ចូលរួមជិះកង់ដើម្បីបរិស្ថាន ជុំវិញក្រុងភ្នំពេញ ជាមួយមនុស្សជាង ៤០០០នាក់
ភ្នំពេញ: ជាថ្មីម្តងទៀត នៅក្នុងឱកាសប្រារព្ធទិវាអឺរ៉ុបឆ្នាំនេះ ប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា រៀបចំព្រឹត្តិការណ៍មួយចំនួន ដើម្បីបង្ហាញពីការចូលរួមរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា រួមមានទាំងកម្មវិធី “អឺរ៉ុបលើកម្ពស់ការជិះកង់” Europe on a bicycle ដែលជាកម្មវិធីជិះកង់កំសាន្តនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានធ្វើឡើងនាព្រឹកព្រលឹមថ្ងៃសៅរ៍ ទី៧ ខែឧសភាឆ្នាំ ២០១៦ នៅពហុកីឡដ្ឋានអូឡាំពិក។ ព្រឹត្តិការណ៍ប្រារព្ធឡើងនៅក្រោមប្រធានបទ…