ហ៊ីយ៉ាន់ដាយមួយគ្រឿង បើកបុករថយន្តបែនធុនធំដឹកដីបត់ឆ្លងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តម៉ាកហ៊ីយ៉ាន់ដាយ អ្នកបើកបរខ្វះកាប្រុងប្រយ័ត្ន បុករថយន្តបែនដឹកដីបើកបត់ឆ្លងផ្លូវ បណ្តាលរងការខូចខាតទាំងសងខាង ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង០៧និង៤៥នាទីព្រឹកថ្ងៃ ទី២៦ ខែកម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាននៅកន្លែងកើហេតុ…

រថយន្តម៉ាស្ដាបុកគូទឡានក្រុងពេញទំហឹង បណ្ដាលឲ្យខូចខាតយ៉ាងដំណំមួយកំណាត់មុខ

ភ្នំពេញៈ នៅវេលាម៉ោង ១១ និង ៣០ នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសពីរនាក់បើក រថយន្តស៊េរីទំនើប បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុករថយន្តក្រុង បិទឡូហ្គោខារ៉ាបាវ ពីក្រោយពេញទំហឹង បណ្ដាលឲ្យខូចខាតមួយកំណាត់មុខយ៉ាងដំណំ ទីតាំងស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សសែនជ័យ…

ក្មេង៣ម្នាក់នាំគ្នាចុះងូតទឹកទន្លេ បណ្តាលឲ្យលង់ទឹកស្លាប់ម្នាក់ នៅស្រុកល្វាឯម

កណ្ដាលៈ នៅថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស័ករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១២ និង ៥០នាទី ចំណុច មាត់ច្រាំងទន្លេមេគង្គ ភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងកើតហេតុ

កណ្តាលៈ នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទី នៅលើផ្លូវលេខ ៣៨១A ភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា…

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសបាក់ជើង

បន្ទាយមានជ័យៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា បុរសអ្នកបើកម៉ូតូម្នាក់ ត្រូវរថយន្តបុករួចបើកគេចខ្លួន បាត់ដោយសុវត្ថិភាព ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០៧ យប់ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំឆ្លូវ​ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣…

សម្តេចតេជោ ហ៊ុន សែនអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខណៈមានអ្នកស្លាប់ជាបន្តបន្ទាប់ដោយសារ ជំងឺកូវីដ-១៩ និងមេរោគបំប្លែងថ្មីអូមីក្រុង

Mc ៖សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋរស់ នៅរាជធានីភ្នំពេញ រួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ដែលរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ករណីស្លាប់បានកើត ឡើងជាបន្តបន្ទាប់។ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញនាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហា…

សម្ដេចតេជោ ហ៊ុន សែន ៖ មិនមានការបិទខ្ទប់ប្រទេសនោះទេ បើទោះបីជាអ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង»កំពុងកើនឡើង

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់អះអាងថា ក្នុងដំណែងជានាយករដ្ឋមន្ត្រី ដែលមានសិទ្ធិអំណាចពេញលេញក្នុងការបញ្ជាបិទ ឬបើក គឺសម្ដេចមិនអនុវត្តន៍នូវវិធានការបិទខ្ទប់ប្រទេសឡើងវិញនោះទេ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋកុំឱ្យមានការជ្រួលច្របល់នាំគ្នាទៅទិញអីវ៉ាន់ស្តុកទុកនោះ។ ក្នុងខណៈអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា…

សាមញ្ញងាយៗ! ដោះស្រាយបញ្ហា ខើចអញ្ចាញតាមរូបមន្តធម្មជាតិ

ប្រសិនបើ អញ្ចាញ អ្នក កំពុង ខើច នោះ វា អាចជា សញ្ញា មួយ នៃ ជំងឺ អញ្ចាញធ្មេញ ហើយ ! បញ្ហា នេះ អាច កើតឡើង កំឡុង…

សូមមានការប្រុងប្រយ័ត្នជាមួយនឹងលេខទូរសព្ទធនាគារដែលលោកអ្នកទទួលបានពីការស្វែងរកអនឡាញ

កាលពីពេលថ្មីៗនេះសារព័ត៌មាន Channel News Asia បានផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នជាមួយនឹងការបោកបញ្ឆោតតាមរយៈ ការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយជាមួយនឹងកម្មវិធីស្វែងរក Google។ ជាមួយនឹងការបោកបញ្ឆោតនេះ ជនខិលខូចបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មបន្លំធ្វើជាធនាគារជាមួយនឹងកម្មវិធីស្វែងរក Google ដើម្បីឱ្យតំណភ្ជាប់និងលេខទូរសព្ទរបស់ពួកគេត្រូវបានបង្ហាញមុនគេ នៅពេលដែលជនរងគ្រោះធ្វើការស្វែងរកព័ត៌មានបន្ថែមរបស់ធនាគារ។ ជាឧទាហរណ៍ កាលពីខែធ្នូកន្លងទៅ ជនរងគ្រោះម្នាក់បានធ្វើការទំនាក់ទំនងទៅធនាគារតាមរយៈទូរសព្ទដែលគាត់ទទួលបានពីការស្វែងរកនៅក្នុងកម្មវិធី Google ដោយសារតែគាត់មានបញ្ហាមួយចំនួនជាមួយនឹងគណនី។ ជនខិលខូចបានបន្លំខ្លួនធ្វើជាបុគ្គលិករបស់ធនាគា ហើយបានប្រើវិធីសាស្ត្រផ្សេងៗឱ្យជនរងគ្រោះមានការជឿទុកចិត្ត និងយល់ព្រម…

ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកគូទរថយន្តកំពុងចតចោល បណ្ដាលឲ្យរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្ន ទៅបុកពីក្រោយរថយន្ត ដែលកំពុងចតចោល បណ្ដាលឲ្យរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥ (ផ្លូវបិទមិនឲ្យធ្វើចរាចរណ៍) ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ស្ថិតនៅភូមិ សារវ័ន្ត ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក…