ករណីរថយន្តបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស ២នាក់រងរបួសធ្ងន់ស្រាល

ពោធិ៍សាត់ៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកជាមួយម៉ូតូជិះបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ លេខ២០៥-២០៦ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃច័ន្ទ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីសក័ ព ស ២៥៦៥ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២…

រថយន្តកូរេដឹកត្រីមួយគ្រឿង បើកគេចម៉ូតូកង់បីរេចង្កូតឡើងសួនច្បារ បុកបង្គោលភ្លើងក្រឡាប់ផ្ងារជើង

ភ្នំពេញៈ នៅវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកូរេដឹកត្រីមួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន គេចម៉ូតូកង់បីមួយគ្រឿង រេចង្កូតជ្រុលទៅឡើងខឿន សួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់មួយដើម បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ត្រីចោលពេញផ្លូវ ទីតាំងកន្លែងកើតហេតុ ស្ថិតត្រង់ចំណុចក្បែរវត្តខ្មួញ តាមបណ្ដោយផ្លូវហាណូយ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។…

បុរសម្នាក់បើករថយន្តឡុចស៊ីស RX400h ដល់ចំណុចផ្លូវកោងជ្រុលចង្កូត បុកដើមលឿងរាជបាក់ដួលដល់ដី

ភ្នំពេញៈ នៅវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកបររថយន្តឡុចស៊ីស RX400h មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវកោងជ្រុលឡើងចិញ្ចើម ផ្លូវទៅបុកដើមលឿងរាជមួយដើម ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ៣៧១ សុឡា ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់…

ក្មេងស្រីម្នាក់ត្រូវបានជួយសង្គ្រោះបន្ទាប់ពីចាប់ជំរិតដោយបុរសម្នាក់ដែលនាងបានជួបនៅលើកម្មវិធី Roblox

ក្មេងស្រីអាយុ ១៣ឆ្នាំម្នាក់ត្រូវបានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីនាងត្រូវបានបុរសម្នាក់ចាប់ជំរិតដែលនាងបានជួបតាមរយៈកម្មវិធីហ្គេម Roblox របស់កុមារ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន BBC។ Roblox គឺជាហ្គេមកុមារដ៏ពេញនិយមបំផុតមួយនៅក្នុងពិភពលោក ដែលអាចឱ្យអ្នកលេង លេងហ្គេមជាមួយមិត្តភ័ក្រឬមនុស្សមិនស្គាល់ ហើយដែលមានអ្នកប្រើប្រាស់ចំនួនប្រមាណ ១៥០លាននាក់ក្នុងមួយខែ។ អាជ្ញាធរបានឱ្យដឹងថាពួកគេបានចាប់ខ្លួនជនសង្ស័យឈ្មោះ Howard Graham បន្ទាប់ពីបានរកឃើញថាគាត់បានបញ្ចុះបញ្ចូលក្មេងស្រីវ័យក្មេងនេះឱ្យចាកចេញពីផ្ទះរបស់នាងក្នុងរដ្ឋ Kansas សហរដ្ឋអាមេរិក បន្ទាប់ពីពួកគេចាប់ផ្ដើមទំនាក់ទំនងបានតែពីរថ្ងៃនៅលើកម្មវិធី។…

ចិន ព្រមានឱ្យពលរដ្ឋរបស់ខ្លួន ប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព នៅសហរដ្ឋអាមេរិក

(ប៉េកាំង)៖ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានព្រមានពលរដ្ឋរបស់ខ្លួនដែលកំពុងរស់នៅក្នុងសហរដ្ឋអាមេរិក ឱ្យបង្កើនការប្រុងប្រយ័ត្ន ខ្ពស់បំផុតចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ដោយបញ្ជាក់ពីការបារម្ភពីស្ថានភាពសន្តិសុខនៅទីនោះ។ «វាអាចនឹងមានការស្អប់ ឬការរើសអើងប្រឆាំងជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិក ហើយពលរដ្ឋអាស៊ីអាចនឹងប្រឈមមុខនឹងការវាយប្រហារ ដែលបង្កឡើងដោយការរើសអើង ដែលនេះនឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពពលរដ្ឋចិន»។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ គេហទំព័ររបស់ស្ថានទូតចិននៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ បើតាមស្ថានទូតចិន និស្សិត និងអ្នកធ្វើការជាជនជាតិចិន នៅក្នុងសហរដ្ឋអាមេរិកគឺស្ថិតនៅក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះជាងគេ៕ ប្រភព៖…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង ០២ និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមារីហាយប្រ៊ីត មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿង កំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងត្រង់ចំណុចក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

សំណាងមិនបង្កឲ្យមានអ្នករបួស! សង្ស័យខ្វះការប្រុងប្រយ័ត្ន ទើបធ្លាក់គ្រឿងចក្រសម្រាប់បុកគ្រឹះពីលើរថយន្ត

ភ្នំពេញៈ ពិតជាសំណាងមែនទែន ដែលរថយន្តដឹកគ្រឿងចក្រសម្រាប់បុកគ្រឹះ មួយគ្រឿង កំពុងបើកបរ ស្រាប់តែរអិលធ្លាក់គ្រឿងចក្រចេញពីរថយន្ត សំណាងល្អគ្រាន់តែខូចខាតតែសម្ភារ: ហេតុការខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅតាមផ្លូវ៣០ម៉ែត្រ ខាងលិចបុរីសន្តិភាព២ ចំណុចភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។…

រងរបួសធ្ងន់ស្រាលចំនួន០៣នាក់ បន្ទាប់ពីបុរសម្នាក់បើករថយន្តហ្វតមួយគ្រឿង ជ្រុលទៅបុករថយន្តភ្លើងពេញទំហឹង

ភ្នំពេញៈ នៅវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់បើកបររថយន្ត លក្ខណៈគ្រួសារបានបោះពួយយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថភ្លើងកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យវិលមួយជុំ សំណាងល្អរងរបួសស្រាល រថយន្តខូចខាតមួយកំណាត់មុខយ៉ាងដំណំ ចំណែកឯរថភ្លើងបើកបន្តទៅមុខ បាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។…

ម៉ូតូមួយគ្រឿងបើកបរក្នុងល្បឿនលឿន បុករថយន្តឆ្លងកាត់ផ្លូវពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល០៣នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១១ និង ៤០ នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្ត Audi Q7 កំពុងបើកឆ្លងកាត់ផ្លូវចំពាក់កណ្តាល ពេញកំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ1007 កែងនឹងផ្លូវ1980…

កម្មវិធី Metaverse អនុញ្ញាតឱ្យក្មេងជំទង់ចូលទៅក្នុងក្លឹបនិម្មិតសម្រាប់មនុស្សពេញវ័យ

បើតាមការស៊ើបអង្កេតរបស់សារព័ត៌មាន BBC កាលពីពេលថ្មីៗនេះបានរកឃើញថាកម្មវិធីមួយចំនួនដែលមាននៅក្នុងកម្មវិធី Metaverse មានភាពប៉ះពាល់ខ្លាំងទៅលើសុខមាលភាពរបស់កុមារ ដោយសារតែមិនមានការគ្រប់គ្រងច្បាស់លាស់ពីក្រុមហ៊ុន Meta។ Metaverse គឺជាបច្ចេកវិទ្យាសម្រាប់អ្នកលេងហ្គេមដែលបានពាក់កាសនិម្មិត (virtual reality headset) ដើម្បីឱ្យពួកគេមានអារម្មណ៍ថា គេកំពុងតែស្ថិតនៅក្នុងស្ថានភាពនោះពិតៗ ប៉ុន្តែបច្ចេកវិទ្យានេះកំពុងត្រូវបានកែសម្រួលសម្រាប់ការប្រើប្រាស់នៅក្នុងស្ថានភាពផ្សេងទៀតមានដូចជា ការប្រកបការងារ ការប្រគំតន្ត្រី ដំណើរកម្សាន្ត ឬការទស្សនាភាពយន្តជាដើម។ នៅក្នុងការស៊ើបអង្កេតនេះ…