ពូ​ទីន​ប្រកាស​ប្រយុទ្ធប្រឆាំង​ជាមួយ​ភេ​វរ​កម្ម​រហូត​ដល់​ទីបញ្ចប់​

​ទីក្រុង​មូ​ស្គូ (31/12/13) ៖​លោក​ប្រធានាធិបតី​ពូ​ទីន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​បាន​ប្រកាស​ពី​ជំហ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​តបត​ទៅ​ក្រុម​ភេ​វរ​កម្ម​រហូត​ដល់​ក្រុម​នេះ​នឹង​ត្រូវ​រលាយ​សាបសូន្យ​ពី​ក្នុង​ប្រទេស​រូស្ស៊ី​។​ ​នៅក្នុង​សេចក្តី​ថ្លែង​សន្ទរកថា​មួយ​នា​ទីក្រុង​ភាគ​ខាងកើត Khabarovsk រូស្ស៊ី​លោកពូទីន​បាន​មានប្រ​សាស​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ថា​រូស្ស៊ី​នឹង​រក្សា​ជំហ​បន្ត​ការប្រយុទ្ធ​តតាំង​ទៅ​ក្រុម​ភេ​វរ​កម្ម​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ក្រុម​នេះ​។​ការបញ្ជាក់​នេះ​គឺ​នៅ​ពីក្រោយ​ការស្លាប់​នៃ​ប្រជាពលរដ្ឋ​រូស្ស៊ី​ដល់ទៅ 34 នាក់​នៅក្នុង​ការវាយប្រហា​រ​ពីរ​លើក​ដោយ​ក្រុម​ភេ​វ​រករ​កាលពី​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ច័ន្ទ​ថ្មីៗ​នេះ​ហើយ​បន្សល់​ទុក​ជនរងគ្រោះ​រាប់សិប​នាក់​ផង​។​ ​លោក​ក៏​បាន​បន្ថែមទៀតថា​ថ្វី​ត្បិត​តែ​ប្រទេស​រូស្ស៊ី​បាន​ប្រឈមមុខ​នឹង​បញ្ហា​ធំៗ​ពីរ​សំខាន់​នៅក្នុង​ឆ្នាំ 2013 នេះ​ដូចជា​ទឹកជំនន់​និង​ការវាយប្រហារ​ដោយ​សារ​ក្រុម​ភេ​វ​រករ​នេះ​ក៏ដោយ​តែ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​ប្រទេស​រូស្ស៊ី​បានទ​ទួលភាព​រីកច​ម្រើ​ន​ខ្លាំង​ជាង​មុន​មាន​លុយ​ច្រើនជាង​មុន​និង​កាន់តែ​ងាយស្រួល​ក្នុង​ការរស់នៅ​ជាង​មុន​ផងដែរ​៕​

