ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ ប្រចាំថ្ងៃ ១៨៩,២១៣នាក់ និងស្លាប់៣៣២នាក់ ប្រឈមមុខនឹងអូមីក្រុង

(ឡុងដ៍)៖ អាជ្ញាធរសុខាភិបាលនៅក្នុងចក្រភពអង់គ្លេស នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានរាយការណ៍ពីការកឃើញអ្នកឆ្លង COVID-19 ចំនួន ១៨៩,២១៣នាក់ និងអ្នកជំងឺ ៣៣២នាក់បានបាត់បង់ជីវិត។ ចំនួនករណីឆ្លងខាងលើនេះ គឺជាការបន្តបំបែកកំណត់ត្រាថ្មី ដោយកាលពីថ្ងៃពុធសប្តាហ៍នេះអ្នកឆ្លង ១៨៣,០៣៧នាក់ ត្រូវបានរាយការណ៍ ហើយចំនួនករណីឆ្លងទាំងនេះ មានជាប់ពាក់ព័ន្ធនឹងមេរោគបំប្លែងថ្មី Omicron។ Omicron ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេសផ្ទាល់រកឃើញថា ជារីរុសដែលមានសមត្ថភាពចម្លង បានយ៉ាងលឿនរហ័សជាងវីរុស…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកពីក្រោយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

កណ្ដាលៈ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ១០និង១៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង លើផ្លូវជាតិលេខ១១៥ ស្ថិតនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ…

ជនជាតិនីហ្សេរីយ៉ាម្នាក់! ពូកែខាងបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយដើម្បីធ្វើការបោកបញ្ឆោត ត្រូវបានតុលាការចេញដីកាឃុំខ្លួន

កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបជនសង្ស័យជនជាតិនីហ្សេរីយ៉ា ចំនួន០១នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមបណ្ដាញសង្គមបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ ឯកឧត្តម…

លោកហេង ពិទូ ប្រកាសបែកគ្នាជាមួយ ហ្វីយ៉ាតា នៅថ្ងៃគ្រិស្តម៉ាស និងទទួលកំហុសមកពីខ្លួនមានអ្នកទី៣

ទំនាក់ទំនងរវាងលោក ហេង ពិទូ និង តារាស្រី ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា កំពុងតែផ្អែមល្ហែម ហើយនឹងកាន់ដៃគ្នាដើរចូលក្នុងផ្ទះថ្មី ដែលតារាស្រីរូបនេះធ្លាប់បានបង្ហើបថា បានទិញកាលពីប៉ុន្មានខែមុននេះ ដែលគ្រោងនឹងទៅរស់នៅចុងឆ្នាំក្រោយនេះហើយ តែស្រាប់តែថ្ងៃទី ២៥ ខែ ធ្នូនេះ លោកហេង ពិទូ…

៦យ៉ាង ដេីម្បីការពារសុវត្ថិភាពកូនៗ លេីបណ្តាញអ៉ីនធឺណិត!

នាយកដ្ឋានពត៌មានវិទ្យា៖ ដោយសារការរីកចម្រេីននៃបច្ចេកវិទ្យា​​ អ៉ីនធឺណិត​ បានក្លាយជាមធ្យោបាយប្រេីប្រាស់ចាំបាច់​បំផុត​មួយ បម្រេី​ដល់​សកម្មភាព​អាជីវកម្ម​ ការទំនាក់ទំនង​ ការកំសាន្ត​ និងជីវភាពរស់នៅប្រចាំថ្ងៃ​ ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាល​ជំងឺ​វីដ១៩។ ក្នុងពេលដំណាលគ្នានេះ​ បញ្ហាសុខសុវត្ថិភាពលេីបណ្តាលអ៉ីនធឺណិត​ ក៏ជាក្តីបារម្មណ៍​ចំពោះអ្នកប្រេីប្រាស់​ពិសេសសម្រាប់​កុមារាកុមារី​ដែលពុំទាន់យល់អំពីហានិភ័យ​ គ្រោះថ្នាក់​ និងបច្ចេកទេសការពារសុវត្ថិភាពលេីបណ្តាញអ៉ីនធឺណិត ហេីយពួកគេក៏ជាបុគ្គលដែលងាយរងគ្រោះក្នុងបទល្មេីសបច្ចេកវិទ្យាផងដែរ។ ដេីម្បីជា​ជំនួយ​ក្នុង​ការពារសុវត្ថិភាពកូនៗ​ លោក​អ្នក​ពី​គ្រោះថ្នាក់​ទាំងអស់​នេះ​ ក្រុមការងារបច្ចេកទេស​ សូមធ្វេីការចែករំលែកនូវ​ វិធី​សាស្រ្ត​…

