អង្គការសុខភាពពិភពលោក អនុម័តឲ្យប្រើថ្នាំពិសោធន៍លើជំងឺ Ebola
អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារទី១២ខែសីហា ឆ្នាំ ២០១៤ ម្សិលមិញនេះ បានអនុញ្ញាតឲ្យធ្វើការប្រើប្រាស់ថ្នាំពិសោធន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Ebola ដែលបានសម្លាប់មនុស្សជាង ១ពាន់នាក់ និងជាជំងឺដ៏កាចសាហាវថ្មីមួយទើបនឹងផ្ទុះឡើង។ ទីភ្នាក់ងារសុខភាពរបស់អង្គការសហរដ្ឋប្រជាជាតិ(NU) បានសេចសេចក្ដីប្រកាស បន្ទាប់ពីក្រុមហ៊ុនអាមេរិកមួយហៅថា “ZMapp” បាននិយាយថា ខ្លួនបានបញ្ជូនការផ្គត់ផ្គង់ទៅកាន់ភាគខាងលិចនៃប្រទេសអាហ្វ្រិក ដើម្បីធ្វើការពិសោធន៍។ “នៅក្នុងកាលៈទេសៈពិសេសនៃការផ្ទុះ Ebola…