មេដឹកនាំ​អាល់​កៃ​ដា​ចេញ​មក​សូមទោស​ក្នុង​ការវាយប្រហារ​មន្ទី​រ​ពេទ្យ​នៅ​យ៉េមេ​ន​

​ជា​រឿង​ធម្មតា​ដែល​យើង​បានដឹង​គ្រប់​គ្នា​ថា​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​ដែល​ធ្វើ​ការវាយប្រហា​រដាក់​គ្រាប់បែក​នៅ​កន្លែង​នានា​ដោយ​មិន​ញញើត​ដៃ​នោះ​ឡើយ​ក៏​ប៉ុន្តែ​លើក​នេះ​មេដឹកនាំ​មួយ​រូប​របស់​ក្រុម​អាល់​កៃ​ដា​ដែល​មាន​ទីតាំង​នៅ​លើ​ឧបទ្វីប​អារ៉ាប់​បានបង្ហាញ​ការ​សូម​ទោស​របស់​ខ្លួន​ជា​សាធារណៈ​តាមរយៈ​ឃ្លីប​វីដេអូ​មួយដែល​ក្រុម​របស់​ខ្លួន​បាន​វាយប្រហារ​មន្ទីរពេទ្យ​មួយ​កន្លែង​នៅក្នុង​ប្រទេស​យ៉េមេ​នហើយ​បានសម្លាប់​មនុ​ស្ស​រាប់​សិប​នាក់​នោះ​។​ ​មេដឹកនាំ​ក្រុម​អាល់​កៃ​ដា​លោក Qassim Al-Raimi បាន​បញ្ជាក់​នៅក្នុង​ខ្សែអាត់​វិដេអូ​នោះ​ថា​ក្រុមអាល់កៃ​ដា​ធ្លាប់​បាន​បញ្ជាក់ថា​នៅ​ក្នុង​កិច្ច​ប្រយុទ្ធប្រឆាំង​នឹង​កងកម្លាំង​ការពារជាតិ​របស់​យ៉េមេ​ន​ខ្លួន​នឹង​មិន​ធ្វើឲ្យប៉ៈពាល់​ដល់​មន្ទីរពេទ្យ​និង​វិហារ​សាសនា​អ៊ីស្លាម​ណាមួយ​ឡើយ​តែ​ដោយសារតែ​មាន​សកម្ម​ជន​របស់​ខ្លួន​ម្នាក់​ដែល​បាន​ធ្វើការ​ធ្វេសប្រហែស​ហើយ​បាន​បើក​ការបាញ់ប្រហារ​ទៅលើ​មន្ទីរពេទ្យ​។​ ​គួរបញ្ជាក់​ថា​ការ​សូម​ទោស​បាន​ធ្វើឡើង​នៅក្រោយពេល​ដែល​រដ្ឋាភិបាល​របស់​ប្រទេស​យ៉េមេ​ន​បាន​បង្ហាញ​នូវ​វិដេអូ​ដែលចាប់​បាន​ពី​សកម្ម​ភាព​វាយប្រហារ​របស់​បុរស​ម្នាក់​ដែល​ត្រូវ​គេ​ជឿ​ថា​ជា​ក្រុម​របស់​អាល់​កៃ​ដា​វា​ប្រហារ​ទៅលើ​មន្ទីរពេទ្យ​៕​

គូស្នេហ៍​មួយគូរ​ស្រាត​រៀប​អាពាហ៍ពិពាហ៍​នៅតាម​ដងផ្លូវ​

​ថ្មីៗ​នេះ​មាន​គូស្នេហ៍​មួយគូរ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើល​ដល់​ម​នុស្ស​ម្នា​ជាច្រើន​នៅតាម​ដងផ្លូវ​រវាង​រដ្ឋ San Francisco និង California សហរដ្ឋអាមេរិក​ដោយ​ពួកគេ​ទាំង​ពីរ​រៀប​អាពាហ៍ពិពាហ៍​ស្រាត​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា អាពាហ៍ពិពាហ៍​នេះ​បាន​រៀបចំ​ឡើង​ដើម្បី​ធ្វើ​ការប្រយុទ្ធប្រឆាំង​នឹង​ការ​ហាមប្រាម​មិន​ឲ្យ​ស្រាតនៅតាម​ផ្លូវសាធារ​ណៈ​។ មិន​យូរ​ប៉ុន្មាន​នៃ​ការ​រៀបន​អាពាហ៍ពិពាហ៍​នេះ​ប៉ូលិស​ក៍បាន​ចាប់ខ្លួន​កូនក្រមុំ​ឈ្មោះ Gypsy Taub អាយុ ៤៤ ឆ្នាំ និង​លោក Jamyz Smith ដែល​ជា​កូនកំលោះ​អាយុ ២០ ឆ្នាំ​។…

លប​ឆ្មក់​ចាប់​បាន​ជនសង្ស័យ 16 នាក់​ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់​កៃ​ដា​នៅ​តួ​គី​

​ទីក្រុង​អ៊ី​ស្តង់​ប៊ូល (05/11/13) ៖​ប៉ូលិស​តួ​កី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​លប​វាយឆ្មក់​ចាប់​បាន​ជនសង្ស័យដ​ល់​ទៅ 16 នាក់​ដែល​ជឿជាក់ថា​អាច​មាន​ការពាក់ព័ន្ធ​ជាមួយ​ក្រុម​ភេ​វរ​កម្ម​អាល់​កៃ​ដា​នៅក្នុង​ខេត្ត​បី​ផ្សេងគ្នា​ក្នុង​ប្រទេស​តួ​គី​។​ ​ការ​វាយឆ្មក់​ជា​ផ្នែក​មួយ​នៃប្រតិបត្តិ​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវកម្ម​របស់​ប្រទេស​តួ​គី​ហើយ​វា​បាន​ប្រព្រឹត្តទៅ​នៅ​ក្នុង​ខេត្ត​ជាច្រើន​របស់​តួ​គី​ដូចជា​ខេត្ត Erincan, Konya, Diyarbakir និង​ទីក្រុង​អ៊ី​ស្តង់​ប៊ូល​ជាដើម​។​ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​របស់​សារព័ត៌មាន​ក្នុងស្រុក​បានឲ្យដឹង​ថា​ប្រតិបត្តិ​ការ​តាម​ចាប់ខ្លួន​ក្រុម​ភេរវកម្ម​នេះ​បាន​ចាប់ផ្តើម​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លះ​មុន​ពេល​ការចាប់ខ្លួន​៕​ ប្រភព៖ ស៊ិនហួរ

មើម​ខ្ទឹមស​ឱសថ​សម្រាប់​ព្យាយាម​បាល​លើស​ឈាម

យោងតាមការសិក្សាមួយបានបង្ហាញឱ្យដឹង ថា មើមខ្ទឹមសអាចមានប្រយោជន៍ប្រើធ្វើជា ឱសថព្យាបាលជំងឺឡើង ឈាម។ បណ្តាវេជ្ជបណ្ឌិតអូស្ត្រាលីបានចុះឈ្មោះអ្នកជំងឺ ៥០ នាក់ដើម្បីធ្វើការសាកល្បងឱ្យឃើញពីប្រសិទ្ធភាពនៃ មើមខ្ទឹមសថាតើពិតជាអាចជួយអ្នកដែលមាន សម្ពាធឈាមឡើងខ្ពស់នេះបានដែរឬទេ។ ជាលទ្ធផលអ្នក ដែលបានប្រើថ្នាំឱសថផ្សំពីមើម ខ្ទឹមសសុទ្ធសាទចំនួន ៤ គ្រាប់ក្នុងមួយថ្ងៃ សម្ពាធឈាម​ថយ​ចុះ​ជាង​អ្នក​ដែលធ្វើពិសោធន៍ តាម Placebo។ទោះបីជាយ៉ាងនេះក្តីមូលវិធីស្រាវជ្រាវលើជំងឺបេះដូងរបស់អង់គ្លេសបានឱ្យដឹងថាចាំបាច់ត្​រូវ​តែ​មាន​ការ​សិក្សា​លើ ផ្នែក​​នេះបន្ថែមទៀត ។…

កំពូល​​អាហារ​​សម្រាប់​​បុរស​ និង​​នារី​

តើ​អ្នកដឹង​ទេ​ថា ភេទ​ខុសគ្នា​គឺ​មាន​តម្រូវការ​ខាង​អាហារ​បំប៉ន​សម្រាប់​សុខភាព​ក៏​ខុស​គ្នា​ដែរ​។ ដូចនេះ​ចូរ​អ្នក​អាន​ដើម្បី​ស្វែងយល់ថា តើ​អាហារ​ណាខ្លះ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​។ ខាងក្រោម​គឺជា​អាហារ​ប្រយុទ្ធប្រឆាំង​មេរោគ​ដែល​បុរស និង​នារី​ត្រូវការ​ជា​ចាំបាច់​។​ *​កំពូល​អាហារ​សម្រាប់​បុរស​ ១- ទឹក​ប៉េងប៉ោះ ៖ បុរស​ដែល​បរិភោគ​ផ្លែ​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​ច្រើន ឬ​នំ​ភីហ្សា​ដែល​មាន​ដាក់​ទឹក​ប៉េង​ប៉ោះ គឺ​ផ្ដល់​ឲ្យ​ខ្លួន​ឯង​នូវ​អាវុធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ប្រូ​ស្ដា​។ នេះ​បើ​តាម​ការអះអាង​របស់​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ហារ​វឺ​ដ (Harvard) ដែល​បាន​សិក្សា​អំពី​ទម្លាប់​ហូប​អាហារ​របស់​បុរស​ជា​ង ៤៧.០០០​នាក់​។ ពួកគេ​បាន​រកឃើញថា បុរស​ដែល​ហូប​ទឹក​ប៉េងប៉ោះ​ពីរ​ទៅ​បួន​ដង​ក្នុង​មួយ​សប្ដាហ៍​មាន​អត្រា​កើត​មហារីក​ប្រូ​ស្ដា​តិច​ជាង​បុរស​ដែល​មិន​ហូប​សោះ​រហូតដល់​ទៅ…

