កុងត្រារបស់ Vinicius មានរហូតដល់ឆ្នាំ២០២៤ តែកីឡាករចង់បន្តឲ្យបានយូរជាងនេះ

បរទេស៖ កីឡាករប្រេស៊ីល Vinicius Junior នៅសប្តាហ៍នេះបានធ្វើការលើកឡើងដោយសង្ឃឹមថានឹងអាចបន្តរស់នៅជាមួយនឹងក្លឹប Real Madrid ក្នុងរយៈពេលដ៏យូរបន្ថែមទៀតប៉ុន្តែមិនទនា់ប្រញាប់ប្រញាល់ដើម្បីបន្តកុងត្រាថ្មីនៅឡើយនោះទេ។ កីឡាករខ្សែប្រយុទ្ធប្រេស៊ីលរូបនេះមកទល់បច្ចុប្បន្នមានកុងត្រាដែលមានសុពលភាពរហូតទៅដល់ឆ្នាំ២០២៤ប៉ុន្តេមានប្រភពរបាយការណ៍បានអះអាងថាក្លឹបកំពុងមានផែនការធំមួយដើម្បីអាចបន្តកុងត្រាថ្មីជូនគាត់នាពេលខាងមុខនេះ។ កីឡាករផ្ទាល់បាននិយាយបែបនេះថា៖ខ្ញុំមិនទាន់ត្រូវបានក្លឹបទាក់ទងមកនិងប្រាប់អំពីផែនការរបស់គេនៅឡើយទេប៉ុន្តែខ្ញុំមិនប្រញាប់នោះឡើយពីព្រោះថាយើងនៅសល់ពេលវេលាច្រើនទៀតដែលអាចនិយាយចរចាគ្នាបាន។ គាត់បន្តថា៖ពិតណាស់ដែលខ្ញុំចង់បន្តកុងត្រាថ្មីពីព្រោះខ្ញុំមានបំណងចង់រស់នៅទីនេះឲ្យបានយូរបំផុតប៉ុន្តែកុងត្រាដែលខ្ញុំមានបច្ចុប្បន្នគឺជាកុងត្រាដែលសល់ពីពេលដែលខ្ញុំមានអាយុ១៦ឆ្នាំប៉ុណ្ណោះ៕

COP26: មេដឹកនាំពិភពលោកសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ នៅត្រឹមឆ្នាំ២០៣០

(ក្លាសហ្គូវ)៖ មេដឹកនាំពិភពលោកមកពីច្រើនជាង១០០ប្រទេស បានសន្យាបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅត្រឹមឆ្នាំ២០៣០ ខាងមុខនេះ ជាមួយការសន្យាបញ្ចេញកញ្ចប់ថវិកា ១៩ពាន់លានដុល្លារដើម្បីគាំទ្រដល់វិស័យសាធារណៈ និងឯកជនក្នុងកិច្ចការពារ និងដាំដើមឈើឡើងវិញ។ ការសន្យាខាងលើធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះតាមរយៈសេចក្ដីថ្លែងការណ៍រួម នៅឯសន្និសីទកំពូលស្ដីពីការប្រែប្រួលអាកាសធាតុ COP26 ដែលកំពុង ប្រព្រឹត្តទៅក្នុងទីក្រុងក្លាសហ្គូ (Glasgow) ប្រទេសស្កុតលែន។ សេចក្ដីថ្លែងការណ៍រួមនេះទទួលបានការគាំទ្រពីបណ្ដាមេដឹកនាំនៃប្រទេសច្រើនជាង ១០០ ក្នុងនោះរួមទាំងប្រេស៊ីល, ឥណ្ឌូណេស៊ី, និងសាធារណរដ្ឋប្រធិបតេយ្យកុងហ្គូ…

Raphinha កំពុងក្លាយជាគោលដៅថ្មីរបស់ក្លឹបយក្សបារាំង PSG

បរទេស៖ The Teamtalk នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សបារាង PSG នៅពេលនេះក៏បានចូលរួមក្នុងការប្រជែងយកតារឆ្នើមរបស់ប្រេស៊ីល Raphinha ផងដែរពីអង់គ្លេសជាមួយនឹងក្លឹបធំៗផ្សេងទៀត។ កីឡាករខ្សែប្រយុទ្ធស្លាបរូបនេះបានបង្ហាញខ្លួនឲ្យឈុតធំរបស់ប្រេស៊ីលជាលើកដំបូងកាលពីការប្រកួតចុងក្រោយរបស់ជម្រើសជាតិប្រេស៊ីលនិងក៏បានមានឈ្មោះនៅក្នុងបញ្ជីគ្រាប់បាល់ព្រមទាំងបោះបាល់ឲ្យមិត្តរួមក្រុមចំនួន៤គ្រាប់ផងដែរក្នុងការបង្ហាញខ្លួនទាំង៣ដង។ ក្រៅពីតែពី PSG ហើយ Raphinha ដែលកំពុងឡើងទំរង់លេងខ្លាំងជាមួយនឹងក្លឹប Leeds UTD នោះក៏កំពុងក្លាយជាកីឡាករគោលដៅធំៗរបស់ក្លឹបនៅអង់គ្លេសផ្សេងទៀតក្លឹបនៅអេស្បាញនិងតំបន់អ៊ឺរ៉ុបមួយចំនួនទៀតផង៕

ក្រោយឈ្នះ Valencia លោក Koeman សរសើរ Coutinho ខ្លាំងៗ

បរទេស៖ នៅក្រោយចប់ការប្រកួតកាលពីយប់មិញគ្រូបង្វឹកលោក Ronald Koeman បានធ្វើការលើកសរសើរយ៉ាងខ្លាំងចំពោះទំរង់លេងរបស់ Coutinho ដែលជាអ្នកជួយឲ្យ Barcelona អាចយកឈ្នះ Valencia ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង១។ លោក Koeman បានបន្តថាកន្លងមកលោកតែងតែមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិប្រេស៊ីលរូបនេះហើយបញ្ជាក់ថាកីឡាករខ្សែបម្រើប្រយុទ្ធរូបនេះនឹងអាចក្លាយទៅជាកីឡាករដ៏សំខាន់មួយរបស់ក្រុមនាពេលខាងមុខក្នុងពេលដែលគាត់នៅបន្តពង្រឹងកាយសម្បទានៅឡើយនោះ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតចប់ការប្រកួតនេះលោក Koeman បាននិយាយបែបនេះថា៖ Coutinho លេងបានល្អណាស់។នៅពេលដែលគាត់ចាប់ផ្តើមប្រកួតភ្លាមទំរង់លេងរបស់គាត់គឺល្អរួចទៅហើយ។គាត់បន្តគ្រប់គ្រងបាល់ដោយសេរីនិងទំនុកចិត្តហើយជួយឲ្យទំរង់លេងរបស់ក្រុមកាន់តែល្អឡើងៗរហូតដល់នាទីចុងក្រោយ៕  

Raphinha ក្លាយជាចំណាប់អារម្មណ៍របស់ Liverpool

បរទេស៖ កីឡាករខ្សែប្រយុទ្ធស្លាបប្រេស៊ីល Raphinha កំពុងបានក្លាយទៅជាកីឡាករគោលដៅដ៏អទិភាពម្នាក់ទៀតសម្រាប់ក្លឹបហង្សក្រហម Liverpool នៅរដូវក្តៅខាងមុខនេះបើយោងតាមការបញ្ជាក់របស់ភ្នាក់ងាររបស់កីឡាករលោក Deco ។ Raphinha ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Leeds United នឹងមានតម្លៃខ្លួនប្រមាណជា១៧លានផោនរូបនេះបានផ្ទេរមកចូលរួមក្លឹបអង់គ្លេសនេះកាលពីខែតុលាឆ្នាំ២០២០ពីក្លឹបបារាំងRennes ហើយបានកំពុងតែកសាងទំរង់លេងដ៏អស្ចារ្យមួយឲ្យ Leeds និងគ្រូបង្វឹកលោក Marcelo Biesla។ Raphinha រូបនេះកំពុងមានភ្នាកងារឆ្នើមម្នាក់ដែលជាអតីតតារាឆ្នើមរបស់ក្លឹប…

ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro អះអាងថានឹងមិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទេ

(ប្រេស៊ីល)៖ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានអះអាងជាថ្មីម្តងទៀតថា រូបលោកនឹងមិនទទួលការចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 នោះឡើយ។ លោក Jair Bolsonaro ជាមេដឹកនាំមួយរូប ដែលធ្លាប់ចាត់ទុក COVID-19 ត្រឹមជាជំងឺផ្តាយសាយធម្មតាៗ ហើយលោកផ្ទាល់ធ្លាប់បានបញ្ជាក់ម្តងរួចមកហើយថា លោកនឹងធ្វើជាជនជាតិប្រេស៊ីលចុងក្រោយបង្អស់ ដែលមិនបានទទួលការចាក់វ៉ាក់សាំង។…

ប្រជាជន​​ប្រេស៊ីលរាប់ម៉ឺន​ធ្វើ​បាតុកម្ម​​ទូទាំង​ប្រទេស​ ដើម្បី​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​ ឲ្យចុះចេញពីតំណែង

ក្នុង​រយៈពេល​ប៉ុន្មានខែថ្មីៗនេះ​ ប្រជាជន​ប្រេស៊ីល​បាន​ចេញធ្វើ​បាតុកម្ម​ជា​ញឹកញាប់​ដើម្បីទាមទារ​ឲ្យ​មាន​ការ​ចោទប្រកាន់​ទម្លាក់​តំណែង​លោក​ប្រធានាធិបតីបុលសូណារ៉ូ​ ដោយសារ​តែ​គ្រប់គ្រង​ជំងឺកូវីដ​មិនបានល្អ​ និង​ជាប់​រឿងអាស្រូវ​​ពុក​រលួយ​ក្នុងការ​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩​។ ប៉ុន្តែ​ ក្នុង​បាតុកម្មកាលពីថ្ងៃសៅរ៍​ម្សិលមិញ​ ប្រជាជនប្រេស៊ីល​ក៏បាន​ប្រឆាំង​ផង​ដែរ​ទៅនឹង​ការឡើងថ្លៃ​ម្ហូបអាហារ​និង​ប្រេងឥន្ធនៈ​ ក៏ដូចជា​បញ្ហា​គ្មាន​ការងារធ្វើ​របស់​ប្រជាជន​ដែល​កាន់​តែ​រីក​ធំឡើង។ ហ្វូងមនុស្ស​ជាច្រើន​បាន​ទៅជួបជុំ​ប្រមូល​ផ្តុំគ្នា​នៅទីក្រុង​សៅប៉ូឡូ​ ប្រាស៊ីលីយ៉ា​ និង​ទីក្រុង​ជាច្រើន​ទៀត​ដើម្បី​ចូលរួម​យុទ្ធនាការថ្នាក់ជាតិ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ទម្លាក់​លោកបុលសូណារ៉ូ​ ពី​តំណែង​មេដឹកនាំ​ប្រទេស​។ យុទ្ធនាការនេះ​គាំទ្រដោយ​បក្ស​នយោបាយ​ឆ្វេង​និយម​និង​ក្រុមអង្គការសមាគម​ពលកម្ម​។ ក្នុង​ចំណោម​បញ្ហាជាច្រើន​ លោក​ប្រធានាធិបតី​បុលសូណារ៉ូ​ បាន​ទទួល​រងការ​រិះគន់​ខ្លាំង​ជាងគេ​ ចំពោះ​ការ​គ្រប់គ្រង​ជំងឺ​កូវីដ​មិនបានល្អ​ រហូត​បណ្តាល​អ្នក​ស្លាប់​ដោយសារ​កូវីដ​នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូងមួយ​នេះមាន​ចំនួន​ដល់ជិត​ ៦០ ម៉ឺននាក់​។…

សហរដ្ឋអាមេរិក យល់ព្រមបើកទ្វារទទួលអ្នកដំណើរ ដែលចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស នៅខែវិច្ឆិកាខាងមុខ

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី២០ ខែកញានេះបានប្រកាសថានឹងបើកទ្វារស្វាគមន៍ឡើងវិញ ចំពោះអ្នកដំណើរតាមផ្លូវអាកាស មកពីប្រទេសចំនួន៣៣ រួមមានចិន ឥណ្ឌា ប្រេស៊ីល និងប្រទេសអឺរ៉ុបភាគច្រើន ដែលបានទទួលការចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ ខណៈវាជាការបន្ធូរបន្ធយវិធានការឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹ COVID-19 ដែលត្រូវបានដាក់ចេញ កាលពីដើមឆ្នាំមុន។ បើតាមសេតវិមាន សហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យអ្នកដំណើរតាមអាកាស…

Thiago Silva សោកសៅក្នុងចិត្តខ្លាំងពេលទទួលដំណឹងថា PSG ចុះកុងត្រាជាមួយនឹង Ramos

បរទេស៖ កីឡាករខ្សែការពារប្រេស៊ីល Thiago Silva ដែលត្រូវបានក្លឹប PSG អនុញ្ញាតិឲ្យចាកចេញកាលពីឆ្នាំទៅនោះបានទទួលស្គាល់ថាគាត់ពិតជាមានអារម្មណ៍មិនសប្បាយចិត្តសោះនៅពេលដែលបានទទួលដំណឹងថាក្លឹបបានសម្រេចចិត្តយកតារាឆ្នើមអេស្បាញ Sergio Ramos មកវិញនោះ។ កីឡាករ Silva រូបនេះបានសារភាពថាការសម្រេចចិត្តរបស់ PSG ចំពោះការចុះកុងត្រាយក Sergio Ramos ពិតជាបានធ្វើឲ្យគាត់ឈឺចាប់ខ្លាំងណាស់នៅរដូវក្តៅនេះ។ Silva បាននិយាយថា៖ខ្ញុំគ្មានអ្វីដែលត្រូវអន់ចិត្តរវាងកីឡាករនឹង…

Richarlison ក្លាយជាគោលដៅជំនួសតំណែង Mbappe នៅ PSG

បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Everton ម្នាក់នឹងអាចក្លាយទៅជាដំណោះស្រាយថ្មីសម្រាប់ក្លឹបយក្សបារាំង PSG ប្រសិនបើក្លឹបពិតជានឹងត្រូវបាត់បង់កីឡាករ Mbappe ទៅឲ្យ Real Madrid មែននោះ។ កីឡាករ Richarlison ត្រូវបានគេមើលឃើញថាបានក្លាយទៅជាកីឡាករនាំមុខគេសម្រាប់ជំនួសតំណែងរបស់ខ្សែប្រយុទ្ធបារាំង Mbappe រូបនេះដែលត្រូវបានសារព័ត៌មានចេញផ្សាយព្រោងព្រាតហើយថានឹងអាចចាកចេញទៅ កាន់ក្លឹប Real…