ករណីផ្ទុះអាវុធបាញ់រះ បណ្ដាលឲ្យនគរបាលម្នាក់ស្លាប់បាត់បង់ជីវិត ខណៈចុះបង្ក្រាបបទល្មើសគ្រឿងញៀន បន្សល់ទុកប្រពន្ធ និងកូនឲ្យកំព្រា

ភ្នំពេញៈ នៅវេលាម៉ោង ៦និង៣០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ (ករណីបាញ់រះបណ្តាលឲ្យមនុស្សស្លាប់) កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការចុះបង្ក្រាបបទល្មើសគ្រឿងញៀនត្រង់ចំណុចក្នុងបុរីមួយកន្លែងស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ -ជនរងគ្រោះមានឈ្មោះ ប៉ិច ឆាយភីវ័យ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ…

អាណោចអាធ័មណាស់! ប្រពន្ធស្រែកទ្រហោយំក្តែងៗ ឱបសពប្តីដែលត្រូវរថយន្តកិនបែកក្បាលស្លាប់ ចោលកូនពីរនាក់ឲ្យនៅកំព្រា

ភ្នំពេញៈ​ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យរថយន្តម៉ាកហាយលែនឌ័រ បុកនិងកិនបុរសម្នាក់ កំពុងជិះម៉ូតូ មួយគ្រឿង បណ្តាលឲ្យបែកក្បាលស្លាប់ បន្សល់ទុកកូន២នាក់ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ…

Update៖ អាសូរណាស់! ទើបឃ្លាតពីប្រពន្ធបាន ២ថ្ងៃ ស្រាប់តែប្រទះឃើញស្លាប់ក្នុងទឹកស្រែដាំឈូក

ភ្នំពេញ: សាកសពបុរសម្នាក់ត្រូវបានអ្នកដំណើរប្រទះឃើញដេកស្លាប់ នៅក្នុងទឹកស្រែដាំឈូកមួយកន្លែងស្ថិតនៅតាមផ្លូវបេតុង ភូមិស្នោរខាងកើត សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ។ តាមប្រភពស្រ្តីជាប្រពន្ធបាននិយាយថា ប្ដីរបស់គាត់ដែលស្លាប់នោះឈ្មោះ ព្រុំ សុផន អាយុ ៥១ឆ្នាំ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ព្យាយាមចាប់រំលោភប្អូនថ្លៃស្រីមិនបានសម្រេច បែកការណ៍ព្រោះប្រពន្ធមកទាន់

បន្ទាយមានជ័យៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃសៅរ៍ ២ កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្អែលប្រដាប់ភេទជាច្រើនដង…

ប្រពន្ធឱបសពប្តីទ្រហោយំ បន្ទាប់ពីជិះម៉ូតូដួលត្រូវរថយន្តកិនចំក្បាលស្លាប់ ដោយបានបន្សល់ទុកកូនចំនួន៤នាក់

ភ្នំពេញ: នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ខែឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់ជិះម៉ូតូត្រឡប់មកពីកិបស្លាកលេខវិញ ស្រាប់តែដួលត្រូវរថយន្តកិនចំក្បាល បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ដោយបានបន្សល់ទុកកូនចំនួន៤នាក់ឲ្យកំព្រា ទីតាំងកើតហេតុ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

សង្ស័យវ៉ាជែងជ្រុលទៅប៉ះរថយន្ត និងខ្ទាតមកត្រូវម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់រងរបួស

ភ្នំពេញ: បុរសម្នាក់បើកបរម៉ូតូមួយគ្រឿង សង្ស័យវ៉ាជែងជ្រុលទៅប៉ះរថយន្ត ដែលបើកមកពីខាងមុខ រួចរេចង្កូតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យដួលនិងមនុស្សរងរបួស២នាក់ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន…

កម្មករ​សំណង់​ម្នាក់ ​ចងកសម្លាប់​ខ្លួននៅក្នុងការដ្ឋានសំណង់ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត

ភ្នំពេញ:​ នា​វេលាម៉ោង០​៩និង​១០នាទីយប់ថ្ងៃទី​២០ ខែធ្នូ ​ឆ្នាំ​២០២២ មានកម្មករ​សំណង់​ម្នាក់​ចងកសម្លាប់​ខ្លួន​ជាប់​នឹងធ្នឹម​ដំបូល​កម្ពស់​ជាង១០ម៉ែត្រ សង្ស័យ​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ ទីតាំងត្រង់​ចំណុច​ការដ្ឋាន​សំណង់ ស្ថិតតាមបណ្ដោយ​ផ្លូវ​៥៦៦ កែងនឹងផ្លូវ​៣១៧​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ ​ជនរងគ្រោះខាងលើនោះ ​ទើប​មក​ធ្វើការ​បាន​រយ:ពេល​ពីរ​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ ហើយ​ជន​រងគ្រោះ​ក៏​ជា​មនុស្ស​មិន​សូវ​មាត់​ក​អ្នក​និង​គេ​នោះ​ទេ ដោយ​កន្លងមក​នៅ​ពេល​យប់​ គឺមាន​កម្មករ​បី​ទៅបួន​នាក់​រួម​ជាមួយ​ជនរងគ្រោះ ​ស្នាក់នៅ​នឹង​មើល​ការ​ខុសត្រូវ​សម្ភារ:​ក្នុង​ការដ្ឋាន…

រថយន្តពីរគ្រឿងបើកបរបុកគ្នាពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ​ នា​វេលា​ម៉ោង​១១និង៣០នាទីយប់​ថ្ងៃទី​១៩ ខែធ្នូ ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត​ស៊េរី​ទំនើបម៉ាក ​FORTHIN មួយ​គ្រឿង ​បើកលឿន​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​ជ្រុលទៅបុក​រថយន្ត​ តូយ៉ូតា ​ព្រូស ​​ទីតាំង​ខាងលិច​ស្ពាន​នាគ​វត្ត​ភ្នំ​ ស្ថិតតាមបណ្ដោយ​ផ្លូវ​៥១ កែងនឹងផ្លូវ​១០៦​ ក្នុងសង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ ​។…

ករណីរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់រងរបួស នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃអាទិត្យ១០រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៨និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្ដនិងរថយន្ដ០១ករណីនៅចំណុច (ផ្លូវបំបែកជាបួនទឹកសុទ្ធត្រចៀកកាំ) ស្ថិតក្នុងភូមិបរឌិននៀវ…

គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​២​គ្រឿង​នៅ​ស្រុក​ភ្នំស្រួច​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់ ​២​នាក់

​កំពង់ស្ពឺៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៦​និង​១៥​នាទី​ព្រឹក​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ក្នុងភូមិ​ទួល​សេរី​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ម៉ូតូ​២​គ្រឿង​ប៉ះទង្គិច​គ្នា​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​ រង​រង​របួសធ្ងន់​ចំនួន​២​នាក់​ ។​ ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​C125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1K-2763​…