រង្វាន់​ណូបែល​សន្តិភាព​គួ​តែ​បាន​មក​លើ​ក្មេងស្រី​ជនជាតិ​ប៉ា​គី​ស្ថាន​

​ថ្ងៃទី​១១ ខែតុលា ឆ្នាំ ២០១៣ តាម​ប្រភព​ព័ត៌មាន Softpedia បានឲ្យដឹងថា ឆ្នាំ​នេះ​រង្វាន់​ណូបែល​សន្តិភាព​បាន​ផ្តល់​ឲ្យ​អង្គការ​មួយ​ដែល​កំពុង​ព្យាយាម​បញ្ឍប់​ការប្រើប្រាស់​អាវុ​ធ​គីមី​នៅក្នុង​ប្រទេស​ស៊ី​រី ប៉ុន្តែ​មនុស្ស​ភាគច្រើន​យល់ឃើញ​ថា​វា​គួ​តែ​បាន​ទៅ​លើ Malala Yousafzai ។​ Malala គឺជា​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​បាន​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​ការហាមឃាត់​ពី​ពួក​តា​លី​បង់​ក្នុង​ការអប់រំ​ក្មេង​ស្រី​នៅ​តាម​ភូមិ​របស់​នាង​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​។ នាង​មាន​ប្លុក​ផ្ទាល់ខ្លួន​មួយ​តែងតែ​បង្ហាះ​រូប​ត្រឹម​តែ​ក្បាល​ប៉ុណ្ណោះ ប៉ុន្តែ​នាង​គឺជា​ក្មេងស្រី​ម្នាក់​ដែល​អាច​ធ្វើឲ្យ​សេដ្ឋកិច្ច​មាន​សន្ទុះ​ងើបឡើង​យ៉ាងខ្លាំង​។​ ​ខណៈ​ដែល​ការងារ​របស់​អង្គភាព​ប្រឆាំងនឹង​ការប្រើ​អាវុធ​គីមី​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ការដោះស្រាយ​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ស៊ី​រី ដែល​បាន​ធ្វើ​ចេញពី…

ចិន​ហាម​មន្ត្រី​យក​លុយ​រដ្ឋ​ទៅ​ចាយ​នៅ​ថ្ងៃ​សែន​ព្រះ​ខែ​

​ក្រុមមន្ត្រី​ចិន​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ ម្សិលមិញ​នេះ​ថា រដ្ឋាភិបាល​ចិន​កំពុង​ហាម​ក្រុម​មន្ត្រី​ទាំង​អស់​ពី​ការ​យក​លុយ​រដ្ឋ​ទៅ​ទិញ​នំ ដើម្បី​ធ្វើ​ជា​អំណោយ និង​ដើម្បី​សែន​ព្រះ​ខែ​ក្នុង​អំឡុងពេល​បុណ្យ​សែន​ព្រះ​ខែ ដែល​នឹង​ប្រា​រព​ឡើង​នៅ​ខែ​ក្រោយ​។​ ​បំរាម​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីន​ភីង ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​និង​ដើម្បី​ស្តារ​ការជឿជាក់​និង​ការស្មោះត្រង់​ឡើងវិញ​នៅក្នុង​បក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុងកាន់​អំណាច​នេះ​។​ ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​ចិន បាន​និយាយថា បើសិនជា​មាន​ករណី​រំលោភ​លើ​បម្រាម​នេះ នឹង​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​។​ព្រម​ជាមួយ​គ្នា​នេះ​ផង​ដែរ ក៏​បាន​ហាម ពី​ការប្រើប្រាស់​លុយ​រដ្ឋ​ដើម្បី​ចំណាយ​លើ​កម្មវិធី​ជប់លៀង​អាហារ​ថ្លៃៗ និង​ការសម្តែង​សិល្បៈ​ធំៗ​នៅក្នុង​អំឡុង​ពេល​បុណ្យ​សែន​ព្រះ​ខែ​។​…

