អ្នកកាសែត​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​នៅក្នុង​រដ្ឋធានី​នៃ​ប្រទេស​ហ្វីលីពីន​

​ទីក្រុង​ម៉ានីល ( 31/07/13 ) : យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​បានឲ្យដឹងថា​អ្នកសរសេរ​ព័ត៌មាន​កាសែត​ពីរ​នាក់​ត្រូវបាន​បាញ់សម្លាប់​ដោយ​ខ្មាន់កាំភ្លើង​កាលពី​ថ្ងៃ​អង្គារ​។​ Bonifacio Loreto និង Richard Kho ជា​អ្នកសរសេរ​ព័ត៌មាន​ឲ្យ​កាសែត Aksyon Ngayon ត្រូវ​បាន​បាញ់​ស្លាប់​ភ្លាមៗ​នៅ​យប់​ម្សិលមិញ​នៅក្នុង​ភូមិ Commonweath ក្រុង Quezon ។​បើ​យោង​ទៅតាម​សម្តី​ដកស្រង់​ពី​អាជ្ញាធរ​ប៉ូលិស​ម្នាក់​បាន​និយាយថា​អ្នកកាសែត​ទាំង​ពីរ​កំពុង​តែ​នាំគ្នា​ផឹកស៊ី​នៅ​ពីមុខ​ហាង​មួយ​កន្លែង​ក្នុង​តំបន់​កើតហេតុ​នៅ​ខណៈ​ដែល​ជនសង្ស័យ​បាន​មក​ដល់​ហើយ​បើក​ការបាញ់ប្រហារ​មកលើ​ជនរងគ្រោះ​។​ ​ប៉ូលិស​កំពុង​ធ្វើ​ការស៊ើបអង្កេត​លើ​រឿងនេះ​ប៉ុន្តែ​កូនស្រី​ម្នាក់​របស់​អ្នកកាសែត​Kho​បាន​និយាយថា​វា​ប្រាកដ​ណាស់​ដែល​ថា​ការបាញ់​សម្លាប់​លើក​នេះ​គឺ​វា​ទាក់ទង​ទៅ​នឹង​រឿងរ៉ាវ​ដែល​ពួកគាត់​សរសេរ​ឲ្យ​កាសែត​៕​

ឆ្កួត​ហួស ព្រោះ​ស្នេហា​បោកប្រាស់ ធ្លាក់ខ្លួន​មាន​កូន​គេ​រត់​បាត់

​នៅពេល​ដែល​សួរ​ខ្លួនឯង ជា​នរណា​ហេតុអ្វី​បាន​ក្លាយជា​មនុស្ស​ដែល​លង់​នឹង​ក្តីស្នេហា យ៉ាងនេះ ? មិនដឹង​ថា​ស្នេហា ជាមោ​បាំង មិនឲ្យ​ឃើញ​អ្វីៗ​គ្រប់បែបយ៉ាង មិន​ស្គាល់​អ្វី​ថា​ល្អ នឹង​អ្វី​ថា អាក្រក់ ដែល​នាំ​ឲ្យ​ខ្លួន​ធ្លាក់​ទៅ​រក​ចំណុច​មួយ ដែល​ខ្លួម​មិន​នឹកស្មានឡើ​យ ។ ខណៈ​ដែល​មក​រៀន​លើ​ទឹកដី ភ្នំពេញ ដែល​ធ្វើដំណើរ​ចេញពី​ខេត្ត​កំពង់ឆ្នាំង ដោយ​តាំងចិត្ត​មុតមាំ ចំពោះ​ការសិក្សា ហើយក៏​ជា​មនុស្ស​មិន​ចង់​ស្គាល់​ពាក្យ​ថា ស្នេហា…

ទីក្រុង​ដ៏​ស្រស់ស្អាត​និង​ពេញនិយម​ជាងគេ​ក្នុងពេល​រាត្រី​នៅលើ​ពិ​ភព​លោ​ក​

Bangkok ពេល​រាត្រី​បាងកក​ពោរពេញ​ទៅដោយ​ភ្លើង​ភ្លឺ​ចិញ្ចាច​ដោយ​តាម​ដង​វិថី​មាន​លក់​អាហារ​​សាន់​វិច ភេសជ្ជៈ​គ្រប់​ប្រភេទ ព្រមទាំង​មាន​មនុស្ស​អ៊ូអរ​មកពី​គ្រប់ទិសទី​។​ Reykjavik ​ក្នុង​តំបន់​នេះ​ពោរពេញ​ទៅដោយ​ជាតិ​សុរា ដែល​គេ​ហៅថា Runtur វា​ពិតជា​ពេញ និយម​ណាស់​សម្រាប់​ក្រុមយុវជន​ក្មេងៗ ដែល​ផឹកស៊ី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ពេញ​មួយ​រាត្រី​ដោយ​ក្តីសប្បាយ​រីករាយ​។​ Marrakech​ ជា​កន្លែង​ក្រុម​មូស្លីម​ដែល​ចូលចិត្ត​ជាតិ​អាល់កុល និង កន្លែង​ផឹកស៊ី​ក្នុង​តំបន់​បើក​បម្រើ ទល់​ភ្លឺ​ជាមួយ​អ្នក​រាំរែក​ដ៏​គូរ​ឲ្យ​ចាប់អារម្មណ៍​។​ New York ​ទីក្រុង​នេះ​ជា​កន្លែង​ដែលមាន​អ្វី​គ្រប់យ៉ាង…

ម្សិល​មិ​ញ​ថ្ងៃ​ ​ស្អែ​ក​ខុ​ស​គ្នា​

ពេលវេលា​ដើរ​លឿយ​លយ មិន​ចាំ​មនុស្ស​នោះ​ទេ មួយ​វិនាទីៗ​ពិតជា​លឿន​ណាស់ ​ដែល​សឹងតែ​ធ្វើ​អ្វី​មិនទាន់​ទៅ​ហើយ សម្រាប់​មនុស្ស​ដែល​ដេក​រងចាំ​ពេលវេលា​ដូចជា​រូប​ខ្ញុំ​។​ ​នាង ខ្ញុំ សុ​ផា​វី វណ្ណ​រី ជា​សិស្ស​ម្នាក់​រៀន​នៅ​វិទ្យាល័យ មួយ​សូម​មិន​បញ្ចេញ​ឈ្មោះ ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​នាង​ខ្ញុំ​ជា​សិស្ស​រៀន​នៅ​ថ្នាក់​ទី ១១ នឹង​ឈាន​ចូល​ថ្នាក់បាក់ឌុប​នៅ​ឆ្នាំក្រោយ​នេះ​ដែរ​ ។​ជាធម្មតា​ខ្ញុំ​តែងតែ​សប្បាយហីហារ ឡូយ​ឆាយ មិន​ខ្វល់​អ្វី​ទាំងអស់ រាល់ថ្ងៃ ក្រៅពី​តែងខ្លួន​ស្អាត​យេៗ…

សង្សា​រ​លេង​ៗ​រ​ប​ស់​ណុ​ប​ ​បា​​យ៉ា​រិ​ទ្ធ​ ​ល្បី​យក​តែ​មែន​ទែន​!

បទចម្រៀងក្រោមចំណងជើងថា “សង្សារលេងៗ” ដែលច្រៀងដោយ លោក ណុប បាយ៉ារិទ្ធ កំពុងវាយលុកលើទីផ្សារនៃបទ ចម្រៀង ជាពិសេសនោះពីសំណាក់មិត្តយុវវ័យដែលចូលចិត្តនូវតន្រ្តីសម័យ ដោយអ្នកខ្លះ បញ្ជូលដាក់ក្នុងទូរសព្ទដៃ របស់ខ្លួន ហើយអ្នកខ្លះទៀតមិនត្រឹមតែដាក់បញ្ចូលក្នុងទូរសព្ទ ដៃតែប៉ុណ្ណោះទេ តែថែមទាំងដាក់ Caltune ទៀតផង។ សង្សារលេងៗ តែមួយប្រាវតែប៉ុណ្ណោះ បានធ្វើឲ្យ…

តា​រា​ស​ម្តែ​ង​ ​លឹ​ម​ ​ជា​ឡា​យ​ ​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​

ប្រភពព័ត៌មានចចាមអារ៉ាមបានឲ្យដឹងថាតារាសម្តែង លោក លឹម ជាឡាយ ដែលគ្រប់គ្នាកោតសរសើរពីសម្រស់ធម្មជាតិរបស់លោក ថាស្អាតៗគ្រប់គ្នានោះ កំពុងជួបនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ខណះដែលតារាសម្តែងរូបនេះបានចូលទៅ ផឹកស៊ី នៅក្លិបមួយកន្លែងក្នុងរាជធានីភ្នំពេញ។ ប្រភព ចចាមអារ៉ាមដដែលបានបន្តទៀតថា ហេតុការណ៍នេះកើតឡើងដោយសារតារាសម្តែងរូបនេះ ផឹកស្រាស្រវឹងបាត់បង់ស្វារតីក្នុងការបើកបរ រហូតដល់ថ្នាក់រេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ។ម្យ៉ាងវិញទៀតការក្រេបសុរា ដល់ថ្នាក់បាត់បង់ស្វារតីនេះដែរដោយសារតែលោក បាត់បង់នូវស្នេហា ដែលខំសន្សំជាយូរណាស់មកហើយជាមួយនឹងម្ចាស់ចិត្តរបស់ខ្លួន និងទង្វើរមិនគាប់បីរបស់ខ្លួន ទៅលើមិត្តស្រីនោះ។…

សាសា មានអង្គរក្សការពារ

តារាចម្រៀងផលិតកម្ម ថោន កញ្ញា សាសា មិនសូវចេញមុខតាមរយៈអាលប៊ុមផ្សេងៗ ហាក់បី ដូចជាស្ងប់ស្ងាត់ដូចចោរលួចសេះ ឬចេញមុខដូចភ្លើងចំបើង និងមិនសូវបានលេចមុខមាត់តាមស្ថានីយ៍ទូរទស្សន៍ផ្សេងៗដូចតារាចម្រៀងស្រីៗផ្សេងទៀតក្នុងទ្រនំជាមួយគ្នា ។ ទោះបីជាសាសាស្ងប់ស្ងាត់តែនាងនៅតែមានជំហរឈរជើងជានិច្ចក្នុងសង្វៀនសិល្បៈ ។កាលពីថ្ងៃ សុក្រ កន្លងមកថ្មីៗនេះដែរ សាសា តារាចម្រៀង ប្រចាំផលិតកម្ម ថោន សាច់សខ្ចីដូចត្រកួនឈ្លក់ទឹកខែវស្សា នាងបានចូលទៅផឹកស៊ីក្នុងហាងមួយកន្លែងក្នុងរាជធានីភ្នំពេញ…

នាង Shu Qi និង Stephen Fung បង្កាត់ភ្លើងស្នេហ៍សារជាថ្មី?

តារាសម្តែងនាង Shu Qi ហើយនិង Stephen Fung ប្រហែលជាធ្វើការបង្កាត់ភ្លើងស្នេហ៍ឡើងវិញ ហើយពួកគេបានចាប់ដៃគូរគ្នាធ្វើការហោះហើរទៅកាន់ទីក្រងតូក្យូ ប្រទេសជប៉ុន ក្នុងកម្មវិធីបង្ហាញ សម្លៀកបំពាក់ កាលពីថ្ងៃអាទិត្យម្សិលមិញកន្លងទៅនេះ ។ នាង Shu Qi បានបញ្ជាក់ផងដែរថា នាងនឹងធ្វើការហោះហើរពីទីក្រុងហុងកុងទៅប្រទេសជប៉ុន ដែលមានតារាជាច្រើនចូលរួមធ្វើដំណើរនេះដែរ ការធ្វើដំណើរនេះជាលក្ខណៈក្រុមការងារទេ។…

ពួកម៉ាកគ្នានាំសង្សារមកដែរ?

សម្រាប់​ស្រ្តី​នាពេលប្ចុប្បន្នកាល​មានសិទ្ឋទូលំទូលាយ​ក្នុង​ការ​ចូលរួមបញ្ចញ​មតិ​ក្នុង​សង្គម ​ដែល​ខុស​គ្នា​ពីសម័យកាលបុរាណ ស្រ្តីត្រូវ​បានគេ​មិនឲ្យ​ចូលរៀនសូត្រ ដោយ​មាន​ផ្នត់គំនិតមួយថា ​“ស្រ្តីវិល​ចង្ក្រានមិនជុំទេ” ផ្នត់គំនិតនេះសឹងតែដុះគំនិតរហូត​មក​ដល់​បច្ចុប្បន្ន ។ស្រ្តីជា​ចំណែកមួយយ៉ាងសំខាន់​សម្រាប់ការចូលរួមអភិវឌ្ឍន៍សង្គមជាតិ ស្ត្រី​ត្រូវ​បាន​គេ​ចាត់ទុក​ជាមាតាពិភពលោក ។តែ​ទោះ​បី​ជាយ៉ាងនេះក្តីសម្រាប់​សង្គមខ្មែរក៏​មិននៅចោលនូវផ្នត់គំនិតទំនៀមទម្លាប់ប្រពៃណីឡើយ ទោះ​ជាស្រ្តី​ត្រូវ​បាន​គេមិនរើស​អើង​​​ដូចមុនក៏ដោយ តែតម្លែរបស់ស្ត្រី​ពិត​ជាមាននៅ​ពេល​ដែល​គេគោរព​ប្រពៃណីទ​ម្លាប់របស់ខ្មែរបាន​ ។ ជុំវិញនូវបញ្ហានេះ ត្រូវបានមហាជនចោទសួរថា ក្នុងវង់ផឹកស៊ី តើអាចនាំសង្សារមក​បាន​ដែរឬទេ? សម្រាប់បញ្ហានេះវាការពិបាកក្នុងការវែកញែកមន្តិចហើយ ដូចនេះគេហទំព័រដំណឹង បាន​សូម​ធ្វើការ​សំភាសន៍ជាមួយប្រិយ​មិត្តដូចខាង​ក្រោម ៖…

បើ​សង្សារ​ចេះផឹក តើគិត​ដូចម្តេច?

ការ​ជួប​ជុំ​គ្មា ដើម្បី​ពិភាក្សាការងារ​ ឬ កម្មវិធិផ្សេងៗ ពិត​ជា​មិន​អា​ចខានបាន​នូវ​វត្តមាន​របស់​សុរា នាពេ​ល​បច្ចុប្បន្នកាល​ការទំនាក់ទំនង​របស់​យុវវ័យភាគ​ច្រើន​យក​សុរា​ធ្វើ​ជា​អ្នក​ដឹកមុខ ។ នៅ​កម្ពុជា​ គ្រប់ភោ​ជនីយដ្ឋាន​​តូច​ក្តី ធំក្តី តែង​តែ​មាននូវ​សុរា ជានិច្ច​ ដែល​យើង​អាច​សង្កេត​ឃើញ​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាងស្រាបៀរ​រីក​ដូចផ្សិត ដែល​ធ្វើឲ្យ​ប្រិយ​មិត្ត​ជិត​ឆ្ងាយ​ជា​ច្រើន​​មាន​មន្ទិល​សង្ស័យលើចំណុចមួយថា “បើ​សង្សារ​ចេះ​ផឹកតើ​គិត​ដូចម្តេច?” ​នៅ​ជុំវិញ​បញ្ហា​សំនួរ​នេះ ពិត​ជា​ធ្វើឲ្យ​គេហទំព័រ ដំណឹង​មានការងារធ្វើទៀតហើយ។ កញ្ញា សុខលាង…