ម៉ូតូ​HONDA BEAT បុករ៉ឺម៉កដឹកអេតចាយពេញទំហឹង បណ្តាលឲ្យបុរស២នាក់ស្លាប់និងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៩នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ ៨៣–៨៤ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។ ហេតុការណ៍នេះកើតឡើងនៅចំណុចស្រែតាំងយ៉ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ…

សូមប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី៦ដល់១១ កញ្ញា ឥទ្ធិពលកើតឡើងបួនស្របគ្នា បង្កឲ្យអាកាសធាតុនៅកម្ពុជាមានលក្ខណៈប្រែប្រួលគួរឲ្យគត់សម្គាល់

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់​ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

រដ្ឋាភិបាលថ្មី​របស់​​ក្រុម​តាលីបង់​​ បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត

ក្រុម​មន្ត្រី​សេតវិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​ការ​ទាក់ទង​របស់​សហ​រដ្ឋ​អាមេរិក​ជា​មួយ​ពួក​អ្នក​គ្រប់គ្រង​ក្រុម​តាលីបង់​នៃ​ប្រទេស​អាហ្វហ្កានីស្ថាន ​បាន​ចូល​ក្នុង​ដំណាក់ការ​មិន​ប្រាកដប្រជា​ថ្មី​មួយ ​នៅពេល​ក្រុម​មន្ត្រី​សហ​រដ្ឋ​អាមេរិក ​បន្ត​ធ្វើការ​ជម្លៀស​ពលរដ្ឋ​អាមេរិកាំង​ប្រហែល​១​រយ​នាក់​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​នោះ​នៅ​ឡើយ។​ ក្នុង​ខណៈ​នោះ​ដែរ ​ក្រុម​មន្ត្រី​តាលីបង់​បាន​បង្ហាញ​ថា រដ្ឋាភិបាល​របស់​ខ្លួន​ដែល​ទើប​តែ​កកើត​ បាន​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន ​និង​ប្រទេស​ផ្សេង​ទៀត។​ អ្នក​នាំពាក្យ​សេតវិមាន​លោក​ស្រី ​Jen Psaki ​បាន​បញ្ជាក់​ថា ​សហ​រដ្ឋ​អាមេរិក​លែង​គ្រប់គ្រង​ដែន​អាកាស​ប្រទេស​អាហ្វហ្គានីស្ថានហើយ។ ​លោក​ស្រី​បាន​និយាយ​ថា ​រហូត​មក​ទល់​ពេល​នេះ ​មនុស្ស​៣១.១០៧នាក់​នៃ​មនុស្ស ១​សែន​ ២​ម៉ឺន​នាក់…

ពលដ្ឋប្រទះឃើញអាវុធម៉ាក Ak47 ចំនួន១ដើម ប្រគល់ជូនសមត្ថកិច្ចរក្សាទុក

បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានប្រជាពលរដ្ឋឈ្មោះ សន ផល្លា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី បានអោយជាងរុះរើផ្ទះចាស់ដើម្បីសាងសង់ទីតាំងធនាគារកាណាឌីយ៉ាថ្មី ប្រទះឃើញអាវុធវែង១ដើម ម៉ាកAk47 ប្រភេទស្វាយបត់ និងគ្រាប់ចំនួន ១៨គ្រាប់…

បុរសម្នាក់បើកម៉ូតូទាំងភ័យស្លន់ស្លោ បណ្ដាលឲ្យធ្លាក់ជង្ហុកដួលបោកក្បាលនឹងថ្នល់ ត្រូវរថយន្តបើកមកពីក្រោយកិនស្លាប់មួយរំពេច

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ បុរសម្នាក់បើកម៉ូតូធ្លាក់ជង្ហុក ខណៈកំពុងបើកគេចពីម៉ូតូធំដែលជិះតាមខ្លួនពីក្រោយ បណ្ដាលឲ្យដួលសន្លប់ស្ដូកស្ដឹង ហើយត្រូវរថយន្តមកពីក្រោយជាន់ហ្វ្រាំង មិនទាន់កិនស្លាប់មួយរំពេច ស្ថិតត្រង់ចំណុចផ្លូវបំបែកជាបួន(ស្តុបផ្សារមាន់អាំង) លើផ្លូវ៣១៥ កែងផ្លូវលេខ៥៩២ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះមិនស្គាល់ឈ្មោះ ពាក់អាវយឺតដៃវែង…

បុរសម្នាក់ស្លាប់ភ្លាមៗ និងនារីម្នាក់ទៀត រងរបួសធ្ងន់ ក្រោយពីជិះម៉ូតូឌុបគ្នា លឿនជ្រុលទៅបុករថយន្តកំពុងឆ្លងភ្លើងស្ដុប

ភ្នំពេញៈ បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីអង្គុយពីក្រោយបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនពេកខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តម៉ាក ព្រូស កំពុងបើកឆ្លងភ្លើងស្តុបចំពាក់កណ្ដាលទ្វារខាងឆ្វេងពេញទំហឹងដួលបោកក្បាលនឹងថ្នល់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវព្រះនរោត្តមកែងនិងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះជាបុរសនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយបច្ចុប្បន្នសព កំពុងតែតម្កល់ទុកនៅវត្តទឹកថ្លា។ យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានឃើញរថយន្តម៉ាក…

អភិបាល​រដ្ឋធានី​កាប៊ុលបន្ត​ដឹកនាំ​ធ្វើការ​ដដែល ទោះបីជាក្រុមតាលីបង់គ្រប់គ្រងអាហ្វហ្គា​នីស្ថាន​ក៏ដោយ

លោក​ Mohammad Daoud Sultanzoy គឺជា​អភិបាល​រដ្ឋធានី​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គា​នីស្ថាន​។ ស្របពេល​ដែល​ក្រុម​តាលីបង់​បន្ត​ឱ្យលោកកាន់​តំណែងជា​អភិបាល​រដ្ឋធានី​ដដែល​នោះ​ លោក​ក៏មាន​ការ​ប្រុង​ប្រយ័ត្ន​ជា​មួយ​ក្រុម​ជីវពល​នេះ​ផង​ដែរ។ លោក​ Sultanzoy បាន​និយាយ​កាលពី​សប្ដាហ៍​មុន​ក្នុងបទ​សម្ភាសន៍​មួយ​ជាមួយ​វីអូអេ​សេវា​អាហ្វហ្គានីស្ថាន​ថា៖​ «ប្រសិន​បើក្រុមតា​លីបង់​ពុំ​បាន​គិតគូរ​ពីបំណង​ប្រាថ្នា​របស់​ប្រជាជន​ទេ​នោះ​ គេ​នឹង​អាច​មើល​ឃើញ​ថាក្រុម​តាលីបង់​ជាក្រុម​ដែលគិត​តែពី​រឿង​សាសនា ក្រុម​ជនជាតិ​ដើម​ និង​ផល​ប្រយោជន៍​តំបន់តែ​ប៉ុណ្ណោះ​ ហើយ​កេរ្ដិ៍ឈ្មោះ​ក្រុមនេះ​ក៏នឹង​ខាតបង់​ទៅតាម​ហ្នឹងដែរ​»។ ជា​អ្នក​នយោបាយ​ដ៏ល្បីម្នាក់​ និង​ពុំជាប់​ពាក់ព័ន្ធ​នឹងក្រុម​តាលីបង់នោះ​ លោក​ Sultanzoy…

តៃកុងងោកមួយភាំង រេចង្កូតឡើងសួនច្បារបុករះបង្គោលភ្លើង និងស្លាកប៉ាណូបាក់រាបដល់ដី

ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បំណងទៅដឹកត្រីយកទៅលក់បន្ត ដោយតៃកុងរថយន្តងងុយដេកក៏ងោ មួយភាំងធ្វើឲ្យរេចង្កូតឡើងខឿនសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងសញ្ញាប្រុងប្រយ័ត្ន និងបង្គោលស្លាកប៉ាណូ រួមជាមួយបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី កាលពីវេលាម៉ោង១រំលងអធ្រាត្រថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុច ក្បែរវត្តក្តីតាកុយ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ…

ម្ចាស់ដុតធូបទានខ្វះការប្រងប្រយ័ត្ន ហើយដើរចោល បណ្ដាលឲ្យភ្លើងឆេះផ្ទះខ្ទេចទាំងស្រុង

បន្ទាយមានជ័យៈ ថ្ងៃពុធ ៩ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ០៧និង២០នាទី មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង ដែលស្ថិតនៅចំណុចខាងជើងភ្នំ ភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ផ្ទះដែលឆេះ…

សូមប្រុងប្រយ័ត្ន! ក្មេងប្រុសអាយុ ២ឆ្នាំ ចុះលេងទឹកក្នុងស្រែ បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំៈ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីល្ងាច ស្ថិតនៅភូមិព្រះនង្គ័ល ឃុំចំណាក្រោម ស្រុកស្ទោង មានករណីលង់ទឹកស្លាប់មនុស្សម្នាក់ ។ ជនរងគ្រោះឈ្មោះ ចេក សាមី ភេទប្រុស អាយុ ០២ឆ្នាំ។ មូលហេតុ៖ (ចុះលេងទឹកក្នុងស្រែបណ្តាលអោយលង់ស្លាប់)។ ក្រោយកើតហេតុសមត្ថកិច្ច…