រថយន្តស៊េរីទំនើបមួយគ្រឿង ជ្រុលចង្កូតបុកតាកូម៉ាចតនៅមុខផ្ទះ បណ្ដាលឲ្យខ្ទេចមួយកំណាត់មុខ
ភ្នំពេញៈ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep បើកលឿនពេកមិនប្រយ័ត្ន បានរេចង្កូតទៅបុករថយន្ត តាកូម៉ាពេញទំហឹង បណ្តាលឲ្យខ្ទេចមួយកំណាត់មុខ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង ៣០ នាទីយប់ថ្ងៃទី ២០ ខែសីហាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។…