បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao សារភាពថាធ្លាប់ជក់គ្រឿងញៀន កាលពីនៅក្មេង
(ម៉ានីល)៖ បេក្ខជនប្រធានាធិបតីហ្វីលីពីន Manny Pacquiao និងជាអតីតស្តេចប្រដាល់អាស៊ី បានសារភាពថា កាលពីក្មេងលោកធ្លាប់ប្រើកញ្ឆារ និងម៉ាទឹកកក គឺដោយសារតែខ្លួនឆោតល្ងង់ និងពុំយល់ពីច្បាប់។ Manny Pacquiao ធ្វើការកត់សម្គាល់បែបនេះនៅបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ អតីតស្ដេចប្រដាល់អាស៊ីរូបនេះ បានបញ្ជាក់ដូច្នេះថា « កាលពីពេលនៅក្មេង ខ្ញុំនៅឆោតល្ងង់ណាស់…