អាសូរណាស់!ករណីក្មេងប្រុសអាយុ១៧ឆ្នាំជាសិស្សសាលាវិទ្យាល័យជម្ពូវ័ន ថ្នាក់ទី៩ ត្រូវរថយន្តបុកបណ្តាលអោយស្លាប់…

ភ្ភ្នំពេញ:មានករណីសិស្សសាលាម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូតាមផ្លូវត្រូវបានរថយន្តបើកបុកកិន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២​ថ្ងៃត្រង់ ទី១៣​ ខែកក្កដា​ ឆ្នាំ២០២៣ តាមផ្លូវបណ្តោយបេតុងមុខសាលាជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ ជនរងគ្រោះ ឈ្មោះ​ មុំ​ ម៉ាជូលី​ ភេទប្រុសអាយុ១៧ឆ្នាំ​ ជាសិស្សថ្នាក់ទី៩ ​វិទ្យាល័យជម្ពូវ័នប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុគេបានឃើញក្មេងសិស្សសាលារងគ្រោះបើកម៉ូតូម៉ាកហុងដាស្កូបពី​ ពណ៌ក្រហម​ ពាក់ស្លាកលេខ…

អាសូរណាស់!ស្ត្រីម្នាក់ជិះម៉ូតូចេញទៅធ្វើការត្រូវរថយន្តដឹកទឹកបរិសុទ្ធបុកបណ្តាលអោយស្លាប់បន្សល់ទុកកូន៤នាក់…

ភ្នំពេញ:មានករណីស្ត្រីជាផ្នែកចាក់សាំងក្រុមហ៊ុនមួយបានស្លាប់ ពេលជិះម៉ូតូម៉ាក SMASH-Vពីបន្ទប់ជួលច្បារអំពៅទៅកន្លែងធ្វើការម្តុំផ្លូវ៣១០ ត្រូវបានរថយន្តកូរ៉េរបស់ក្រុមហ៊ុនទឹកសុទ្ធ ពាក់ស្លាកលេខភ្នំពេញ 3F-3492 រេចង្កូតបុកកិនម៉ូតូអូសចូលក្រោមរថយន្តបុកទម្លុះរបងការដ្ឋាន ធ្លាក់ចូលក្នុងពុម្ភសរសរគ្រឹះការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ តាមបណ្តោយផ្លូវព្រះមុនីវង្ស​ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ រាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី១៣ ខែកក្កដា​ ឆ្នាំ២០២៣ ចំណែកតៃកុងរថយន្តបានគេចខ្លួនបាត់ស្រមោលសពស្ត្រីរងគ្រោះឈ្មោះ ស្រី ម៉ាច អាយុ៤៧ឆ្នាំ…

ករណីបុរសម្នាក់ជិះម៉ូតូបើកបុកជាមួយនិងពំនូកថ្មការដ្ឋានសាងសង់ផ្លូវបណ្តាលអោយស្លាប់ នៅស្រុកជីក្រែង…

សៀមរាប:នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២១ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ បើកបុកជាមួយ និងពំនូកថ្មក្នុងការដ្ឋានសាងសង់ផ្លូវមួយកន្លែងបណ្តាលឲ្យមនុស្ស ០១នាក់ស្លាប់ ត្រង់ចំណុចលើផ្លូវលេខ២៦៥A ស្ថិតក្នុងភូមិគរ ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។ ដោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពណ៌ក្រហម សេរីឆ្នាំ…

ករណីរថយន្តធន់ធំបុកម៉ូតូបណ្តាលអោយមនុស្សពីរនាក់ស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៤…

ព្រះសីហនុ:យោងតាមផេកមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់បានអោយដឹងថា នៅវេលាម៉ោង ២២:៥០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៧៦-១៧៧ ស្ថិតនៅភូមិឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាង រថយន្ដ ០១គ្រឿង ម៉ាក FUSO ពាក់ផ្លាកលេខ កំពងស្ពឺ ៣A-៨៩៧២…

អាសូរណាស់!ករណីស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ខណៈកំពុងស្ទូងស្រូវ នៅស្រុកអូរយ៉ាដាវ…

រតនគិរី:(ពត័មានបឋម)ករណីគ្រោះធម្មជាតិនារសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ស្ថិតនៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្ត្រីដែលរងគ្រោះធម្មជាតិរន្ទះបាញ់បណ្តាលអោយស្លាប់មានអាយុ ២៨ឆ្នាំខណៈស្រ្តីរូបនេះកំពុងធ្វើការស្ទូងស្រូវគ្រាដែលមានខ្យល់និងភ្លៀងកំពុងតែធ្លាក់ខ្លាំងហើយសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

