ឃាត់ខ្លួនមុខសញ្ញាប្រើសារធាតុញៀន តែងរករឿងវាយដំប្រពន្ធញឹកញាប់ ហើយគំរាមថាប្រយ័ត្នឡានពេទ្យមកជួយមិនទាន់
កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងផឹកស្រាជាប្រចាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ករណីហិង្សាដោយចេតនា ក្រោយពីវាយដំរករឿងប្រពន្ធញឹកញាប់ ទោះជាសមត្ថកិច្ចអប់រំច្រើនលើកច្រើនសាក៏ដោយ ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩និង០០នាទី ចំណុចភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…