អាជ្ញាធរ FBI បានចេញសេចក្តីប្រកាសឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់ QR កូដ
QR កូដ (Quick Response) គឺជាបច្ចេកវិទ្យាដែលអាចឱ្យលោកអ្នកស្កេនរូបភាពកូដ ដើម្បីចូលទៅកាន់គេហទំព័រ ទាញយកកម្មវិធី បើកទីតាំង ឬធ្វើការផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស។ ការប្រើប្រាស់ QR កូដត្រូវបានកើនឡើងខ្លាំងក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ដោយសារតែទាំងអាជីវករនិងអ្នកប្រើប្រាស់បានងាកមកប្រើបច្ចេកវិទ្យានេះដើម្បីចៀសវាងពីការប៉ះពាល់ដោយផ្ទាល់។ ទោះជាយ៉ាងណាក្ដី អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នព្រោះជនខិលខូចកំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះ ដោយប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅនឹងគេហទំព័រដែលមានមេរោគ…