ករណីម៉ូតូរវាងគោយន្តកន្ត្រៃបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា កាលពីថ្ងៃចន្ទ០៨រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក.ព.ស ២៤៦៧ ត្រូវនឹង ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នៅវេលាម៉ោង ០៦និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍០១ បានកើតឡើងរវាងម៉ូតូ និងគោយន្តកន្ត្រៃ បេីកបរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុស្ថិតនៅត្រង់ចំណុចជិតវត្ត ព្រហ្មសីមារាម(ហៅវត្តប៊ូស្រា) ចន្លោះបង្គោល លេខ២៨.២៩ ស្ថិតក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដាខេត្ត ខេមណ្ឌលគិរី ។ ជនរងគ្រោះមានឈ្មោះ វង្ស យូដាណេ (ហៅពៅ) ភេទប្រុសអាយុ៥៥ឆ្នាំ ជនជាតិខ្មែរ សញ្ញាតិខ្មែរ មានទីលំនៅ ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បេីកម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅ ស្លាកលេខ (រដ្ឋ10 1-0909) គ្មានកញ្ចក់ គ្មានពាក់មួកសុវត្ថិភាព ។ អ្នកបេីកគោយន្តកន្រ្តៃមានឈ្មោះ ថ្លង់ ឡេល ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្នង សញ្ជាតិ ខ្មែរ រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (មិនស្គាល់អត្ត សញ្ញាណ) នៅឡើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីយកមកដោះស្រាយទៅតាមនីតិវិធីច្បាប់ តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជក់ថា÷មូលហេតុដែលបណ្តាលអោយមានករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងមើលផ្លូវមិនឃើញហើយគោយន្តបើកបរមិនមានភ្លើងបំភ្លឺផ្លូវ ទើបបណ្តាលអោយមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងតែម្តង។ បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានកម្លាំងជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯមធ្យោបាយ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន ស្រុកពេជ្រាដាយកទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី៕

ករណីម៉ូតូបុកគ្នាខ្ទាតចូលរថយន្តបណ្តាលអោយកិនស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ តាមបណ្តោយផ្លូវជាតិលេខ៤…

ភ្នំពេញ:នៅវេលាម៉ោង០៦:៤០នាទី ថ្ងៃទី០៨.០៧.២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតរវាងម៉ូតូនិងម៉ូតូខ្ទាតចូលរថយន្តបណ្ដាលឲកិនស្លាប់មនុស្សម្នាក់និងរបួសធ្ងន់០២នាក់ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៤ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ១/ភាគីម៉ូតូហុងដាឌ្រីមC125 ព៌ណខ្មៅ ពាក់ស្លាកលេខកណ្តាល 1AF-8468អ្នកបើកបរភេទប្រុសនិងអ្នករួមដំណើរភេទស្រី រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។ ២/ភាគីម៉ូតូហុងដាឌ្រីមC125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1U-7176 អ្នកបើកបរភេទប្រុស មិនទាន់ស្គាល់អត្តសញ្ញាណ(ស្លាប់នៅកន្លែងកើតហេតុ) +ដំណើររឿង÷តាមព៌តមានពីកន្លែងកើតហេតុបានឲដឹងថាមុនពេលកើតហេតុអ្នកបើកម៉ូតូទាំងពីរគ្រឿងបើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិច ម៉ូតូពាក់ស្លាកលេខ1AF-8468អ្នកបើកបរមិនប្រកាន់ស្ដាំ(បញ្ច្រាស់)លុះមកដល់ចំណុចកើតហេុតុក៏បុកគ្នាពេញទំហឹងបណ្ដាលឲភាគីម៉ូតូពាក់ស្លាកលេខ1U-7176ខ្ទាតចូលរថយន្តមួយគ្រឿងម៉ាកFUSOដឹកឥដ្ឋកិនស្លាប់តែម្ដង។ _បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើត្រូវបានប្រគល់ឲនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ។ចំណែកសពជនរងគ្រោះរង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ករណីរថយន្តបុកម៉ូតូរុឺម៉កបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួស៤នាក់ នៅក្រុងសៀមរាប…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត និងម៉ូតូសណ្តោងរុឺម៉ក បណ្តាលឲ្យមនុស្ស ១នាក់ស្លាប់ និងអ្នករួមដំណើរ ៤នាក់ទៀតរងបួស…

ករណីបុរសម្នាក់ប្រាប់កូនថាជិះម៉ូតូមកទិញកាតទូរសព្ទមួយភ្លែតត្រូវរថយន្តបុកបណ្តាលអោយស្លាប់ តាមផ្លូវ៥០ម៉ែត្រ…

ភ្នំពេញ:នៅថ្ងៃ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២៣ វេលាម៉ោង ១០និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និង ម៉ូតូ នៅត្រង់ចំណុចមុខផ្ទះកាហ្វេ៥០ម៉ែត្រ លើផ្លូវបេតុង៥០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បណ្ដាលអោយមនុស្សប្រុស…

អាសូរណាស់!ជិតដល់ថ្ងៃរៀបការហើយករណីបុរសម្នាក់ជិះម៉ូតូបុកគ្នាបណ្តាលអោយស្លាប់ចោលគូដណ្តឹង…

ភ្នំពេញ:ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់ នាលាម៉ោង ៧៖៥០នាទីព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចច្រកចូលផ្លូវល្បឿនលឿន ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សពជនរងគ្រោះមានឈ្មោះ សុះ រី ភេទប្រុស អាយុ២០ឆ្នាំ ទើបមកធ្វើការជាព្រូរថយន្ត បានជាង១ខែ…