ករណីម៉ូតូ ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ២នាក់
ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃអង្គារ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនិងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៧និង០៧នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ នៅលើផ្លូវលំក្រាលគ្រួសក្រហម ត្រង់ចំណុចអូរស្រឡៅ ភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ…