អាណោចអាធ័មណាស់! យុវជន​ម្នាក់​បើក​គោ​យន្ត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​គៀប​ជាប់នឹង​មែក​ចន្ទី​ស្លាប់​

​កោះកុងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជន​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​ ដោយសារ​តែ​ឈរ​បើក​គោ​យន្ដ​ថយក្រោយ​មិន​ប្រយ័ត្ន ​បណ្តាល​ឲ្យ​កៀប​ក​នឹង​មែក​ចន្ទី​ ។​ ករណី​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ ស្ថិត​នៅ​ភូមិ​ស្រែ​ត្រាវ​ ឃុំ​ថ្ម​ស​ ស្រុក​បូ​ទុម​សាគរ​ ខេត្តកោះកុង​ ។​ ​សព​ជនរង​គ្រោះ​មានឈ្មោះ​ គួ​ង​ គួ​ក​…

អាណោចអាធ័មណាស់! បុរសម្នាក់ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូមិនត្រង់ផ្លូវ រ៉េចង្កូតបុក បុករថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រថយន្តម៉ាកតូយ៉ូតា ព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9192 យ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ…

ជនបរទេសបើករថយន្តលឿន ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញៈ នៅវេលាម៉ោង១២និង០០នាទីយប់ នាពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្តម៉ាកហាយឡែនឌ័រ មួយគ្រឿង ជ្រុលចង្កូតបុកចូលផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មួយគ្រឿង…

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តក្រឡុកស៊ីម៉ងត៍ រ៉ឺម៉កនិងម៉ូតូគប់ជ្រុង បណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់ម្នាក់

ភ្នំពេញៈ នាវេលាម៉ោង០១និង២៩ នាទីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងគួរឲ្យព្រឺខ្លាច រ៉ឺម៉កបើកវ៉ាជែង ត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បុកពីក្រោយ និងជ្រុលទៅបុកម៉ូតូគប់ជ្រុងមួយគ្រឿតទៀត បណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតរងរបួសធ្ងន់ ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ម្តុំស្តុបបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍៖…

រថយន្ត FORD RAPTER បើកបុកសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នាវេលាម៉ោង ១១និង៥០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ មានករណីរថយន្តស៊េរីទំនើប FORD RAPTER មួយគ្រឿងបើកបោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុកឡើងសួនច្បារស្ថានីយប្រេងឥន្ធនៈភីធីធី រងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះ ស្ថិតត្រង់ចំណុចខាងមុខស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្ដោយផ្លូវ៥៩៨កែងនិងផ្លូវ១៨០០ ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក…

កាំភ្លើង​AK57មួយដើម ត្រូវបុរសវ័យចំណាស់​ម្នាក់ ​ទៅ​បង់សំណាញ់បាន​ប្រទះ​ឃើញ ហើយយកទៅ​ប្រគល់​ជូន​សមត្ថកិច្ច​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ព្រឹក​ មាន​ប្រជាពលរដ្ឋ​ឈ្មោះ​ ទេស​ គៀន​ ភេទ​ប្រុស​ អាយុ​៦៤​ ឆ្នាំ​ រស់នៅ​ភូមិ​ផ្លូវបំបែក​ ឃុំ​ព្រៃ​ស្វាយ​ ស្រុក​មោង​ឫ​ស្សី​ ខេត្តបាត់ដំបង​ បាន​មក​រាយការណ៍​មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃ​ស្វាយ​ គាត់​បាន​ប្រទះ​ឃើញ​អាវុធ​វែង​ចំនួន​០១​…

បុរសម្នាក់ជិះ​ម៉ូតូលឿន​វ៉ាជែងបុក​រថយន្ត​ ​បណ្តាល​ឲ្យដួលបោកបាក់ក​ស្លាប់​បាត់​បង់ជីវិត

ភ្នំពេញៈ​ ​នា​វេលា​ម៉ោង​១០និង០០នាទីយប់​ថ្ងៃទី​២១ ខែតុលា ​ឆ្នាំ​២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរស​ម្នាក់​ជិះ​ម៉ូតូ​​លឿន​វ៉ាជែង​ជ្រុល​ទៅ​បុក​រថយន្តToyota Prius ​មួយ​គ្រឿង ​កំពុង​បត់​ឆ្លង​ផ្លូវ បណ្តាលឲ្យដួលបាក់កស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ទីតាំងស្ថិតតាមបណ្ដោយ​ផ្លូវ​២៨ ​កែងនឹង​ផ្លូវ​បេតុង​ ​សង្កាត់​គោកឃ្លាង​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។ ហេតុការណ៍៖ ​នៅ​មុន​ពេល​កើតហេតុ​…

បុរស ២នាក់ រថយន្តតូយ៉ូតាព្រូស បើកបុកបង្គោលភ្លើងថ្ម បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ មានករណីបុរសម្នាក់ស្រវឹងស្រាជោកជាំ បើករថយន្តព្រូសមួយគ្រឿង បុកស្លាកប៉ាណូ និងបង្គោលភ្លើង បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវវ៣៥៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសពីរនាក់ ស្រវឹងជោកជាំបើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ប្រផេះ ពាក់ស្លាកលេខ…

ស្រ្តីម្នាក់បើករថយន្តPrius រេចង្កូតជ្រុលទៅបុកLexus ​GX470 បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ​ នា​វេលា​ម៉ោង​១២និង១០នាទី​យប់រំលង​អធ្រាត្រ​ឈានចូលថ្ងៃ​ទី​២១ ខែតុលា​ ឆ្នាំ​២០២២ រថយន្ត Toyota Prius ​មួយ​គ្រឿង ​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន ​រេចង្កូត​ជ្រុល​ទៅ​បុក​រថយន្តLexus ​GX470 មួយគ្រឿង​បើកបញ្ច្រាស​ទិសដៅ​គ្នា ​បណ្ដាល​ឲ្យ​រងការខូចខាត​យ៉ាង​ដំណំ ទីតាំងមុខ​ក្លឹប​កម្សាន្ត ​DOT ​ស្ថិតតាមបណ្ដោយ​ផ្លូវ​១៩៨៦​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ​។…

បុរសម្នាក់បើក Pass App បុករថយន្តឈប់លើផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ

ភ្នំពេញៈ នៅវេលាម៉ោង០២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងម៉ូតូ Pass App មួយគ្រឿង បុកពីក្រោយរថយន្តចតចោលពេញទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ម្តុំខាងកើតស្តុបវត្តឫស្សីសាញ់ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូ Pass…