រថយន្ត Ford Rapter ស្លាកលេខកម្ពុជា បុកម៉ូតូ១គ្រឿង បណ្តាលឲ្យបុគ្គលិក Foodpanda រងរបួសបែកក្បាល

ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តម៉ាក Ford Rapter មួយគ្រឿង ខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូហុងដាឌ្រីម ឈប់លើចិញ្ចើមផ្លូវ ត្រង់ចំណុចស្តុប បណ្តាលឲ្យបុរសម្នាក់ ជាបុគ្គលិក Foodpanda រងរបួសបែកក្បាល ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ផ្សារដេប៉ូទី៣…

ល្បិចថ្មីទៀតហើយ!​ សូមប្រុងប្រយ័ត្ន ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ

ភ្នំពេញៈ (ព័ត៌មានបឋម) ល្បិចថ្មីទៀតហើយ!​ ករណីជនសង្ស័យមកធ្វើទិញទូរសព្ទ ២គ្រឿង ហើយឆក់រត់ ម្តុំផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាវេលាម៉ោង ៦និង៥០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យ បានជិះម៉ូតូមកឈប់ចតនៅមុខតូបលក់ទូរសព្ទខាងលើ រួចដើរចូលទៅសួរ និងសុំទូរសព្ទម៉ាក 11Pro…

រថយន្ត ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាល ៥នាក់ នៅស្រុកបូទុមសាគរ

កោះកុង: នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៤និង១៣នាទីរសៀល លើផ្លូវជាតិលេខ៤៨ ចន្លោះkm៥៥-៥៦ នៅចំណុចក្លោងទ្វារវត្ត (ហៅវត្តភ្នំត្រងោល) ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ។ បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក សាំយុង ពណ៌ស ពាក់ស្លាកលេខ…

អាណោចអាធ័មណាស់! កុមារីម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្ត​បុក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតមួយរំពេច

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃពុធ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកកុមារីកំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះ កើតឡើងនៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ…

ករណីរថយន្តបុកជាមួយម៉ូតូ ជិះឆ្លងផ្លូវបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅកន្លែងកើតហេតុ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃចន្ទថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៣និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង រថយន្តបុកជាមួយម៉ូតូ ជិះឆ្លងផ្លូវបណ្ដាលឲ្យមនុស្ស០១នាក់ស្លាប់នៅកន្លែងកើតហេតុ ហេតុ ការណ៍នេះកើតឡើងនៅចំណុចផ្លូវជាតិលេខ០៥ ចន្លោះគីឡូម៉ែត្រលេខ ២០៤-២០៥ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា…

គួរឲ្យសូរណាស់! កុមារីម្នាក់ងូតទឹកលេងក្នុងធុងជ័រតែម្នាក់ឯង បណ្តាលឲ្យដាំក្បាលចូលឈ្លក់ទឹកស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​រន្ធត់ណាស់នេះក៏បណ្តាលមពីកត្តាធ្វើប្រហែសរបស់ឪពុកម្តាយ ខ្វះការប្រុងប្រយ័ត្នចំពោះកូននៅតូច បណ្តែតបណ្តោយឲ្យងូតទឹកលេងម្នាក់ឯង ។​ ជាក់ស្តែងក្មេងស្រីម្នាក់អាយុទើប០៣ឆ្នាំ បានច្រឡោតក្បាលចូលក្នុងធុងជ័រ សម្រាប់ដាក់ទឹកដែលមានកម្ពស់ប្រហែល៦តឹក បណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង៥០នាទីល្ងាច ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល…

រន្ធត់ណាស់! រថយន្តបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមានក្មេងអាយុ៦ខែម្នាក់

ពោធិ៍សាត់ៈ នៅថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៦និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តនិងម៉ូតូបើកបរស្របទិសគ្នាពីកើតទៅលិច រថយន្តបុកម៉ូតូពេញទំហឹង បណ្តាលអោយមនុស្សចំនួន០៣នាក់ស្លាប់ មានស្រី០២នាក់ និងក្មេងប្រុសម្នាក់អាយុ៦ខែ នៅលើផ្លូវលេខ…

​រថយន្ត​ដឹក​ទឹក​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ បើកថយក្រោយកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យស្លាប់ម្នាក់​និងរង​របួស​ម្នាក់​

ពោធិ៍សាត់ៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ ស្ត្រី​ម្នាក់​បាន​ស្លាប់​និង​កន្លែង​កើតហេតុ​ ឯ​បុរស​ម្នាក់​ទៀត​រង​របួសស្រាល​ ដោយសារ​រថយន្ត​ដឹក​ទឹក​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ថយក្រោយ​កិន​ម៉ូតូ​និង​មនុស្ស​ ។​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​រសៀល​ម៉ោង​២​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ទួល​គ្រួ​ស​ សង្កាត់​ចំរើន​ផល​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ ។​ ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ក្រុង​ពោធិ៍សាត់ ​បាន​ឲ្យ​ដឹង​ថា​…

ម៉ូតូឈប់ពីក្រោយអេស្កាវ៉ាទ័រ លុះអេស្កាវ៉ាទ័ររយ៉ែថយក្រោយ បណ្តាលឲ្យកិនស្លាប់មនុស្ស ២នាក់ ស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃចន្ទ ០៩រោច ខែភទ្របទ ឆ្នាំខាលចត្វា ស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ៨និង១៥នាទីព្រឹក មាន ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវលំន ចំនុចភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សភាពនៃរឿងហេតុ៖ នៅថ្ងៃ.ខែ.ឆ្នាំ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ខ្ទាតឡើងចិញ្ចើមផ្លូវបុកបង្គោលភ្លើង បណ្តាលឲ្យក្មេងតូចម្នាក់រងរបួស

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ម៉ែកសឺដែស មួយគ្រឿង បើកបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន បុករថយន្ត Toyota Prius ជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាត និងរងរបួសក្មេងតូចម្នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ១០០៧ កែងនឹងផ្លូវ១៩៨០ សង្កាត់ភ្នំពេញថ្មី…