្យបោកស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ

ភ្នំពេញៈ​ នៅវេលាម៉ោង​១២និង៣០នាទីយប់​រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​៣០ ខែវិច្ឆិកា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង​ បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​ឃ្លីក ​មួយគ្រឿង ​ក្នុង​ល្បឿន​លឿន ​ជ្រុល​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​អាកាស​៧មករា​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតត្រង់​ចំណុចលើ​ស្ពាន​អាកាស​៧មករា​ ​សង្កាត់​ទឹក​ល្អក់​ទី​១​ ខណ្ឌ​ទួលគោក រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញ​បុរសម្នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​…

ករណីហិង្សា! ប្អូនថ្លៃយកកាំបិតប៉័ងតោកាប់បងថ្លៃ បណ្តាលឲ្យត្រូវក្បាលនិងស្មាចំនួន៣កន្លែងរងរបួសធ្ងន់

កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ២កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី នៅចំណុចភូមិទួលស្ពឺ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល…

ករណីហិង្សារ! បុរសម្នាក់ខឹងប្រពន្ធលក់ដីមិនប្រាប់ បានឈ្លោះប្រកែកគ្នាវាយប្រពន្ធរបួសយ៉ាងដំណំ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្រុកកណ្តៀង ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណីបង្កអំពើហិង្សាវាយទៅលើប្រពន្ធយ៉ាងដំណំ បណ្តាលឲ្យរងរបួសធ្ងន់ ករណីនេះកើតឡើងនៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។ លោកវរសេនីយ៍ទោ កែ…