តារាចម្រៀង វិជ្ជៈ បុត្រ នាំយកអំណោយចែកជូនសិស្សានុសិស្ស អនុវិទ្យាលយ័ធាយ

ព្រៃវែង: នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ លោក វិជ្ជៈ បុត្រ តារាចម្រៀងផលិតកម្ម M រួមនិងអ្នកម្តាយ និងសប្បុរសជន បានយកសំភារបរិក្ខាមាន៖ កង់ កាតាប សៀវភៅ ប៊ិច ខ្មៅដៃ ច្រាសដុសធ្មេញ ថ្នាំដុសធ្មេញ កូនឡានជ័រ…

អ្នកជំនាញវិស័យទេសចរណ៍ប្រមាណជា២០០នាក់បានទទួលវិញ្ញាបនបត្រ

ភ្នំពេញៈ សិស្សជំនាន់ទី១៤ ឆ្នាំសិក្សា ២០១៥-២០១៦ ប្រមាណជាង២០០រូប ត្រូវបានទទួលវិញ្ញាបនបត្របញ្ជាក់កាសិក្សាលើវិស័យទេសចរណ៍ពីសាលាសណ្ឋាគារ សាលាបាយ ខេត្តសៀមរាប ពីលោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍នៅថ្ងៃព្រហស្បត្តិ៍ទី២១នេះ។ ដើម្បីលើកកម្ពស់ជំនាញក្នុងវិស័យទេសចរណ៍សាលាសណ្ឋាគារ និងសាលាបាយ បានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ឲ្យមានជំនាញវិជ្ជាជីវៈ ពិតប្រាកដ គិតចាប់ពីឆ្នាំ ២០០២…

(ខ្សឹប) ស៊ីបានចេះតែស៊ីទៅ…

ភ្នំពេញៈ មន្ត្រីនគរបាលច្រើនរូប នៅក្រសួងមហាផ្ទៃ បានខ្សឹបប្រាប់មកនាយក្តាមប្រៃយើងនៅឯកង់ទីនក្បែរអគារ គ.ជ.ប ក្នុងក្រសួងមហាផ្ទៃ ឲ្យដឹងថា រដូវប្រឡងជ្រើសរើសក្របខ័ណ្ឌ ចូលបម្រើការងារជាមន្ត្រីនគរបាលជាតិនាពេលប៉ុន្មានថ្ងៃនេះ វាជារដូវកាលដែលមន្ត្រីនគរបាលបុណ្យស័ក្កិធំៗ មុខអាដែលៗ មួយចំនួនត្រូវប៉ាន់ នៅតែត្រូវប៉ាន់ដដែល ឯមន្ត្រីអត់លិឍនៅតែអត់លិឍដដែល។ ក្រុមន្ត្រីនគរបាលខាងលើនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា រាល់ការជ្រើសរើសបេក្ខភាពប្រឡងចូលបម្រើជានគរបាលជាតិនេះ មានមន្ត្រីនគរបាលចាប់ពីថ្នាក់អនុប្រធាននាយកដ្ឋានឡើងទៅ ទទួលជ្រើសយកបានពី៣ទៅ៥នាក់ ដើម្បីរកសេវាក្រៅឲ្យអ្នកទាំងបានចូលក្របខ័ណ្ឌជានគរបាលជាតិ។…

(មានវីដេអូ) រូបសត្វហង្សនៅខាងមុខផ្សារវាលយន្តក្រុងស្វាយរៀងត្រូវគេយកសំរាមចាក់គរព័ទ្ធជុំវិញ

ស្វាយរៀង: រយៈពេលប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋ អាជីវករ រួមនិងអ្នកដែលចូលមកទិញទំនិញក្នុងផ្សារវាលយន្តមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសំរាម និងកាកសំណល់ផ្សេងៗដែលគេយកមកចាក់ចោលនៅជុំវិញរូបហង្សខាងមុខផ្សារវាលយន្តក្រុងស្វាយរៀង ខេត្តស្វាយរៀង។ បើតាមពលរដ្ឋបានឲ្យដឹងថា កាលពីមុនរូបសត្វហង្សនេះ ពុំមានអ្នកយកសំរាម ឬ កាកសំណល់យកមកចាក់នោះទេ ក៏ប៉ុន្តែ មួយរយៈពេលកន្លងទៅនេះ គេសង្កេតឃើញមានសំរាម រួមនិងកាកសំណល់ផ្សេងៗត្រូវបានគេយកមកចាក់ព័ទ្ធជុំវិញរូបសំណាកសត្វហង្សយ៉ាងរំភើយ ហាក់ដូចជាកន្លែងនេះ ជាកន្លែងចាក់សំរាម ឬ កាកសំណល់ផ្សេងៗអញ្ចឹង។ប្រភពដដែលបានឲ្យដឹងទៀតថា៖…

