វ៉ាក់សាំង AstraZeneca ប្រមាណ ៣០ម៉ឺនដូស ជាជំនួយរដ្ឋាភិបាលជប៉ុន បានដឹកមកដល់កម្ពុជាហើយ
ការមកដល់នៃវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសជប៉ុនដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងកូវីដ១៩នៅលើសកលលោក កាលពីខែមុន រដ្ឋាភិបាលជប៉ុនបានប្រកាសថានឹងផ្តល់ជូនព្រះរាជាណាចក្រកម្ពុជានូវ វ៉ាក់សាំងAstraZeneca ដែលត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ដោយអង្គការសុខភាពពិភពលោក(WHO EUL) និងបានផលិតនៅក្នុងប្រទេសជប៉ុនចំនួនប្រមាណ៣០ម៉ឺនដូស។ វ៉ាក់សាំងទាំងនេះបានមកដល់ប្រទេស កម្ពុជានៅថ្ងៃទី១៩ខែធ្នូ។ ការសម្រេចផ្តល់វ៉ាក់សាំងទាំងនេះត្រូវបានធ្វើឡើងដោយផ្អែកលើចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ព្រមទាំងស្ថានភាពបច្ចុប្បន្នរបស់ពិភពលោក ជាពិសេសការលេចចេញនូវវីរុសកូវីដ-១៩បម្លែងថ្មី។ ការបរិច្ចាកនេះ គឺពីរដ្ឋាភិបាលជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា…