ករណីរថយន្តបុករត់បណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅស្រុកស្រែអំបិល…

កោះកុង:នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣វេលាម៉ោង៩:៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុកមនុស្សស្លាប់ នៅចំណុចផ្លូវបេតុង ក្នុងភូមិត្រពាំង ឃុំស្រែអំបិល។ -សពជនរងគ្រោះឈ្មោះ ឃុត មួយ ភេទស្រី អាយុ៥១ឆ្នាំ រស់នៅ ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។ *ចំពោះរថយន្តបានបើកគេចខ្លួនបាត់ កម្លាំងប៉ុស្តិ៍នឹងផ្នែកជំនាញចរាចរណ៍កំពុងតែធ្វើការស្រាវជ្រាវបន្ត។ *សពត្រូវបានកម្លាំងប៉ុស្តិ៍និងកម្លាំងជំនាញធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរ

ករណីបុរសម្នាក់ត្រូវគោយន្តកន្ត្រៃគៀបនឹងបង្គោលរបងបណ្តាលអោយស្លាប់ នៅស្រុកក្រគរ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរសអ្នកបើកគោយន្ត០១នាក់ បើកគោយន្តថយក្រោយ លើចិញ្ចើមផ្លូវ មិនបានប្រុងប្រយ័ត្នត្រូវគៀបជាមួយនឹងបង្គោលរបង បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅកន្លែងកើតហេតុ ករណីគ្រោះថ្នាក់នេះ កើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហមត្រង់ចំណុចខាងលិចវត្តជីចេះ ស្ថិតនៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃេីញបុរសរងគ្រោះ ឈ្មោះ ខិល សុខា ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិជីចេះ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបើកគោយន្តកន្ដ្រៃម៉ាក គូបូតាពណ៌ក្រហម ធ្វើចរាចរណ៍ពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុបានបើកកោយន្តថយក្រោយ អែបរបងនៅចិញ្ចើមផ្លូវដោយមិនបានប្រយ័ត្ន ជនរងគ្រោះបានត្រូវគោយន្តដែលខ្លួនបើក គៀបនិងបង្គោលរបងបណ្ដាលឲ្យស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កលើដោយសារជនរងគ្រោះ ថយគោយន្តខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យគៀបស្លាប់ បច្ចុប្បន្នសពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំពោះវត្ថុតាងគោយន្តកន្រ្តៃ០១គ្រឿង បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាអន្សាជាបណ្តោះអាសន្ន ៕

ករណីមន្ត្រីនគរបាលប៉ុសិ៍្តម្នាក់បាញ់សម្លាប់ខ្លួនឯង…

ភ្នំពេញ:មានករណីបាញ់សម្លាប់ខ្លួនឯងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង២០:៣០ នាទី ស្ថិតនៅចំណុចផ្ទះលេខ២៤៤ ផ្លូវបេតុង ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ជនរងគ្រោះ(សព) ឈ្មោះ អេង សុខរី ភេទប្រុស អាយុ២៥ មុខរបរ នគរបាល ឋានន្តរស័ក្ត…

ករណីម៉ូតូបុកគ្នាបណ្តាលអោយបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់១នាក់ នៅខេត្តកំពងឆ្នាំង…

កំពង់ឆ្នាំង:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ៩និង១០នាទី នៅលេីផ្លូវលេខ ១៥៣ ស្ថិតក្នុងភូមិស្រែតាជៃខាងលិច ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 1AC-1929 បេីកបរដោយឈ្មោះ តុប សៀម…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងមានមនុស្សរងរបួសធ្ងន់ ស្រុកកែវសីមា…

មណ្ឌលគិរី:នៅវេលាម៉ោង ១១ និង ៣៥ នាទី ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ចន្លោះគីឡូម៉ែត្រលេខ ៥២,៥៣ ផ្លូវជាតិ ៧៦ ស្ថិតនៅ​ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ រវាងរថយន្ត និងម៉ូតូ…

ករណីរថយន្តកុងតឺន័របុកបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនបណ្តាលអោយស្លាប់…

ភ្នំពេញ:វេលាម៉ោង១៩:៤០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្លូវ ១១៤(ផ្លូវថៃហ្គ័រ) ស្ថិតនៅ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្តកុងទឺន័រនិងម៉ូតូបណ្តាលអោយស្លាប់មនុស្សចំនួន០១នាក់។ – រថយន្តម៉ាកកុងទឺន័រពណ៍លឿងលាយខៀវពាក់ស្លាក់លេខ ភ្នំពេញ៣A-៨០៥៦ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួនបាត់) ។ – ម៉ូតូម៉ាក ហ៊្សូមម័រ…

ករណីរថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវលេខ២១…

កណ្កាល:ត្រូវនិងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ២០នាទី លើផ្លូវលេខ២១ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បណ្តាលឲស្លាប់ប្រុស០១នាក់។រវាង រថយន្ត និង អ្នកថ្មើរជើង សភាពនៃរឿងហេតុ៖ -មុនពេលកេីតមានរថយន្តមួយគ្រឿងម៉ាកHYUNDAI GOLD ពណ៌ខៀវពាក់ផ្លាកលេខព្រះសីហនុ3A-7235 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)រថយន្តធ្វើដំណើរតាមផ្លូវលេខ២១ មានទិសដៅពីត្បូង…

ឪពុកនិងកូនជិះរថយន្តតាត់សុីមកពីខេត្តតាកែវហើយឈប់ដើរឆ្លងផ្លូវបត់ជើងតូចត្រូវរថយន្តបុកស្លាប់កូន តាមផ្លូវ២១៧…

ភ្នំពេញ:នៅថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២៣ វេលាម៉ោង ១៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីងរវាងរថយន្ត និងមនុស្សដើរថ្មើជើង នៅត្រង់ចំណុចលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្សប្រុស ០១ នាក់ បានស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ។ ជនរងគ្រោះមានឈ្មោះ…

ឪពុកជូនកូនទៅប្រលងភាសាកូរ៉េហើយជិះម៉ូតូត្រឡប់ទៅផ្ទះត្រូវរថយន្តបុករះបណ្តាលអោយស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៥នាក់…

ភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកដីបុករះម៉ូតូនិងកង់បីកំពុងឈប់ភ្លើងស្តុបបណ្តាលអោយមនុស្សស្លាប់២នាក់និងរងរបួសធ្ងន់ស្រាលក្មេងចាស់៥នាក់ នាវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ចំណុចភ្លើងស្តុបកប់ស្រូវ កែងផ្លូវហាណូយ ភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដំណើររឿង:ឪពុកជូនកូនប្រុសទៅប្រលងភាសាកូរ៉េរួចជិះម៉ូតូត្រឡប់ទៅផ្ទះវិញ៕ឈ្មោះជនរងគ្រោះស្លាប់២នាក់បងប្អូនថ្លៃ ឈ្មោះ ឡាត់ លុយ ភេទប្រុស អាយុ៤៥ឆ្នាំ និងឈ្មោះ នឿន នាង ភេទប្រុស…

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