ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ករណីរថយន្តបុកបុរសម្នាក់ដើរឆ្លងផ្លូវបណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវលេខ២១…

កណ្កាល:ត្រូវនិងថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៩ និង ២០នាទី លើផ្លូវលេខ២១ស្ថិតនៅភូមិព្រែកសំរោង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ បណ្តាលឲស្លាប់ប្រុស០១នាក់។រវាង រថយន្ត និង អ្នកថ្មើរជើង សភាពនៃរឿងហេតុ៖ -មុនពេលកេីតមានរថយន្តមួយគ្រឿងម៉ាកHYUNDAI GOLD ពណ៌ខៀវពាក់ផ្លាកលេខព្រះសីហនុ3A-7235 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)រថយន្តធ្វើដំណើរតាមផ្លូវលេខ២១ មានទិសដៅពីត្បូង…

ករណីរថយន្តបុកបុរសម្នាក់បណ្តាលអោយស្លាប់ តាមបណ្តោយផ្លូវជាតិលេខ៥…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា បុរស០១នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តLexus.RX400 បុកម៉ូតូ WINNER ជិះឆ្លងផ្លូវ ហេតុការណ៍នេះកើតឡើងនៅចំណុច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ ១៦៦–១៦៧ ត្រង់ចំណុចមុខការ៉ាសសាំងធ្លាម្អម ស្ថិតក្នុងភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៨និង៣០នាទីយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត Lexus.RX400ពណ៌ស ពាក់ស្លាកលេខព្រះវិហារ 2C.0606 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បុកម៉ូតូម៉ាកWINNER ពណ៌ខ្មៅ.ស ពាក់ស្លាកលេខ ពោធិ៍សាត់1H.0525 ធ្វើចរាចរណ៍ជិះឆ្លងថ្នល់ពីត្បូងទៅជើងទិសដៅទៅកើត យ៉ាងពេញទំហឹង បណ្ដាលអោយអ្នកបើកបរម៉ូតូស្លាប់ ភ្លាមៗនៅកន្លែងកើតហេតុ ។ ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានព្យាយាមបើកគេចពីកន្លែងកើតហេតុ ប្រភពបានរាយការណ៍ជូនសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ ។ លោកវរសេនីយ៍ឯក មោក ភារម្យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយកត្តា រថយន្តម៉ាក Lexus.RX400 ប្រើប្រាស់ល្បឿនលឿន និងម៉ូតូ WINNER ជិះឆ្លងថ្នល់ប្រើប្រាស់ល្បឿនលឿន និង ខ្វះការប្រុងប្រយ័ត្ន តុល្យភាពនៃការខូចខាត ខូចរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង ស្លាប់មនុស្ស០១នាក់ ប្រុស ។ ជនរងគ្រោះជាអ្នកបើកបរម៉ូតូមានឈ្មោះ ឆេង សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរខេត្តពោធិ៍សាត់ ស្លាប់នៅកន្លែងកើតហេតុ ។ លោកអធិការបានបន្តថា ក្រោយពេលកើតហេតុរថយន្តបានបើករត់គេចពីកន្លែងកើតហេតុដល់ស្រុកបាកាន ទើបសមត្ថកិច្ច អធិការដ្ឋាននគរបាលស្រុកបាកានឃាត់រថយន្តបាន រួចបញ្ជូនរថយន្តនោះ អោយទៅជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នវត្ថុតាងម៉ូតូ០១ គ្រឿងយើងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកន្ទួត ជាបណ្តោះអាសន្ន ចំពោះករណីរឿងនេះត្រូវបានបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ចាត់ការតាមនីតិវិធី រីឯសពជនរងគ្រោះកម្លាំងនគរបាលបានធ្វើកំណត់ហេតុប្រគល់.ទទួលសពអោយទៅបងប្អូនដឹកតាមគោយន្តកន្រ្ដៃយកទៅផ្ទះនៅឃុំត្នោតជុំ ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ម្ចាស់ចាក់សោរតូបហើយទៅដេកផ្ទះជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…

