រន្ធត់ណាស់! រថយន្តស៊េរីទំនើប បើកបុកម៉ូតូស្គុពីមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើងមានរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាស្គុបភី មួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ធ្ងរ ទីតាំងកន្លែងកើតហេតុចំណុចខាងកើតផ្សារអូរឫស្សី ស្ថិតតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។…

បើកវ៉ាជែងខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តប្រមូលសំរាម បណ្តាលឲ្យរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មា​នករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ឡើងរថយន្ត CHEVROLET COLORADO មួយគ្រឿង បើកវ៉ាជែងដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកចំពីមុខរថយន្តប្រមូលសំរាម ក្រុមហ៊ុន 800SUPER បណ្តាលឲ្យរងការខូចខាត ទីតាំងកន្លែងកើតហតុ ស្ថិតត្រង់ចំណុចក្បែរស្តុបផ្សារដីហុយ តាមបណ្ដោយផ្លូវ ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ…

ការធ្វេសប្រហែសតែមួយភ្លេតនាំឲ្យបាត់បង់មនុស្សជាទីស្រឡាញ់ ដូច្នេះគ្រប់អាណាព្យាបាល ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្មេងប្រុសអាយុទើបតែ០១ខួប០៧ខែម្នាក់ បានបាត់បង់ជីវិតខណៈរមៀលធ្លាក់ចូលក្នុងទឹកស្រះចម្ងាយប្រមាណ ៣០ម៉ែត្រ ខាងកើតផ្ទះដោយគ្មានអ្នកណាបានដឹង ។ ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៤ល្ងាច ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ នៅភូមិព្រៃចង្ហាកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ នគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា​…

បើកតម្រាកាត់សុបិន៖ យល់សប្តិថា បង់សំណាញ់ បានត្រីច្រើន​ តើនឹងមានលាភមែនឬ?

បើយល់សប្តិឃើញ បង់សំណាញ់ បានត្រីច្រើន​ ជើងលេខឆ្លើយថា ចូរប្រយ័ត្នរឿងអារម្មណ៍តានតឹងធុញថប់​ ដែលនឹងមានផលអាក្រក់ដល់សុខភាព ទាំងខាងរាងកាយ និងផ្លូវចិត្ត។ ជាអំឡុងពេលដែលមនុស្សភាគច្រើន ចូលមកសុំការជួយសង្គ្រោះពីលោកអ្នក ដោយសារតែពួកគេ មានបញ្ហាលំបាក រហូតធ្វើឱ្យលោកអ្នកមានអារម្មណ៍អាណិត និងត្រូវតែចូលទៅជួយយកអាសា។ ចំពោះរឿងស្នេហាវិញ សូមប្រាប់ថា បើជាមនុស្សនៅលីវ​ អំឡុងពេលនេះ សេចក្ដីស្នេហានឹងលេចធ្លោខ្លាំងណាស់​ ហើយលោកអ្នកអាចនឹងក្លាយជាមនុស្ស…

ចំណុចផ្លូវបំបែកជាបួន បើកបរមិនប្រយ័ត្នរៀងៗខ្លួន បណ្តាលឲ្យបុកគ្នារងការខូចខាតទាំងសងខាង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តសាំយ៉ុង បុកជាមួយរថយន្តលាយបេតុង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២និង២និង២៥នាទីរសៀល ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងបំបែកជា៤ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹកមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Q-0121…

សូមប្រុងប្រយ័ត្នជាមួយនឹងអុីម៉ែល ឬសារក្លែងបន្លំជាសារមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគ

Phishing គឺជាការផ្ញើអុីម៉ែលក្លែងក្លាយដើម្បីបោកបញ្ឆោតជនរងគ្រោះឱ្យចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងអុីម៉ែល ដើម្បីលួចយកឈ្មោះសម្គាល់និងលេខសម្ងាត់សម្រាប់ចូលទៅក្នុងគណនីមួយចំនួន ឬដើម្បីអាចឱ្យក្រុមជនខិលខូចបញ្ចូលកម្មវិធីមេរោគទៅក្នុងកុំព្យូទ័របាន។ ទោះបីជាការបោកបញ្ឆោតតាមរយៈ phishing ត្រូវបានជនខិលខូចប្រើជាច្រើនទសវត្សរ៍មកហើយក្ដី ប៉ុន្តែការបោកបញ្ឆោតតាមរបៀបនេះគឺនៅតែមានចំនួនច្រើន។ ដូចកាលពីពេលថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ មានជនខិលខូចបានផ្ញើអុីម៉ែលបន្លំធ្វើជាអុីម៉ែលមកពីក្រុមហ៊ុន McAfee ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគដ៏ល្បីមួយ។ នៅក្នុងអុីមែលនោះជនខិលខូចបានធ្វើការបំភិតបំភ័យជនរងគ្រោះថា សុពលភាពក្នុងការប្រើប្រាស់របស់កម្មវិធី McAfee ត្រូវបានផុតកំណត់ហើយកុំព្យូទ័ររបស់ពួកគេត្រូវបានរកឃើញថាមានមេរោគ។ ដើម្បីបញ្ចុះបញ្ចូលអ្នកប្រើប្រាស់ឱ្យចុចនៅលើតំណភ្ជាប់ភ្លាមៗនោះ ពួកគេក៏បានប្រើវិធីសាស្រ្តបញ្ចុះតម្លៃដើម្បីបន្តប្រើកម្មវិធី ប៉ុន្តែនៅពេលដែលអ្នកប្រើប្រាស់ចុចនៅលើតំណភ្ជាប់នោះវានឹងបើកគេហទំព័រមួយដែលអាចឱ្យពួកគេបញ្ចូលកម្មវិធីមេរោគទៅវិញ។…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងអ្នកថ្មើរជើង បណ្ដាលឲ្យក្មេងប្រុសអាយុ ២ខួបកន្លះម្នាក់ស្លាប់

កណ្តាល: ថ្ងៃចន្ទ ១កើត ខែបុស្សឆ្នាំ ឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករាឆ្នាំ២០២២ វេលាម៉ោង ៥និង៣២នាទីល្ងាច នៅចំណុចកំណាត់ផ្លូវលំ ស្ថិតក្នុងភូមិព្រែករៃ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល។ ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កណ្តាល…

រថយន្តបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កណ្ដាលៈ នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័កព.ស២៥៦៥ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ម៉ោង ៤និង០៥នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ លើផ្លូវជាតិលេខ១ ចន្លោះKM ២០-២១ ចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។…

ចិនបើករថយន្តលឿនរេចង្កូតបុកគំរបលូ ក្រឡាប់ទៅបុកបង្គោលភ្លើង បណ្តាលឲ្យខ្ទេចរងការខូចខាត

ភ្នំពេញៈ នៅវេលាម៉ោង០១ និង១០ នាទី យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្ត BMW មួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតទៅបុកគំរបមាត់លូក្រឡាប់ ទៅបុកបង្គោលភ្លើង រងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវលេខ១០០៨ ក្នុងសង្កាត់ទួលសង្កែទី២ ឫស្សីកែវ រាជធានីភ្នំពេញ ។…

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា៖ មានករណីផ្ទុះគ្រាប់បែក ២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា

មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ប៉ុន្តែគ្រាប់បែកទាំងនេះមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ករណីផ្ទុះគ្រាប់បែក បានកើនតឡើងមុនពេល មួយសប្តាហ៍ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា…