ឃាត់ខ្លួនប្តីប្រពន្ធពីរនាក់ ពាក់ព័ន្ធករណីវាយធ្វើបាប និងចងកម្មករជាងដែកភ្ជាប់នឹងសសរផ្ទះ

​កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសុក្រ ១៣ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ មានករណីម្ចាស់ផ្ទះចងកម្មករភ្ជាប់នឹងសសរផ្ទះ វេលាម៉ោង២៣ និង ០០នាទី ចំណុចផ្ទះជនសង្ស័យ ភូមិអន្លង់ស្លែង…

ខឹងប្រពន្ធទៅតាមដល់កន្លែងផឹកស៊ី លុះត្រឡប់មកផ្ទះវិញ ប្ដីធាក់ទ្វារទម្លុះចូល ប្រតាយប្រតប់គ្នាបង្ករបួសស្នាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣ និង ៣០នាទី មានករណីហិង្សាប្រព្រឹត្តិដោយសហព័ទ្ធ ឬ អនីតិសង្វាសជន ( ហិង្សាក្នុងគ្រួសារ) នៅចំណុចភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ…

គណៈបញ្ជាការឯកភាពខណ្ឌឃាត់ក្រុមអ្នកប្រមូលផ្តុំគ្នាផឹកស៊ីចំនួន២២នាក់ ដើម្បីយកសំណាក់ នៅភោជនីយដ្ឋានតាសេត

ភ្នំពេញៈ ក្រុមអ្នកផឹកស៊ីប្រមាណជាង២០នាក់ និង រថយន្ត ជាច្រើនគ្រឿងត្រូវបានកម្លាំងគណះបញ្ជាការឯកភាពខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនដើម្បីយកសំណាក និងដកហូតទាំងរថយន្ត ខណះពេល ដែល ជួបប្រមូលផ្តុំគ្នា ផឹក សុីនៅ ភោជនីយដ្ឋាន តាសេត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោងប្រមាណ៣រសៀលថ្ងៃ ទី០៥ ខែ សីហា ឆ្នាំ២០២១ នៅចំណុច…

បង្រ្កាបភោជនីយដ្ឋានយីហោ « នីសាកែវព្រិល » ខុសបម្រាមរដ្ឋបាល ឃាត់ខ្លួនចំនួន១៣នាក់

ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលខណ្ឌ ហែម ដារិទ្ធ ចុះបង្ក្រាបទីតាំងភោជនីយដ្ឋានឈ្មោះ នីសាកែវព្រិល ដែលលួចបើកខុសបម្រាមរដ្ឋបាលរាជធានីភ្នំពេញ ។ ហេតុការណ៍ចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៤០ នាទីយប់ថ្ងៃទី០៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ចំណុចជិតនឹងផ្សារបឹងបៃតង…

កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការនិងអាជ្ញាធរចុះឃាត់ហាងលក់គ្រឿងស្រវឹងយីហោ គោលដៅចាស់ ដែលល្មើសវិធានការ

កណ្តាលៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រលប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រួមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបត្តិការឡោមព័ន្ធទីតាំងហាងបើកលក់គ្រឿងស្រវឹង ផឹកស៊ី យីហោ (គោលដៅចាស់) ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។…

យុវជនម្នាក់ ត្រូវគូទំនាស់កាប់នឹងពូថៅដេរចំនួន៣១ថ្នេរ ខណៈផឹកស៊ីទាស់ពាក្យសម្តីគ្នា

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យុវជនម្នាក់ ត្រូវបានគូទំនាស់កាប់នឹងពូថៅ ត្រូវ០៧កន្លែង បណ្តាលឲ្យរងរបួសធ្ងន់ ដេរចំនួន៣១ថ្នេរ ព្រោះទំនាស់ពាក្យសំដីគ្នាក្នុងពេលផឹកស៊ី ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចមុខបន្ទប់ស្នាក់នៅ ក្នុងដីរបស់ក្រុមហ៊ុនដីឡូតិ៍ លោកឧកញ៉ា ឡេង ណាវ៉ាត្រា…

ចេះឃើញទាន់! កុំអីជាប់អន្ទាក់របស់សមត្ថកិច្ច ខណៈផឹកស៊ីចាក់ធុងបាស់ បង្កសំឡេងរំខាន

ភ្នំពេញៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការជួបជុំផឹកស៊ី ចាក់ធុងបាស់ បង្កសំឡេងរំខាន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យ ចុះរឹបអូសមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ ។ បន្ទាប់ពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ មកក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ភ្លាមក្រុមការងារបានទាក់ទង ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ដើម្បីចុះដល់ទីតាំងកាលពីវេលាម៉ោង១៤និង៣០នាទីថ្ងៃទី០៣ ខែសីហា…

ម្ចាស់ហាងស៊ុបគោតាម៉ាប់ និងប្រុសស្រី ៣នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

ភ្នំពេញ: កាលពីថ្ងទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចក្នុងហាងពិភពមាន់ស្រែ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន ៤នាក់៖ ១-ឈ្មោះ…

សមត្ថកិច្ចឃាត់ជនសង្ស័យ ៨នាក់ បន្ទាប់ពីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី)

ភ្នំពេញ: កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១០និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ករណីរារាំងការអនុវត្តវិធានការសុខាភិបាល (ប្រមូលផ្តុំគ្នាផឹកស៊ី) នៅចំណុចផ្ទះលេខ២៨៨ ផ្លូវ៩២ ភូមិត្រាពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន ៨នាក់៖ ១-ឈ្មោះ…

កូនប្រុសម្នាក់ គ្រាន់តែឪពុកម្តាយស្តីបន្ទោសរឿងដើរផឹកស៊ី ស្រាប់តែខឹងចងកសម្លាប់ខ្លួន

ព្រះសីហនុៈ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក គ្រាន់តែឪពុកម្តាយបង្កើតរបស់ខ្លួន គាត់ស្តីបន្ទោសពីរឿងដើរផឹកស៊ី ស្រាប់តែកូនប្រុសម្នាក់ខឹងចងកធ្វើអត្តឃាតខ្លួន បណ្តាលឲ្យបាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅចំណុចក្រុម៥ ស្ថិតក្នុងភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ សពជនរងគ្រោះ ឈ្មោះ បាន នួន…