ប្រេស៊ីលបានបដិសេធថាបកស្រាយរបស់អាមេរិកលើករណីចារកម្មរបស់ខ្លួនថាមិនគ្រប់គ្រាន់
ទីក្រុង Rio De Janeiro ( 15/08/13 ) : លោករដ្ឋមន្ត្រីក្រសួងទូរគមនាគមន៍ Paulo Bernardo បាននិយាយកាលពីថ្ងៃពុធម្សិលមិញថាការពន្យល់របស់លោករដ្ឋលេខាធិការរបស់អាមេរិក John Kerry លើករណីចារកម្មមកលើប្រទេសប្រេស៊ីលដោយទីភ្នាក់ងាររបស់ខ្លួននោះមិនមានប្រសិទ្ធិភាពនោះទេ។ លោក Bernado បាននិយាយបន្ថែមនៅក្នុងឱកាសនៃកិច្ចប្រជុំសភាថាប្រទេសប្រេស៊ីលមិនសប្បាយចិត្តនៅការផ្តល់ការបញ្ជាក់បែបនេះទេហើយពួកយើងនឹងយកករណីនេះទៅកាន់អន្តរជាតិនិងជាពិសេសគឺអង្គការសហប្រជាជាតិ។លោក Bernado សម្តែងការមិនពេញចិត្តយា់ងខ្លាំងចំពោះការបកស្រាយមូលហេតុរបស់លោក…