៨ចំណុច ​ដែល​ទប់​ស្តាត់ការ​ញៀន​សិច​

​អ្នក​មិន​អាច​និយាយ​អំពី​សិច ហើយ​អ្នក​ក៏​មិនដឹង​ពី​របៀប​ដើម្បី​កម្ចាត់​ការ​ញៀន​នៃ​សិច និង​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យមាន​ការស្អប់​សិច​នោះដែរ​។ ប៉ុន្ដែ​បន្ទាប់​ពី​រយៈពេល​ដែល​អ្នក​បាន​រៀបកា​រពីរ​បី​ឆ្នាំ​ដំបូង អ្នក​ពិតជា​មាន​អារម្មណ៍​សុខ​ស្រួល​ជាមួយនឹង​ជីវិត​នៃ​សិច ប៉ុន្តែ​យូរៗ​ទៅ​អ្នក​នឹង​មាន​ការធុញទ្រាន់​នឹង​ទង្វើ​ដដែលៗ​ជាមួយនឹង​ដៃគូរ​របស់​អ្នក​។​ ​សូម​មើល​ពី​គន្លឹះ​សាមញ្ញ​សម្រាប់​ដោះស្រាយ​បញ្ហា​ញៀន​សិច​ ១. សារភាព​ថា​អ្នក​ញៀន​សិច​ ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​នេះ ជាដំបូង​អ្នក​ត្រូវ​ហ៊ាន​ទទួល​យក​បញ្ហា​នេះ​។ អ្នក​គួរតែ​សារភាព​ទៅ​ដៃគូ​របស់​ខ្លួន ហើយ​គួរតែ​មាន​ការពិភាក្សា​មួយ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​សម្រេច​លើ​វិធានការ​ដែល​ចាំបាច់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។​ ២. សិក្សា​បន្ថែម​ ​អ្នក​មិន​ត្រូវ​និយាយ​រឿង​រាវ​ដែល​ទាក់ទង​និង​ផ្លូវភេទ​នៅ​ក្នុង​សាលារៀន​បានទេ ឬ​ស្វែងយល់​អំពី​គន្លឹះ និង​ល្បិច​ដែល​ទាក់ទង​ទៅ​នឹង​ការ​រួមភេទ​ឡើយ…

ស្ត្រី ៤០ នាក់​ជួបជុំគ្នា​ដើម្បី​ការការពារ​ឧក្រិដ្ឋកម្ម​ក្នុង​តំបន់​

​ស្ត្រី​ជា​ង ៤០ នាក់​ជា​កងទ័ព ដែល​មកពី Tierra Colorada បាន​ចូលរួម ក្នុង​កងវរសេនាធំ ដើម្បី​ចូលរួម ប្រយុទ្ធប្រឆាំង និង​ឧក្រិដ្ឋកម្ម ដែល​ធ​ញ​វើ​ឡើងនៅ ភាគ​ត្បូង​នៃ​ទីក្រុង Xaltianguis ក្នុង​ប្រទេស​មិច​ស៊ិកូ​។​ ​សមាជិក​សរុប​នៃ​កងទ័ព​ស្ត្រី​នេះដែរ សរុប​គឺ ១៤០ នាក់ ដែល​រៀបចំឡើង​ដោយ​អង្គការ…