សូមប្រយត្ន័! ក្រុមជនខិលខូចបានបញ្ចូលកម្មវិធីមេរោគ ទៅក្នុងការទាញយករឿងថ្មីរបស់ Spider-Man

ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុនសុវត្ថិភាពកុំព្យូទ័រ ReasonLabs បានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នក្នុងការទាញយករឿងថ្មីរបស់ Spider-Man ព្រោះក្រុមជនខិលខូចបានប្រើវិធីនេះដើម្បីបញ្ចូលកម្មវិធីមេរោគ ដែលអាចឱ្យពួកគេប្រើប្រាស់កុំព្យូទ័ររបស់ជនរងគ្រោះដើម្បីស្វែងរករូបិយប័ណ្ណកាក់ឌីជីថល។ ReasonLabs បានរាយការណ៍ថា ឯកសារដែលកំពុងត្រូវបានចែកចាយនោះមានឈ្មោះ “spiderman_net_putidomoi.torrent.exe” ជាភាសារុស្សី ឬ “spiderman_no_wayhome.torrent.exe” ជាភាសាអង់គ្លេស។ កម្មវិធីនេះក៏អាចធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួននៅក្នុងកម្មវិធីការពារមេរោគ Windows Defender ដើម្បីចៀសវាងពីការរកឃើញ។ ទោះបីជាមេរោគប្រភេទនេះមិនបានលួចទាញយកទិន្នន័យឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលអ្នកប្រើភាគច្រើនខ្លាចនៅពេលគិតអំពីមេរោគនៅលើកុំព្យូទ័ររបស់ពួកគេ…

យុវជនម្នាក់រងរបួសធ្ងន់បន្ទាប់ពីរថយន្តបុករួចបើកគេចបាត់

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង០១និង៤៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយម៉ូតូបណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ នៅចំណុចរោងដំរី ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្ដោល ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿង បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះដល់កន្លែងកើតហេតុខាងលើបានបុកយ៉ាងពេញទំហឹងជាមួយនិងម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ២០១៥ (ឡើងតែមឆ្នាំ២០២១) ពណ៌ខ្មៅ…

Update: កុមារីអាយុជាង២ឆ្នាំម្នាក់ស្លាប់ ចំណែកម្តាយមីងរបួសធ្ងន់ បន្ទាប់ពីរថយន្តបុកម៉ូតូពីក្រោយ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលបុរសម្នាក់ បើករថយន្តបែនដឹកដីធុនធំ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូពីក្រោយ បណ្ដាលឲ្យក្មេងស្រីអាយុជាង២ខួបម្នាក់ ស្លាប់នៅកន្លែងកើតហេតុ និងម្តាយមីងម្នាក់ទៀត រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩ និង៣៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ដែលស្ថិតនៅ…

បើកម៉ូតូវ៉ាជែងបណ្តាលឲ្យប៉ះទង្គិចជាមួយ រថយន្តស្លាប់ ម្នាក់ភ្លាមៗនៅស្រុកបវេល

បាត់ដំបងៈយោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃ ទី ១៨ ខែធ្នូ ឆ្នាំ ២០២១ វេលា ម៉ោង៦និង ២០ នាទី នៅ លើ កំណាត់ ផ្លូវ លេខ ៥៧ បេ ត្រង់…

សូមប្រុងប្រយ័ត្ន! ក្មេងអាយុ ១ឆ្នាំ លង់ទឹកពាងខាប់មុខផ្ទះ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេង​ប្រុស​អាយុ​ ១​ឆ្នាំ​ បាន​លង់ទឹក​ពាង​សម្រាប់​ស្រោច​ដំណាំ​ក្នុង​ចំការ​បណ្តាល​ឲ្យ​ស្លាប់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​ ១៣​និង​៣០​នាទី​ ថ្ងៃ​ទី​១៨​ខែធ្នូ​ ឆ្នាំ​២០២១​ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង​ ឃុំ​អូរ​ប្រាសាទ​ ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ​ ។​ ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​៖​ ក្មេង​រង​គ្រោះ​ឈ្មោះ​ សុភ​ត់​ រតនា​ អាយុ ១​ឆ្នាំ​ នៅ​ភូមិ​ភ្នំ​ធំ​ត្បូង​…