ដេនី ក្វាន់ ទុកពេលឲ្យ ម៉េង កែវពេជ្ជតា សុំទោស

ភ្នំពេញៈ បន្ទាប់ពីបានប្រកាសថា ខ្លួនមិនបានពាក់ព័ន្ធនឹងការគំរាមកំហែងលើតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ដូចអ្វីដែលអ្នកនាងបានសម្ភាសន៍ជាមួយស្ថាប័ន Post News តារាសម្ដែងល្បីឈ្មោះកញ្ញា ដេនី ក្វាន់ បានអះអាងថា ខ្លួននៅមិនទាន់ពិចារណារឿងប្ដឹងតារាជើងចាស់រូបនេះទៅកាន់តុលាការនៅឡើយទេ។ កញ្ញាប្រកាសទុកពេលឲ្យអ្នកនាង ម៉េង កែវពេជ្ជតា សុំទោសជាសាធារណៈ ប៉ុន្តែបើមិនមានការទទួលខុសត្រូវណាមួយ នោះបណ្ដឹងផ្លូវការនឹងត្រូវកើតឡើង។ ឆ្លើយតបនឹងការចោទសួររបស់…

សិស្សបាក់ឌុបឆ្នាំនេះត្រូវមានយ៉ាងតិច២៣៧ពិន្ទុ ទើបអាចប្រឡងជាប់

ភ្នំពេញៈ ប្រឡងបាក់ឌុបឆ្នាំមុនៗ របបពិន្ទុសរុបទាំង៧មុខវិជ្ជា គឺ៥០០ពិន្ទុ ប៉ុន្តែមុខវិជ្ជាភាសាបរទេសជាមុខវិជ្ជាស្ម័គ្រចិត្ត មានន័យថា គេត្រូវយក៥០០-២៥=៤៧៥ពិន្ទុ។ ដូច្នេះពិន្ទុ ដើម្បីអាចប្រឡងជាប់បាក់ឌុប គឺ២៣៧.៥ពិន្ទុ លើ៤៧៥ពិន្ទុ ប៉ុន្តែគេយកលេខគត់ គឺយកតែ២៣៧ពិន្ទុ។ កម្រិតនិទ្ទេស A B C D E និង…

ម៉េង កែវពេជ្ជតា ចោទថា ដេនី ក្វាន់ គំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួន

ភ្នំពេញៈ អតីតតារាចម្រៀងលំដាប់កំពូល អ្នកនាង ម៉េង កែវពេជ្ជតា បានអះអាងថា ជនអនាមិកដែលបានគំរាមកំហែងពីសុវត្ថិភាពរបស់ខ្លួនតាមរយៈប្រព័ន្ធហ្វេសប៊ុកកាលពីពេលកន្លងមកនោះ គឺអ្នកនាងបានដាក់ការចោទប្រកាន់ទៅលើកញ្ញា ដេនី ក្វាន់។ នេះជាការឲ្យដឹងរបស់អ្នកនាងក្នុងបទសម្ភាសន៍ជាមួយ Post News ក្នុងពេលផ្ទុះឡើងព័ត៌មានជនអនាមិកគំរាមកំហែង ដែលមានខ្សែអាត់សំឡេងច្បាស់លាស់។ អ្នកនាងបានបង្ហាញពីការប្រាកដចិត្តយ៉ាងខ្លាំង ដោយបានអះអាងថា បើ ដេនី ក្វាន់…

អភិបាលខេត្តរតនគិរីនាំយកអំណោយមួយចំនួនចែកជូនសិស្សានុសិស្សចំនួន៣៩២នាក់

រតនគិរីៈ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាលខេត្តរតនគិរី ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនចែកជូនសិស្សានុសិស្សចំនួន៣៩២នាក់ នៅវិទ្យាល័យអន្តេវាសិកដ្ឋានបានលុង ស្ថិតនៅសង្កាត់បឹងកន្សែង ក្រុងបានលុង។ សិស្សានុសិស្សទាំងអស់នេះភាគច្រើនជាជនជាតិដើមភាគតិចដែលមកពីតាមបណ្តាស្រុកនានាទូទាំងខេត្ត ដើម្បីស្វែងរកការសិក្សានៅថ្នាក់មធ្យមសិក្សា។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខនេះ លោកអភិបាលខេត្តបានផ្តាំផ្ញើរដល់សិស្សានុសិស្សទាំងអស់ខិតខំសិក្សារៀនសូត្រ ក្លាយខ្លួនជាកូនល្អ…

ចេញពីមើលឈ្មោះប្រឡងទៅកូរ៉េ ត្រូវគេព្រួតគ្នាវ៉ៃបែកមុខមាត់

ភ្នំពេញៈ បុរសម្នាក់បានមកមើលឈ្មោះប្រលងទៅកូរ៉ ត្រូវបានម៉ូតូឌុបចោទប្រកាន់ជាអ្នកលួចម៉ូតូ ព្រួតគ្នាវ៉ៃបែកមុខបែកមាត់ បង្កការភ្ញាក់ផ្អើលនៅចំណុចមុខសាលាបឋមសិក្សាបាក់ទូក ផ្លូវ១៦៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីព្រឹកម៉ោង៩និង១០នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ។ ជនរងគ្រោះឈ្មោះ ឃឹម ថុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប…

ឆ្នេរសមុទ្រកម្ពុជា មួយចំនួននៅខេត្តព្រះសីហនុ នឹងត្រូវប្ដូរឈ្មោះថ្មី

ភ្នំពេញៈ ឆ្នេរសមុទ្រមួយចំនួននៅក្នុងខេត្តតំបន់ទេសចរណ៍ ព្រះសីហនុ ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនឯកជន នឹងត្រូវប្ដូរឈ្មោះថ្មី ជាឈ្មោះរបស់ខ្មែរវិញ ដោយសារឈ្មោះឆ្នេរទាំងនោះមិនមែនជាឈ្មោះពីដើម ដើម្បីលើកកម្ពស់តំបន់ឆ្នេរសមុទ្រកម្ពុជា ខណៈដែលកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ថ្លែងប្រាប់…

(មានវីដេអូ) សម្តេចតេជោ ហ៊ុន សែន អបអរសាទរដល់បេក្ខជន ថែល ថៃ ឈ្នះក្នុងការប្រកួត The Voice Cambodia រដូវកាលទី២

ភ្នំពេញៈ បន្ទាប់ពីប្រកាសលទ្ធផលថា បេក្ខជន ថែល ថៃ លើកពាន The Voice Cambodia 2016 រដូវកាលទី២ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញសារចូលរួមអបអរសាទរដល់បេក្ខជន ថែល ថៃ ដែលបានទទួលជ័យជំនះ ក្នុងការប្រកួតផ្តាច់នាយប់ថ្ងៃទី២០មិថុនា នេះ។…

ដាំដើមឈើ និងធ្វើអនាម័យក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបការយល់ដឹង ពីការទុកដាក់សំរាម និងស្រលាញ់ធម្មជាតិ

ភ្នំពេញៈ ការដាំដើមឈើ និងធ្វើអនាម័យក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ជ្រាបការយល់ដឹង ពីការទុកដាក់សំរាម និងស្រលាញ់ធម្មជាតិ និងការស្រលាញ់បរិស្ថាន ដើម្បីបញ្ជ្រាបការយល់ដឹង និងបណ្តុះគំនិតដល់សិស្ស-និស្សិតឲ្យមានការយល់ដឹងពីការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ កុំបោះថង់ប្លាស្ទីកឲ្យហោះហើរ រាយប៉ាយ ពាសវាលកាល និងចេះស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថានប្រទេសរបស់ខ្លួន។ មន្រ្តីទេសចរណ៍ គណៈកម្មការជាតិវាយតម្លៃទីក្រុងស្អាត សាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី ១៦ ខែ…

(ខ្សឹប) មន្ត្រីក្រសួងធម្មការហែកកេរ្តិ៍ លោកស្រី កែវ សុធារី អគ្គនាយិការអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

ភ្នំពេញៈ មន្ត្រីរាជការជាច្រើននាក់បម្រើការនៅក្នុងក្រសួងធម្មការ និងសាសនា បានខ្សឹបម្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងធម្មការ លោកស្រី កែវ សុធារី បាន និងកំពុងប្រព្រឹត្តអំពើពុករលួយ បង្កើតបក្ខពួកនិយម តាមអំពើចិត្ត ដោយគ្មាននរណាហ៊ានប៉ះពាល់លើលោកស្រីឡើយ។ ក្រុមមន្ត្រីបានខ្សឹបប្រាប់ឲ្យដឹងទៀតថា លោកស្រី កែវ សុធារី ប្រមូលបានផលប្រយោជន៍យ៉ាងច្រើនពីការប្រឡងមន្ត្រីចូលបម្រើក្នុងក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា…

មន្ត្រីពេទ្យជាប់កិច្ចសន្យា៨២នាក់នៅស្រុករមាសអំពាវនាវសុំឲ្យសម្តេចតេជោ អន្តរាគមន៍បញ្ចូលក្របខណ្ឌរដ្ឋ

ស្វាយរៀងៈ មន្រ្តីពេទ្យជាប់កិច្ចសន្យាចំនួន៨២នាក់ដែលបម្រើការងារនៅតាមមណ្ឌលសុខភាព និងនៅក្នុងមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក បានមកជួបជុំគ្នាសុំឲ្យលោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តបកស្រាយអំពីការបញ្ចូលក្របខណ្ឌរដ្ឋដល់មន្ត្រីជាប់កិច្ចសន្យា និងភាពមិនប្រកតីក្នុងការបញ្ជូនឈ្មោះអ្នកមិនមែនជាមន្រ្តីជាប់កិច្ចសន្យាបញ្ចូលទៅក្នុងក្របខណ្ឌរដ្ឋ ដោយអយុត្តិធម៌។ហើយបានអំពាវនាវសុំឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ទៅក្រសួងសុខាភិបាលបញ្ចូលមន្ត្រីជាប់កិច្ចសន្យា ទាំង៨២នាក់បានជាប់ជាបុគ្គលិកក្របខណ្ឌរដ្ឋ ដើម្បីបានបម្រើការងារសុខាភិបាលបន្តទៀត។ ករណីមន្រ្តីជាប់កិច្ចសន្យាមកជួបជុំគ្នានេះ ធ្វើឡើងកាលពីវេលាម៉ោង៩និង​០០ព្រឹកថ្ងៃទី១៥ មិថុនា ២០១៦ នៅសាលប្រជុំមន្ទីរពេទ្យស្រុកប្រតិបត្តិរមាសហែក ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត…