នារីរូបស្រស់ម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តបុករះឡាន ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យសន្តិសុខយាមនៅមុខហាង រងរបួសធ្ងន់

ភ្នំពេញៈ កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿងបុករះរថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង របស់ភ្ញៀវចូលផឹកស៊ីចតស្ងៀម នៅមុខហាង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាម នៅមុខហាងរងរបួសធ្ងន់ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១…

ក្រុមផឹកស៊ីបង្កសំឡេងរំខាន ដល់អ្នកជិតខាង ត្រូវនគរបាលចុះបញ្ឈប់សកម្មភាព និងធ្វើការអប់រំ

ភំ្នពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយទទួលបានខំមិនរបស់ប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទាក់ទងទៅកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា នាយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ បានចុះទៅដល់ទីតាំងផឹកស៊ី និងលេងបៀរ ដែលបង្កសំឡេងរំខាន និងបង្កបញ្ហាកកស្ទះផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញ-ចូលផ្ទះរបស់ប្រជាពលរដ្ឋជិតខាង សមត្ថកិច្ចបានធ្វើការអប់រំ ណែនាំដល់ពួកគាត់កុំឲ្យផឹកស៊ី បង្កសំឡេងរំខាន…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ករណីឃា​ត​កម្ម យកដាវកាប់បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ មានករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖ ១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ…

Update៖ សង្ស័យភ្លើងប្រច័ណ្ឌបុរស ដកកាំបិតចាក់នារីរងគ្រោះ ដែលស្រឡាញ់គ្នារយៈប្រហែល ៨ខែ ដួលផ្កាប់មុខស្លាប់ រួចជិះម៉ូតូចូលប៉ុស្តិ៍សារភាពកំហុស

កណ្ដាលៈ នៅថ្ងៃទី០១ខែតុលាឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីយប់ សង្ស័យករណីឃាតកម្ម(ចាក់សម្លាប់) ចំណុចផ្លូវលេខ២១៥ ភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ កៅ ស្រីកែវ ភេទស្រី អាយុ ២៧ឆ្នាំ ទីលំនៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល…

បុរសម្នាក់ចេញពីផឹកស៊ី បើកម៉ូតូទៅបុករថយន្តចតស្ងៀម បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញៈ កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចមុខផ្ទះជួលមួយកន្លែងតាមបណ្ដោយផ្លូវ១៩៩០ កែងនឹងផ្លូវ ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្ត។ ម៉ូតូបង្កម៉ាក zoomerx ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1DD-7278។ រថយន្តស៊េរីទំនើបម៉ាក ហ្វតរ៉េនជ័រ…

មើលពីក្រៅស្មានតែបារបារាំងធម្មតា ដល់ពេលចូលក្នុងទើបដឹងថា មានបង្កប់សេវាកម្មពិសេស ហើយបើកមួយយប់ទល់ភ្លឺទៀត

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៣៥នាទីយប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ នៅហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ – Honey Honey Bar” ជិតសូរិយ៉ាម៉ល ស្ថិតនៅផ្លូវលេខ៥១(ប៉ាស្ទ័រ) កែងផ្លូវ១៧២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ មានករណីកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ផឹកស៊ីទាស់ពាក្យសម្តីគ្នា ប្រើអំពើហិង្សា បណ្តាលឲ្យមានរបួសស្នាម

ពោធិ៍សាត់ៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង​ ៩និង៣០​ នាទី​ព្រឹក​នាថ្ងៃទី២៧ ខែកញ្ញា​ ឆ្នាំ២០២០ ។ ប្រភពព័ត៌មានបានឲ្យថឹងថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ហ៊ួង តុលា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិសំឡាញ់ ឃុំក្រពើពីរ…

ល្បិចថ្មី! បុរសម្នាក់ ចេញពីផឹកស៊ី ជិះម៉ូតូអស់សាំងតាមផ្លូវ ត្រូវជនសង្ស័យ៣នាក់ ប្រើល្បិចយកម៉ូតូចាក់សាំង ជិះទៅបាត់ស្រមោល

ភ្នំពេញៈ អ្នកធ្វើដំណើរតាមដងផ្លូវទៅណាមកណាមេត្តាប្រុងប្រយ័ត្នគ្រប់ពេលវេលា ព្រោះបើយើង មានការធ្វេសប្រហែសតែបន្តិច ជនឆ្លៀតឱកាស អាចនឹងចាំលួចយករបស់ទ្រព្យមានតម្លៃរបស់យើងបានគ្រប់ពេល ជាក់ស្ដែងល្បិចថ្មី ធ្វើជាចិត្តល្អខណៈដែលបុរសម្នាក់ ចេញពីផឹកជិះម៉ូតូអស់សាំង តាមផ្លូវ ក៏បណ្ដើរម៉ូតូទៅចាក់សាំង ស្រាប់តែមាន ជនសង្ស័យ៣នាក់ចិត្តល្អជួយធាក់ម៉ូតូទៅចាក់សាំងឲ្យ លុះយកសាំងចាក់រួចហើយ ក៏បញ្ឆេះជិះយកចេញទៅបាត់ស្រមោល កាលពីវេលាម៉ោង០២និង៤៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ…

ស្គាល់អត្តសញ្ញាណហើយ! ជនបាញ់សម្លាប់ ជាងកាត់សក់ ជាមន្រ្តីនគរបាល

ភ្នំពេញៈ ជនសង្ស័យដែលបានបាញ់សម្លាប់ បុរសម្នាក់ជាជាងកាត់សក់ បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម នៅជិតសាលារៀនទួលគោក នាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេស្គាល់អត្តសញ្ញាណហើយ ឃាតកជាមន្ត្រីនគរបាល ។ ជនរងគ្រោះឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មុខរបរជាជាងកាត់សក់។ សូមរំលឹកថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា…

Update៖ ជាងកាត់សក់ម្នាក់ ផឹកស៊ីនៅមុខផ្ទះ មានទំនាស់ជាមួយអ្នកជិតខាង បណ្តាលឲ្យផ្ទុះអាវុធស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញៈ នៅវេលាម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសម្នាក់ជាជាងកាត់សក់ត្រូវបានអ្នកជិតខាងបាញ់មួយគ្រាប់ បណ្តាលឱ្យប្រកាច់ស្លាប់ភ្លាមៗ នៅមុខផ្ទះរបស់ខ្លួន នៅចំហៀងសាលាបឋមសិក្សាទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ករណីខាងលើនេះ តាមប្រភពព័ត៌មានពីភរិយាជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្វាមីរបស់នាងបានអង្គុយផឹកស៊ីជាមួយមិត្តភក្តិនៅមុខផ្ទះរបស់ខ្លួន រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះ ស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះប្រកែកគ្នាជាមួយនឹងបុរសម្នាក់ ដែលស្គាល់ថា ជាអ្នកនៅជិតខាង…