តាកែវ: ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៣និង៣០នាទី​ ស្ថិតនៅភូមិផ្សារជ្រែ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច(លួចម៉ូទ័រស្វាននិងប៉ុសផ្សារដែក)កើតឡើង បង្កដោយជនសង្ស័យចំនួន០២នាក់៖ ១/ឈ្មោះ គួយ…

ករណីរថយន្តបុកម៉ូតូបណ្តាលអោយស្រ្តីម្នាក់ស្លាប់និងរងរបួសធ្ងន់…

សៀមរាប:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បព្ចាស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៩និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យមនុស្ស ០១នាក់ ស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់ចំណុចលើផ្លូវជាតិលេខ៦ បន្លោះបង្គោលគីឡូម៉ែត្រ ២៤៣-២៥៤…

ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្តាលអោយបុរស២នាក់ស្លាប់ នៅខេត្តកោះកុង…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកោះកុងបានអោយដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចណ៍ រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាស់គ្នាពីកើតទៅលិច នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង(កែងឆ្នេរ២០០០)បណ្តាលអោយស្លាប់មនុស្ស០២នាក់ប្រុស។ -សពឈ្មោះ លី គឹមឡេង អាយុ ៣០ឆ្នាំ មុខរបរ នេសាទ។…

ករណីរថយន្តក្រុង​បុកគ្នាជាមួយរថយន្តសាំយ៉ុងបណ្តាលអោយមានមនុស្សស្លាប់១នាក់និងរងរបួស១៣នាក់ នៅស្រុកបាធាយ…

កំពង់ចាម:នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី លើផ្លូវជាតិលេខ៦ ចំណុចចន្លោះឆ្លងកាត់ មុខក្លោងទ្វាវត្តបាធាយ ភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដ និងរថយន្ដក្រុង ដោយរថយន្ដក្រុង ០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 3D-3268…

សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន!ម្ចាស់ផ្ទះទៅរកអង្ក្រងត្រឡប់មកវិញត្រូវអគ្គិភ័យឆេះផ្ទះបណ្តាលអោយរងការខូចខាត…

កំពង់ចាម:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកកំពង់សៀមបានអោយដឹងថា ព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៦ និង ៤៨ នាទី មាន ករណីអគ្គិភ័យ ១កើតឡើង នៅចំណុចភូមិអណ្ដូងស្វាយ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម _ម្ចាស់ផ្ទះឈ្មោះ ហ៊ី…

ម្ចាស់ទុកម៉ូតូចោលហើយមិនបានដកសោរចេញជនសង្ស័យធ្វើសកម្មភាពលួចត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកព្រៃកប្បាស…

តាកែវ:យោងតាមផេកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបានអោយដឹងថា ថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២និង១០នាទី កម្លាំងយើងបានទទួលព័ត៌មានថា នៅភូមិល្វាត្នោត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ…

ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តរ៉េចង្កូតបុកចូលរោងការបណ្តាលអោយមានមនុស្សរងរបួស៧នាក់…

ព្រៃវែង:នៅថ្ងៃទី 14 ខែឧសភា ឆ្នាំ 2023 វេលាម៉ោង 20 និង 30 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចមុខផ្ទះសំណាក់ផ្កាយព្រឹក លើផ្លូវជាតិលេខ 11 ស្ថិតនៅក្នុងភូមិស្គរដាចសង្កាត់ តាកោក្រុងព្រៃវែង ខេត្តព្រៃវែង ( រវាងរថយន្តបើកស្របគ្នាពីលិចទៅកើតហើយរថយន្តដែលបើកពីក្រោយទៅបុករថយន្តដែលបើកខាងមុខបន្ទាប់មករថយន្តដែលបើកពីក្រោយក៏រេចង្កូតទៅបុករថយន្ដដែលឈប់ស្ងៀមជាយផ្លូវចំនួន ៥ គ្រឿង )…