ក្រសួងទេសចរណ៍ប្រកាសឲ្យអនុវត្តនូវស្តង់ដាថ្មីចំនួន៧បន្ថែម

ភ្នំពេញៈ ដើម្បីបង្កើនប្រសិទ្ធភាពអភិវឌ្ឍន៍ វិស័យទេសចរណ៍ស្របតាមកំណែទម្រង់ស៊ីជម្រៅ ក្រសួងទេសចរណ៍ប្រកាសឲអនុវត្តនូវស្តង់ដាថ្មីចំនួន៧ បន្ថែមទៀត គឺស្តង់ដាសណ្ឋាគារបៃតងកម្ពុជា, ស្តង់ដា MICE កម្ពុជា, ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍, ស្តង់ដាមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា, ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ, ស្តង់ដាផ្ទះស្នាក់កម្ពុជា និងស្តង់ដាបង្គន់សាធារណៈកម្ពុជា។ ក្រោយពីសន្និបាតបូកសរុបលទ្ធផលការងារទេសចរណ៍ឆ្នាំ២០១៥ឆមាសទី១ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០១៦-២០១៧ រយៈពេល២ថ្ងៃបានបញ្ចប់ទៅ…

បេក្ខជនចូលរួមប្រឡងបាក់ឌុបឆ្នាំនេះ ជាង៩ម៉ឺននាក់

ភ្នំពេញៈ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប នៅឆ្នាំ២០១៦នេះ នឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ដោយមានបេក្ខជនចូលរួមប្រលងចំនួន ៩៣.៧៥២នាក់ និងមាន ១៥៧ មណ្ឌល ចែកចេញជា៣៧៨១បន្ទប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ។ សេចក្តីប្រកាសព័ត៌មានបានបន្ដថា…

IDP Education ផ្តល់ជម្រើសសិក្សាដល់សិស្ស និស្សិតកម្ពុជា នៅក្រៅប្រទេស

ភ្នំពេញៈ ស្ថាប័នអប់រំ IDP Education ចំនួន៤៤ នៅប្រទេសអូស្ត្រាលី នឹងមកធ្វើពិព័ណ៍ការសិក្សានៅរាជធានីភ្នំពេញ ដើម្បីផ្តល់ការពិគ្រោះយោបល់ដល់សិស្ស និស្សិត និងអាណាព្យាបាលទាក់ទងនឹងជម្រើសការសិក្សានៅបរទេស ដែលនឹងធ្វើនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ក្នុងសណ្ឋាគារសុខាភ្នំពេញ។ ពិព័រណ៍ការសិក្សាប្រចាំឆ្នាំដែលរៀបចំឡើងដោយស្ថាប័ន IDP Education និងជាកម្មវិធីពិព័រណ៍ពីការសិក្សានៅអូស្ត្រាលីលើកទី១៣ នឹងបន្តផ្តល់ជាវេទិកាប្រឹក្សាយោបល់សម្រាប់សិស្ស និស្សិត…

ព្រាប សុវត្ថិ នៅថៃ ចង់ប្រឡងកម្មវិធី Cambodian Idol វគ្គ២

ភ្នំពេញៈ បើនិយាយពីទឹកដមសំនៀងរបស់យុវជន ឈ្មោះ ដែន ដោយប្រសិទ្ធនាមខ្លួនឯងថា «ព្រាបសុវត្ថិ ទីពីរគ្មានបី » កំពុងបម្រើការងារជាកម្មករសំណង់នៅថៃ បានបង្ហាញគោលបំណងរបស់ខ្លួន ចង់ចូលរួមប្រឡង ក្នុងកម្មវិធី Cambodian Idol វគ្គ២ ប៉ុន្តែគ្មានលទ្ធភាព ព្រោះតែជួបថៅកែបោករហូត។ «ព្រាប សុវត្ថិ ទីពីរគ្មានបី…

First News: សង្ស័យករណីអារកសម្លាប់ជិតវត្តអង្គតាមិញ សមត្ថកិច្ចថា មិនទាន់ច្បាស់

ភ្នំពេញៈ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានប្រាប់ Post News នៅមុនបន្តិចថា ពិតជាមានករណីអារកសម្លាប់មនុស្សមែននៅជិតវត្តអង្គតាមិញ ក្នុងទីតាំងផ្ទះជួល ប៉ុន្តែយើងមិនទាន់កំណត់ច្បាស់នៅឡើយទេ ដោយសង្ស័យថា ជាករណីអារកសម្លាប់ខ្លួនឯង។ បើតាមសមត្ថកិច្ចដែលមានវត្តមាននៅកន្លែងកើតហេតុបានប្រាប់ថា ជនរងគ្រោះដែលសង្ស័យត្រូវគេអារកសម្លាប់នោះមានឈ្មោះ កែ វុទ្ធី អាយុ២៣ឆ្នាំ និស្សិតឆ្នាំទី៣…