អាសូរណាស់!ករណីជិះម៉ូតូរេចង្កូតដួលធ្លាក់ផ្លូវដោយខ្លួនឯងបណ្តាលអោយស្លាប់ប្រពន្ធប្តីរងរបួស នៅខេត្តក្រចេះ…

ក្រចេះ:នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​ ២០២៣​ នៅវេលាម៉ោង​ ១៤ និង​ ៥០ នាទី​ មានករណី​ ឧប្បត្តិហេតុ​មួយកេីតឡេីង ម៉ូតូបង្ក ដេាយខ្លួនឯង នៅត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៣+១៤ភូមិជ្រៃម៊ាំង ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ​ លើផ្លូវជាតិលេខ៧៦(ស្នួល-កែវសីម៉ា)។ -​…

ករណីរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយកិនអ្នកជិះម៉ូតូម្នាក់បណ្តាលអោយស្លាប់…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាបុរស០១នាក់ ធ្វើដំណើរដោយម៉ូតូ ត្រូវបានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បុកពីក្រោយ នឹងកិនអ្នកបើកបរម៉ូតូ បណ្តាលឲ្យបែកក្បាលធ្លាយខួរ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ករណីនេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូមាត់ស្ទឹង ផ្លូវលេខ១៥៤ ស្ថិតនៅភូមិតាស្តី ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២១និង៣០នាទី ថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៣ ។ លោកវរសេនីយ៍ឯក អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានបញ្ជាក់ឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ច បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានថា មុនពេល មានម៉ូតូម៉ាកហុងដាវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់1A7686 បើកបរដោយឈ្មោះ ទឹម សុខរ៉ាន់ហៅវិត ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅក្នុងភូមិស្ថានីយ ឃុំកណ្តៀងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាក បើកបរក្នុងទិសដៅស្របគ្នា បានបុកម៉ូតូពីក្រោយ និងកិនអ្នកបើកបរម៉ូតូបណ្តាលឲ្យបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថាបច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសាច់ញ្ញាតិក្រុមគ្រួសារ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ ៕

ករណីភ្លៀងមួយមេយ៉ាងធំបោកបក់មកលើតង់មនុស្សធ្លាក់ក្នុងទឹកជ្រោះបណ្តាលអោយក្មេងស្រីអាយុ១៩ឆ្នាំស្លាប់និងរងរបួស នៅខេត្តកំពត…

កំពត:នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង៤និង៣០នាទីទៀបភ្លឺ មានករណីទឹកជ្រោះឪម៉ាល់បោកមនុស្សធ្លាក់ក្នុងទឹកជ្រោះ១ករណី ក្នុងភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ កាលពីថ្ងៃទី២៩/០៧/២០២៣វេលាម៉ោង១៤និង០០នាទី មានភ្ញៀវទេសចរណ៍ជនជាតិខ្មែរចំនួន៤៣នាក់ ស្រីចំនួន១២នាក់ អញ្ជើញមកពីភ្នំពេញ និងខេត្តតាកែវ មកបោះតង់សម្រាកនៅអមសងខាងជ្រោះឪម៉ាល់ លុះដល់ម៉ោងកើតហេតុខាងលើ មានភ្លៀងមួយមេយ៉ាងធំបណ្ដាលអោយទឹកជ្រុះខាងលើធ្លាក់មកខ្លាំង បោកបក់មកលើតង់និងមនុស្សធ្លាក់ក្នុងទឹកជ្រោះ បណ្តាលឲ្យស្លាប់ចំនួន០១នាក់ឈ្មោះកែន ស្រីរត្ន័ ភេទស្រី…

ករណីបុរស៣នាក់នាំគ្នាទៅឃ្វាលគោវាលស្រែកំពុងជ្រកភ្លៀងក្នុងខ្ទមត្រូវរន្ទះបាញ់បណ្តាលអោយស្លាប់ម្នាក់និងរងរបួស២នាក់…

ក្រចេះ :ម៉ោង១៧:៣០នាទី មានករណីរន្ទះបាញ់បណ្តាលអោយស្លាប់មនុស្ស១នាក់និងរងរបួសចំនួន២នាក់នៅចំណុចខ្ទមស្រែគីឡូ៦ ភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ ជនរងគ្រោះទី១ឈ្មោះ អោម ណារេន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឈើទាលភ្លោះលើ ឃុំកញ្ជរ ស្រុកឆ្លង ខេត្តក្រចេះ(ស្លាប់)។ -ជនរងគ្រោះទី២ឈ្មោះ អៀង បូរិន…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅស្រុក​ក្រឡាញ់…

សៀមរាប:ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៤និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុកជាមួយ និងគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រ​លេខ 358-359 ស្ថិតនៅភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបុករថយន្តពីក្រោយបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅខេត្តសៀមរាប…

សៀមរាប:ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២២និង ៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបើកបុក រថយន្តដែលឈប់ចតលើដងផ្លូវពីក្រោយ បណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់ នៅត្រង់ចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគោករុន ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM…

អាសូរណាស់!ករណីក្មេងប្រុសអាយុ៦ឆ្នាំលង់ទឹកស្រះបណ្តាលអោយស្លាប់…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាក្មេងប្រុសម្នាក់ដើរបាត់ពីផ្ទះ ក្រោយដើររកប្រទះឃើញស្លាប់ក្នុងទឹកស្រះខាងត្បូងផ្ទះចម្ងាយ២០ម៉ែត្រ បង្កការភ្ញាក់ផ្អើល ។​ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃចន្ទ ៧ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិវាំង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ…

ករណីបុរសម្នាក់ស្រវឹងស្រាជាប្តីវាយប្រពន្ធបណ្តាលឱ្យស្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:នៅថ្ងៃអង្គារ១កើតខែទុតិយាសាឍឆ្នាំថោះបញ្ចស័កត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោងប្រមាណ០១ និង៣០នាទី នៅចំណុចអូរត្រជាក់ចិត្ត ស្ថិតក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់​ដំបង មានករ ណី អំពើហិ-ង្សាក្នុងគ្រួសារ (ប-ទ-ឃា -ត-ក-ម្ម ) មួយកើតឡើងបង្ក ដោយជនសង្ស័យឈ្មោះ ជា សុភាព ភេទប្រុស…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងយានយន្តមិនស្គាល់អត្តសញ្ញាណបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ នៅស្រុកអង្គរជុំ…

សៀមរាប: នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និង យានយន្តមិនស្គាល់អត្តសញ្ញាណ បណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចមុខខារ៉ាអូខេប្រាំដំឡឹង ស្ថិតនៅភូមិប្រាំដំឡឹង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM…

ករណីឃាតកម្មកាប់ជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ព្រោះតែខឹងជនរងគ្រោះនិយាយដៀមដាមថាខ្លួនជួញដូរគ្រឿងញៀន…

ព្រៃវែង:ករណីឃា..ត.កម្មមួយបានកើតឡើង ដោយជនសង្ស័យយកកាំ..បិ.ត.ផ្គាក់កា…ប់.សន្ធាប់លើជនរងគ្រោះជាច្រើនកាំបិត បណ្ដាលឱ្យស្លា…ប់.ក្នុងថ្លុក.ឈា.ម.យ៉ាងអាណោចអាធ័ម ព្រោះតែខឹងជនរងគ្រោះដើរនិយាយដៀមដាមថា ជនសង្ស័យជួញដូរគ្រឿងញៀន ។ ករណីឃា..ត.កម្មនេះ បានកើតឡើងនៅវេលាម៉ោង ៥ និង ៥៨ នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវកៅស៊ូ មុខផ្ទះឈ្មោះ យិន គឿន ភេទ…