រថយន្តម៉ាកព្រូសមួយគ្រឿង បើកបរមិនប្រយ័ត្ន​ ជ្រុលចង្កូតធ្លាក់ចូល ក្នុងលូ សំណាងល្អមិនមានគ្រោះថ្នាក់ និងប៉ះពាល់អ្នកដ៏ទៃ

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តម៉ាកព្រូសមួយគ្រឿងមិនប្រយ័ត្នបានជ្រុលចង្កូតទៅធ្លាក់ចូល ក្នុងលូបណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទីយប់ថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគាត់បានឃើញបុរសម្នាក់បើករថយន្តម៉ាកព្រូសមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2AU-1171 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យមមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតធ្លាក់ចូលក្នុងលូបណ្តាលឲ្យរថយន្តលិចក្បាលទៅក្រោម សំណាងល្អមិនមានគ្រោះថ្នាក់ដល់អ្នកជិតខាងហ្នឹងតៃកុងរថយន្ត។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ពិនិត្យឃើញថាមិនប៉ះពាល់ទៅលើប្រជាពលរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋក៏ឱ្យម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចទៅជួសជុលដោយខ្លួនឯង៕

ម៉ូតូបុកគោយន្តកន្រ្តៃពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួស

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង១៩និង២០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណីបានបង្កឡើងដោយម៉ូតូ និងគោយន្តកន្រ្តៃ (ម៉ូតូបើកបុកគោយន្តកន្ត្រៃពីក្រោយ) នៅចំណុចភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សមត្ថកិច្ចបានអោយដឹងថា ភាគីបើកបរម៉ូតូមាន ឈ្មោះ ញ៉ន…

ស្តារ៉ិចមួយគ្រឿងបើកបុករថយន្តហ្វត នៅត្រង់ចំណុចផ្លូវបំបែក បណ្តាឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញៈ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្ត ស្តារ៉ិច មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ដល់ផ្លូវបំបែកជ្រុលបុករថយន្តហ្វត មួយគ្រឿងទៀត កំពុងបើកឆ្លងកាត់ ហើយបានបន្ថែមល្បឿនបើកគេចទៅមុខឈប់ចតប្លុងចោល ម្ចាស់គេចខ្លួនបាត់ស្រមោល ទីតាំងស្ថិតតាមបណ្ដោយផ្លូវ២២១ ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

បន្សល់ទុកប្រពន្ធ និងកូន ២នាក់ ឲ្យកំព្រា ករណីរថយន្តបើកលឿនបុកម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃ ច័ន្ទ ៤កើត ខែកត្ដិក ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាង រថយន្តនិងម៉ូតូ ត្រង់ចំណុចគល់ស្ពានដែកចំការដូង លើផ្លូវ២១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ…

បុរសជាជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងអ្នករបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសជាជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនិងអ្នករបួសត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗ។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកCPRពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HE-5626 ជិះធ្វើដំណើរពីលិទៅកើតខណៈពេលមុខដល់ត្រង់ចំណុចកើតហេតុក៍ស្រាប់តែមានបុរសម្នាក់ជនជាតិចិនម្នាក់បើករថយន្តម៉ាកហ្វតពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ2C-5788បើកបរបញ្ច្រាស់គ្នាហើយបត់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង រងការខូចខាតយ៉ាងដំណំរីឯម្ចាស់ម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងរាយការទៅផ្នែកជំនាញុចុះធ្វើការវាស់វែង យកទៅរក្សាទុករងចាំការដោះស្រាយ៕  

បុរសម្នាក់បើកម៉ូតូលឿនរួចបត់ឆ្វេង ចាប់ហ្រ្វាំងរអិលដួលបោកចូលក្រោមរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ នៅថ្ងៃសៅរ៍ ២កើត ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតូតាលស្តុបបាគូរ លើផ្លូវ២១៧ កែងផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិបាគូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ…

រដ្ឋបាលស្រុកបន្ទាយស្រី រៀបចំពិធីដាល់អំបុក​រយ:ពេល ៣ថ្ងៃ និងកម្មវិធីតន្ត្រីស្គរដៃក្នុងបរិវេណបរិមណ្ឌល(រង្វង់មូល)បន្ទាយស្រី ខេត្តសៀមរាប !

រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសរៀបចំពិធីដាល់អំបុករយ:ពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅបរិវេណមណ្ឌល(រង្វង់មូល)បន្ទាយស្រី ដែលកម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច និងកម្មវិធីតន្ត្រីស្គរដៃ បានប្រារព្ធបន្តចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង​៧យប់ ។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាល់អំបុកនេះ ក្រោមកិច្ចសហការរវាងប្រជាពលរដ្ឋមកពីភូមិព្រះដាក់…

ទីបំផុត! រកឃើញសាកសពក្មេងប្រុសលុងទឹកម្នាក់ ត្រូវបានក្រុមង្គ្រោះគ្រោះមហន្តរាយលេខ៩១១ ជួយស្រង់បានហើយ

ភ្នំពេញ៖ ដោយមានសំណូមពរពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ នាវេលាម៉ោង ៧:៣០ នាទីយប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងសង្គ្រោះគ្រោះមហន្តរាយលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសចំនួន ១៤នាក់ បានចុះជួយ រុករកសាកសព ក្មេងប្រុសម្នាក់ឈ្មោះ ឃៀង សុខលាប អាយុ ១៨ខែ…

ករណីម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់០២នាក់ រីឯទារក០៧ខែម្នាក់របួសស្រាល

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្សចំនួន០២នាក់បានរងរបួសធ្ងន់ សំណាងល្អទារកអាយុ០៧ខែ របួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរចារណ៍ កើតឡើងរវាងម៉ូតូបុកជាមួយម៉ូតូនៅវេលាម៉ោង ០៣ និង ៤៩ នាទី រសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៧-៣៧៨ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសូរិយាថ្មី ឃុំកូប…

ស្ត្រីម្នាក់បើកម៉ូតូឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកអូសកិនស្លាប់មួយរំពេច

កណ្ដាលៈ ថ្ងៃព្រហស្បត្តិ៍១៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិការ ឆ្នាំ២០២១ វេលាម៉ោង ១១និង០០នាទីនៅលើផ្លូវលេខ 70B( ៣៨០ )ភូមិឃ្លាំងមឿងជើង ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បង្កឡើងដោយម៉ូតូម៉ាក Honda Cub…