ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់

ទឹកស្ទឹងព្រែកត្នោតហក់ទ្បើងខ្លាំងជាបន្តបន្ទាប់ ដល់ចំណុចត្រូវប្រុងប្រយ័ត្នខ្ពស់ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សូមប្រជាពលរដ្ឋដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ យកចិត្តទុកដាក់ និងបង្កើនការប្រុងប្រយ័ត្ន។ កម្រិតកម្ពស់ទឹកនៅម៉ោង៦ព្រឹក ថ្ងៃទី១៨…

រថយន្តឡង់គ្រីស័របើកលឿនបត់ឆ្វេង បណ្តាលឲ្យក្រឡាប់រងរបួសប្រុសស្រី២នាក់

ភ្នំពេញៈ នៅវេលាម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ រថយន្តឡង់គ្រីស័រ មួយគ្រឿង បើកលឿនបត់ឆ្វេង ដោយខ្វះការប្រុងប្រយ័ត្ន បានក្រឡាប់ផ្ងារកង់ខូចខាតយ៉ាងដំណំ និងរងរបួសប្រុសស្រី០២នាក់ ចំណុចផ្លូវអ៊ា៨ កែងផ្លូវបេតុង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ រថយន្តខាងលើម៉ាកឡង់គ្រីស័រ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ…

ម៉ូតូពីរគ្រឿងបើកបុកដើមត្នោតរលំកាត់ផ្លូវ បណ្ដាលឲ្យស្លាប់ម្នាក់និង២នាក់ទៀតរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី១៧ ខែ​វិច្ឆិកា​ ឆ្នាំ២០២១ វេលា​ម៉ោង​១និង៣០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបើកបុកដើមត្នោតរលំកាត់ផ្លូវ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់ រងរបួសធ្ងន់ នៅលើផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅភូមិ​វាល​វង់​ ឃុំ​ស្នា​អន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ទោ…

សូមមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា! ឡានខូចបូមសាំង ហើយបានកាច់ប្រេីហ្គាសពេលកំពុងបេីកបរក៏ឆាបឆេះតែម្ដង

ក្រចេះៈ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៩និង០៥ នាទី នៅចំនុចភូមិត្រាំដុំ ឃុំវឌ្ឍនះ ស្រុកសំបូរ ខេត្តក្រចេះ មានករណីឆេះរថយន្តចំនួន០១គ្រឿង ម៉ាក camary (ស្វិត) ផលិតឆ្នាំ៩១ ពាក់ស្លាកលេខភ្នំពេញ 2A.2871 ឆេះខូចខាតអស់ទាំងស្រុង ។…

សូមប្រុងប្រយ័ត្ន! កម្ពុជាបន្តមានភ្លៀងធ្លាក់ ផ្គរ រន្ទះ ចាប់ពីថ្ងៃទី១៧ដល់២៣វិច្ឆិកា…

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរសព្ទវៃឆ្លាត

ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google…

ជនខិលខូចបានប្រើអុីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិក ដើម្បីចែកចាយសារក្លែងក្លាយ

ប្រព័ន្ធកុំព្យូទ័រសម្រាប់គ្រប់គ្រងអុីមែលរបស់អាជ្ញាធរ FBI សហរដ្ឋអាមេរិកត្រូវបានក្រុមជនខិលខូចធ្វើការវាយប្រហារកាលពីចុងសប្ដាហ៍នេះ ដើម្បីចែកចាយអុីមែលក្លែងបន្លំជាការព្រមានរបស់ FBI ថាប្រព័ន្ធកុំព្យូទ័ររបស់អ្នកទទួលត្រូវបានវាយប្រហារ ហើយទិន្នន័យរបស់ពួកគេត្រូវបានទាញយក។ នៅក្នុងអុីមែលនោះជនខិលខូចក៏បានធ្វើការចោទប្រកាន់ថា ការវាយប្រហារនេះគឺមកពីលោក Vinny Troia ដែល​ជា​អ្នក​គ្រប់គ្រង​ក្រុម​ហ៊ុន​សុវត្ថិភាព​ NightLion និង Shadowbyte។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ពួកគេបានផ្ញើចេញអុីមែលជាលក្ខណៈទ្រង់ទ្រាយធំចំនួនពីរលើក ដែលមានចំនួនសរុបជាង ១០ម៉ឺនអុីមែល។ ភាគច្រើនក្រុមជនខិលខូចតែងតែប្រើប្រព័ន្ធអុីមែលរបស់ក្រុមហ៊ុនដើម្បីផ្ញើអុីមែលក្លែងក្លាយ…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង០៧និង១០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានស្ត្រីម្នាក់បើកបររថយន្តតូយ៉ូតាព្រូស មួយគ្រឿង បោះពួយយ៉ាងលឿន ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង ជ្រុលបុករថយន្តហ្វតកំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងកើតហេតុត្រង់ចំណុចក្បែរផ្សារក្រមួន ស្ថិតតាមបណ្ដោយផ្លូវ១០០៧ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ ខណៈមេឃកំពុងធ្លាក់ភ្លៀងខ្លាំង គេឃើញបុរសម្នាក់ បើកបររថយន្ត…

ករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះតូបអាជីវករ ក្នុងផ្សារកំពង់ថ្មចំនួន ៨តូប និងខូត ខាតសម្ភារមួយចំនួនធំ

កំពង់ធំ៖ ខណៈកំពុងភ្លៀងរលឹមពេញមួយ យប់ ក៏មានករណីឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះតូបអាជីវករ ក្នុងផ្សារកំពង់ថ្មចំនួន ៨តូប និងខូត ខាតសម្ភារមួយចំនួនធំ តែមិនបណ្តាលឱ្យមនុស្សគ្រោះថ្នាក់ទេ កាលពីវេលាម៉ោង ២:៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។…

យុវជនម្នាក់បើកម៉ូតូលឿន​កៀរ​អ្នក​ដើរឆ្លងផ្លូវ​ បណ្តាលឲ្យ​ស្ត្រី​ម្នាក់ដួលបែកក្បាល​​របួសធ្ងន់​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១២​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៦​និង​៣០​នាទី​ នៅ​លើ​ផ្លូវ​លេខ​៥៧B1​ ត្រង់​ចំណុច​ក្រុម​ទី​០២​ ភូមិ​សួន​ស្លា​ ឃុំ​ក្តុល​តា​ហែ​ន​ ស្រុក​ប​វេ​ល​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​ម៉ូតូ​និង​ថ្មើរជើង​ បណ្តាល​អោយ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ​។​ ​លោក​វរសេនីយ៍ឯក​ សុខ​ សា​រិ​ន​ អធិការ​នគរបាល​ស្រុក​ប​វេ​ល​…